គេអាចនឹងមិនរាប់អានអ្នកដោយចិត្តស្មោះទេ បើសិនជាសង្កេតឃើញចំណុចទាំងនេះ
- 2021-02-13 07:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេអាចនឹងមិនរាប់អានអ្នកដោយចិត្តស្មោះទេ បើសិនជាសង្កេតឃើញចំណុចទាំងនេះ
បន្ទាប់ពីគ្រួសារមានតែ មិត្តភក្តិនេះហើយដែលជាអ្នកដែលចាំជួយអ្នក និង លើកទឹកចិត្តអ្នក តែមិនមែនមិត្តភក្តិទាំងអស់សុទ្ធតែមានចិត្តបែបនេះចំពោះអ្នកនោះទេ អាចល្អតែនៅនឹងមុខអ្នកតែប៉ុណ្ណោះ។ ទាំងនេះជាសញ្ញាទាំង ៨ យ៉ាងដែលគេអាចនឹងមិនមានបំណងល្អលើអ្នកនោះទេ៖
១. មើលស្រាលអ្នក
តែងយកចំនុចខ្វះខាតអ្នកមកលេងសើច អោយអ្នកមានអារម្មណ៏មិនសប្បាយចិត្តនឹងខ្លួនឯង មិនដែលសរសើរអ្នក ហើយអោយអ្នកមានអារម្មណ៏ថាខ្លួនអ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចសាច់ការអ្វីបានជាពិសេសរឿងដែលអ្នកចូលចិត្តធ្វើបំផុតនោះ។
២. និយាយតែពីរឿងគេ មិនដែលចាប់អារម្មណ៏ចង់ដឹងពីអ្នក
ពួកគេមិនដែលចង់ស្តាប់នូវអ្វីដែលអ្នកត្រូវនិយាយឬគ្រប់ពេលមានតែរឿងផ្ទាល់ខ្លួនគេទេដែលសំខាន់ និងគួរតែលើកមកនិយាយនោះ ជាពិសេសនៅពេលអ្នកទុកចិត្ត និង ចង់បានយោបល់ពីពួកគេនោះ។ បើមិនអញ្ចឹងទេនោះអ្នកកាន់តែមានអារម្មណ៍មិនល្អលើសដើមក្រោយពេលបានជជែល ពិភាក្សាជាមួយពួកគេហើយនោះ។
៣. ហួសហេតុពេក
ពួកគេតែងតែធ្វើអ្វីដែលអ្នកមិនល្អ មិនទុកឱកាសអោយអ្នកបាននៅម្នាក់ឯងទោះជាអ្នកទទួចសុំយ៉ាងណាក្ដី។ ពួកគេក៏ធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកជាមនុស្សខុសនៅពេលដែលអ្នកខឹងឬបង្ហាញអារម្មណ៍របស់អ្នកអំពីអ្វីដែលពួកគេបានធ្វើចំពោះអ្នក។
៤. ប្រាប់រឿងសំងាត់អ្នកអោយអ្នកដទៃបានដឹង
ពេលដែលអ្នកប្រាប់រឿងណាមួយទៅពួកគេ ហើយអោយគេលាក់ការនោះ ស្អែកឡើងមិនទាន់នោះទេ អ្នកដែលគេស្គាល់ទាំងប៉ុន្មានក៏ដឹងខ្ទេចខ្ទីគ្មានសល់។ នេះអាចជាចរិតមិនល្អបំផុតហើយ បើចៀសបានគួរតែកុំរាប់អានមនុស្សបែបនេះអី។
៥. មិនដែលទទួលកំហុស និង សុំទោសអ្នក
ពេលដែលគេធ្វើខុស ជ្រុលជ្រួសលើអ្នកម្ដងៗមិនដែលចេះសុំទោសទេ តែបើសុំទោសវិញតែធ្វើអ្នកមានអារម្មណ៏ថាអ្នកជាអ្នកខុសទៅវិញ។
៦. ពេលដែលអ្នកត្រូវការតែងតែបាត់មុខឈឹង
នៅពេលដែលគេមានបញ្ហា អ្នកមិនដែលថាមិនខ្វាយខ្វល់រឺចាត់ទុកវាដូចជារឿងផ្ទាល់ខ្លួនអ្នកនោះទេ តែបើដល់វេនអ្នកវិញសូម្បីតែស្រមោលគេក៏មិនឃើញដែរ។ វាមិនមានអ្វីទាស់ខុសនោះទេ បើសិនជាគេមានបញ្ហាត្រូវដោះស្រាយនោះ តែបើសិនជាអ្នកតែងមានអារម្មណ៏មានតែអ្នកតែម្នាក់ឯងដែលជាអ្នកលះបង់នោះ អ្នកប្រហែលជាគួរគិតពិចារណាមើលទៅថាគួររាប់អានគាត់ទៀតទេ។
៧. តែងអោយអ្នកមានអារម្មណ៏ថាអ្នកមិនល្អគ្រប់គ្រាន់
ធម្មតាពេលដែលមកពីជួបជុំគ្នាជាមួយមិត្តភក្តិហើយនោះ អ្នកអាចនឹងមានអារម្មណ៏ធូរស្បើយក្នុងចិត្ត ទុក្ខសោកទាំងឡាយក៏ភ្លេចបានមួយអន្លើ តែក្រោយពេលជួបមិត្តប្រភេទនេះហើយ ជូនកាលមិនមានរឿងអ្វីក៏ដោយ មកដល់ផ្ទះវិញក៏មានរឿងត្រូវពិបាកចិត្តភ្លាម។
៨. ធ្វើអោយអ្នកចាប់ផ្តើមគិតថាគួររាប់អានតទៅទៀតរឺអត់
ជារឿយៗអ្នកសួរខ្លួនឯងថាហេតុអ្វីបានជានៅតែធ្វើជាមិត្តភក្តិជាមួយពួកគេទៀត នេះហើយគឺជាសញ្ញាសំខាន់មួយទៀតដែលអ្នកមិនសប្បាយចិត្តជាមួយនឹងមិត្តភាពនេះនោះទេ។ ពួកគេប្រហែលជាធ្វើអ្វីដែលបានលើកឡើងនៅក្នុងចំណុចខាងលើដែលធ្វើឱ្យអ្នកឆ្ងល់ថាហេតុអ្វីបានជាអ្នកនៅតែជាមិត្តភក្តិជាមួយពួកគេ។