លំហាត់ប្រាណទំាង៥ក្បាច់សម្រាប់អ្នកចង់បានគូទស្អាត
- 2021-02-01 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លំហាត់ប្រាណទំាង៥ក្បាច់សម្រាប់អ្នកចង់បានគូទស្អាត
ការហាត់ប្រាណតែងនំាមកនូវសុខភាពល្អនិងរាងស្រស់ស្អាត។ អ្នកខ្លះហាត់ប្រាណដើម្បីចង់បានសាច់ដុំ យករាងស្លីម និងអ្នកខ្លះទៀតចង់បានគូទស្អាតដែលអ្នកគ្រប់គ្នាតែងនិយាយថា មានគូទ។ ហេតុដូចនេះ ហើយថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នាដែលចង់ស្លៀកខោសមស្រស់ស្អាត គប្បីហាត់ប្រាណយកគូទជាមួយនឹងលំហាត់ប្រាណសាមញ្ញៗនេះ។ ខាងក្រោមនេះ ជាលំហាត់ប្រាណរួមមាន៖
១. ក្បាច់អង្គុយ ឬ Squat
ដំបូងអ្នកត្រូវទប់ដៃសងខាងឲ្យនឹង បន្ទាប់មកទៀតអ្នកត្រូវលាតជើងទំាងពីរឲ្យទូលាយជាងស្មារបស់អ្នក។ នៅពេលអ្នកដកដង្ហើមចូល អ្នកត្រូវអង្គុយចុះជាមួយនឹងត្រគៀកហើយពត់ជង្គង់ចុះក្រោមដែរ។ អ្នកត្រូវធ្វើឲ្យបានត្រឹមត្រូវ បើពុំនោះទេអ្នកនឹងមានអារម្មណ៍ឈឺចាប់តែម្តង។ អ្នកត្រូវធ្វើឲ្យបាន ៣០ដងក្នុងមួយថ្ងៃ។
២. ក្បាច់ស្វាធាក់ ឬ Donkey Kick
មុនដំបូង អ្នកត្រូវដាក់កែងដៃនៅលើឥដ្ឋដោយដាក់ជង្គង់លើលើឥដ្ឋដែរ ដាក់ជើងម្ខាងទៅក្រោយហើយត្រឡប់មកមុខវិញ។ អ្នកត្រូវធ្វើបែបនេះដដែរៗរួចហើយត្រូវផ្លាស់ប្តូរម្តងម្ខាងៗ។ មិត្តនារីត្រូវតែងលើកជើងឲ្យខ្ពស់តាមដែលអាចធ្វើបាន។ នៅពេលអ្នកធ្វើបែបនេះ អ្នកនឹងមានអារម្មណ៍ស្រួលចំពោះសាច់ដុំរបស់អ្នក។ ក្នុងមួយថ្ងៃ អ្នកគប្បីធ្វើឲ្យបាន ៣០ដង។
៣. ក្បាច់ជើងកន្ត្រៃ ឬ Scissors legs
ដំបូងអ្នកត្រូវដេកលើកម្រាលឥដ្ឋឬពូក រួចហើយលាតសន្ធឹងជើងរបស់អ្នកឲ្យបាន ៤៥ដឺក្រេ។ បន្ទាប់មកទៀត ពាត់ជើងទំាងពីរចូលក្នុងដូចក្នុងរូបភាព។ សកម្មភាពនេះមិនត្រឹមតែជួយអ្នកឲ្យស្គមប៉ុណ្ណោះទេ តែថែមទំាងពង្រឹងខ្លួនអ្នកទៀតផង។ ដូច្នោះអ្នកត្រូវធ្វើឲ្យបាន៣០ដងក្នុងមួយថ្ងៃ។
៤. ក្បាច់ស្ពានត្រគៀក ឬ Hips Bridge
ជាដំបូង អ្នកត្រូវដេកធម្មតាដូចរូបដោយលើកជង្គង់របស់អ្នកឲ្យបាន៩០ដឺក្រេ។ បន្ទាប់មកទៀតលើកគូទរបស់អ្នកផុតពីឥដ្ឋបន្តិច ប្រើប្រាស់សាច់ដុំរបស់អ្នកដើម្បីលើកខ្លួនព្រោះធ្វើបែបនេះនឹងជួយឲ្យរាងកាយអ្នកលាតសន្ធឹង។ អ្នកត្រូវធ្វើក្បាច់នេះឲ្យបាន ៤៥ដងក្នុងមួយថ្ងៃ។
៥. ក្បាច់លត់ជង្គង់ ឬ kneeling
ដំបូងគេ អ្នកត្រូវលត់ជង្គង់ ដាក់បាតដៃលើឥដ្ឋរួចហើយលាតសន្ធឹងដៃរបស់អ្នក។ តែអ្នកមិនត្រូវធ្វើឲ្យខ្នងគមនោះទេ។ បន្ទាប់មកទៀត លើកជើងម្ខាងទៅម្ខាងទៀតដូចក្នុងរូប។ អ្នកត្រូវធ្វើក្បាច់នេះឲ្យបាន ២៥ដងក្នុងមួយថ្ងៃដើម្បីទទួលបានប្រសិទ្ធភាព៕
រូបភាព៖ Little Red Book, Pinterest