រឿងដែលតារានិករនីមួយៗ គិតដល់អោយតែដល់ថ្ងៃបុណ្សនៃក្ដីស្រលាញ់ម្ដងៗ
- 2021-02-06 02:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដែលតារានិករនីមួយៗ គិតដល់អោយតែដល់ថ្ងៃបុណ្សនៃក្ដីស្រលាញ់ម្ដងៗ
ទាំងនេះហើយជារឿងដែលឆ្នាំនីមួយៗ ព្យាយាមលាក់ទុកក្នុងចិត្ត៖
Aries
ធម្មតា Aries ជាប្រភេទមនុស្សដែលចូលចិត្តជីវិតបែបផ្សងព្រេង ហើយថ្ងៃនេះក៏ដូចគ្នា។ ទោះជាមនុស្សដែលមិនសូវចូលចិត្តនិយាយស្ដីមែនពិត តែក៏ចង់អោយដៃគូនេះធ្វើរឿង Surprise សម្រាប់ខ្លួនឯងផងដែរ តែមិនមែនបែបដែលមនុស្សស្រីទូទៅចង់បាននោះទេ ជាបទពិសោធន៏ថ្មីដែលធ្វើអោយជីវិតពួកគាត់មិនស៊ាំញ៊ាំ និង ធុញទ្រាន់។
Taurus
មនុស្ស Taurus នេះជាប្រភេទមនុស្សដែលរឹងរូសបំផុតហើយ តែបើក្នុងចិត្តវិញគឺទន់ភ្លន់ និង ចិត្តល្អជាខ្លាំង។ សម្រាប់ថ្ងៃនេះ មិនត្រូវការអ្វីច្រើនធំដុំពេកនោះទេ គ្រាន់តែចំនាយពេលជាមួយមនុស្សដែលខ្លួនស្រលាញ់ពេញចិត្ត ក៏ពេញចិត្តណាស់ទៅហើយ។
Gemini
អាចនឹងពិបាកបន្តិច ដើម្បីដឹងអោយប្រាកដថា Gemini ចង់បានអ្វីអោយប្រាកដនៅក្នុងថ្ងៃពិសេសនេះ។ ពួកគេជាប្រភេទមនុស្សដែលមិនចេះស៊ាំញ៊ាំ ហើយចេះបត់បែនតាមកាលះទេសះល្អណាស់ តែក៏មិនត្រូវរំពឹងថា ពួកគេមិនចង់បានអ្វីទាល់តែសោះនោះដែរ បើចង់ដឹងចម្លើយពិត មានតែសាកល្បងសួរដោយប្រយោលៗនោះទេ។
Cancer
អ្វីដែល Cancer ចូលចិត្តបំផុតនោះគឺមើលរឿងបែបរ៉ូមែនទិច ដែលតួប្រុសតាមយកចិត្តតួស្រី ហើយបំពេញចិត្តនាងគ្រប់យ៉ាង។ អ្នកអាចអោយ Cancer ញញឹមពេញចិត្តពេញមួយថ្ងៃបាន ដោយ Surprise ពួកគេដោយ តុក្កតា ប៉េងប៉ោង កាដូផ្សេងៗដែលពួកគាត់ចង់បាន។
Leo
គ្មាននរណាគេដែលចូលចិត្តភាពលេចធ្លោជាងអ្នកដែលកើតឆ្នាំនេះនោះទេ ហើយនេះជាឱកាសយ៉ាងពិសេស សម្រាប់បង្ហាញ និង បង្អួតសេចក្ដីសុខខ្លួនឯងសម្រាប់ Leo តែម្ដង។ ចំពោះពួកគេ ថ្ងៃនេះត្រូវតែជាថ្ងៃពិសេសជាងថ្ងៃណាៗ ទាំងអស់ ហើយក៏មិនខ្លាចក្នុងការធ្វើរឿងបែបនេះសម្រាប់មនុស្សខ្លួនឯងពេញចិត្តនោះទេ។
Virgo
ចំពោះ Virgo ភាគច្រើនពួកគេជាមនុស្សដែលចាស់ទុំ ហើយតែងតែមិនយល់ថា ហេតុអ្វីបានជាមនុស្សភាគច្រើន រំជើបរំជួលព្រោះតែថ្ងៃនេះ។ ផ្កា ឬ ក៏កាដូផ្សេងៗ អាចនឹងមិនមានន័យអ្វីសម្រាប់ពួកគេនោះទេ។
Libra
ព្រោះតែជា Perfectionist ជាងឆ្នាំណាៗ ទាំងអស់ Libra តែងតែព្យាយាមរក្សាលំនឹងជានិច្ច ចំពោះត្រង់រឿងដែលខ្លួនត្រូវទៅចាប់អារម្មណ៏ជាមួយនោះ។ ចំពោះថ្ងៃពិសេសមួយនេះ ត្រូវតែធ្វើអោយមានន័យ និង មានការចង់ចាំដ៏ល្អបំផុត។
Scorpio
អ្នកដែលមាន Scorpio ជាគូស្នេហ៏គឺសំណាងខ្លាំងតែម្ដង ព្រោះពួកគេជាមនុស្សរ៉ូមែនទិចលាក់មុខ។ ហេតុនេះហើយ បើចង់ផ្គាប់ចិត្តពួកគេអាចនឹងពិបាកបន្តិចហើយ ព្រោះធ្លាប់បានឆ្លងកាត់មកអស់ហើយ។
Sagittarius
Sagittarius អាចជាមនុស្សដែលលេងសើចច្រើន តែចំពោះរឿងស្នេហាវិញ ក៏ Sweet ខ្លាំងណាស់ដែរ។ មនុស្សដែលកើតឆ្នាំមិនត្រឹមតែចូលចិត្តទទួលក្តីស្រលាញ់នោះទេ ថែមទាំងចូលចិត្តធ្វើរឿងផ្សេងៗ សម្រាប់មនុស្សដែលខ្លួនស្រលាញ់មិនស្ដាយកំលាំងនោះទេ។
Capricorn
ព្រោះតែជាមនុស្សដែលមានច្បាប់ទម្លាប់ និង មានហេតុផលច្បាស់លាស់ Capricorn ច្បាស់ជាយកឱកាសមួយនេះសម្រាប់រកលុយចូលហោប៉ៅខ្លួនឯងមិនខាន រឿងរ៉ួមែនទិចអីទុកមួយឡែកសិន។
Aquarius
កើតមកជាមនុស្សដែលមិនសូវមាត់កពិតមែន ធ្វើអោយមិនគូនឹងគេ ក្នុងថ្ងៃនេះ ក៏ឆ្លៀតឱកាសទៅបបួល មិត្តភក្តិដែល Single មក Sad ជាមួយគ្នា។
Pisces
ចិត្តល្អខ្លាំងណាស់ សម្រាប់អ្នកដែលកើតឆ្នាំនេះ ព្រោះថាចូលចិត្តធ្វើអ្វីដើម្បីមនុស្សដែលខ្លួនស្រលាញ់ ជាងអោយពួកគេមកលំបាកដោយសារ។ Pisces អាចនឹងមានគម្រោងទុករាប់ខែមកហើយ ថានឹងធ្វើអ្វី ហើយទៅណានៅក្នុងថ្ងៃនេះ។