តោះៗ! ចូលរួមប្រកួតសរសេរសំបុត្រទៅកាន់អ្នកជាទីស្រឡាញ់ដើម្បីមានឱកាសឈ្នះរង្វាន់ពី កញ្ញា

  • 2021-01-29 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខែនៃក្តីស្រឡាញ់! គ្រាន់តែដឹងថាខែ កុម្ភៈ ជិតចូលមកដល់ភ្លាម យើងតែងមានអារម្មណ៍រំភើប និងដូចជារង់ចាំអ្វីមួយពីអ្នកជាទីស្រឡាញ់ ដោយមិនរំពឹងថាជាវត្ថុធំដុំអ្វីនោះទេ។ វេលានេះ គឺពិតជាមានន័យ និងមានសកម្មភាពខុសៗគ្នាពីជំនាន់មួយ ទៅមួយជំនាន់ទៀត។ ការបង្ហាញក្តីស្រឡាញ់មានវិធីសាស្ត្រខុសៗគ្នា ទៅតាមចំណូលចិត្តរៀងៗខ្លួន។ ពីមុនអាចមានការភាន់ច្រឡំ ថា ទិវានៃក្តីស្រឡាញ់ គឺសំដៅតែលើការបង្ហាញទៅកាន់បុរស និងនារី។ ការពិត គឺវាមិនដូច្នោះទេ គឺយើងអាចបង្ហាញទៅកាន់អ្នកណាក៏បាន ដែលយើងចង់ឱ្្យដឹងដូចជា៖ ក្តីស្រឡាញ់ជូនចំពោះ ឪពុកម្តាយ គូស្វាមីភរិយា គូសង្សារ បងប្អូន មិត្តភក្តិ និងអ្នកស្រឡាញ់។

ដើម្បីចូលរួមចែករំលែកសេចក្តីស្រឡាញ់ទាំងនេះ កញ្ញា ក៏បានរៀបចំកម្មវិធីមួយហៅថា ការប្រកួតសរសេរសំបុត្រ (Love Letter Competition) អ្នកទាំងអស់គ្នាមានឱកាសបញ្ចេញនូវ ទេពកោសលក្នុងការសរសេរសំបុត្រនៃបង្ហាញក្តីស្រឡាញ់ និងថែមទាំងមានឱកាសឈ្នះរង្វាន់ពី កញ្ញា ដោយគ្រាន់តែចូលរួមលេងហ្គេមតាមលក្ខខណ្ឌងាយៗ ដូចខាងក្រោមនេះ។

លក្ខខណ្ឌចូលរួមងាយៗដូចខាងក្រោម៖

១. ត្រូវមានសំណេរផ្ទាល់ដៃចំនួន ១ ច្បាប់សរសេរលើក្រដាស A-4 ជាភាសាខ្មែរមានន័យបង្ហាញក្តីស្រឡាញ់ទៅកាន់នរណាម្នាក់

២. ផ្ញើមកកាន់ប្រអប់សារ នៃទំព័រហ្វេសប៊ុក Kanha ដោយចុចត្រង់នេះ Inbox ដើម្បីចូលរួមប្រកួត!

៣. ជាប្រភេទសំណេរនៃការរៀបរាប់មានន័យវិជ្ជមាន សំដៅបង្ហាញពាក្យពេចន៍ក្នុងចិត្ត និងអារម្មណ៍ពិតចំពោះអ្នកជាទីស្រឡាញ់

៤. ត្រឹមត្រូវតាមអក្ខរាវិរុទ្ធ គោរពក្រមសីលធម៌ និងមិនប៉ះពាល់សិទ្ធិអ្នកដទៃ

៥. ក្រុមការងារ Kanha នឹងបិទឈប់ទទួលត្រឹមថ្ងៃទី ១០ ខែកុម្ភៈ ម៉ោង ៥ ល្ងាច

៦. រាល់ការចូលរួមរបស់ Fan ទាំងអស់គ្នាដែលបំពេញតាមលក្ខខណ្ឌខាងលើ នឹងត្រូវបង្ហោះក្នុងទំព័រហ្វេសប៊ុក Kanha ក្នុងថ្ងៃទី ១៤ កុម្ភៈ។ ក្រុមការងារ នឹងជ្រើសរើសម្ចាស់សំណេរដែលមានអត្ថន័យល្អ និងមានចំនួន Like, Shares និង Comment ច្រើនជាងគេ ហើយលទ្ធផល នឹងប្រកាស នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខ

បញ្ជាក់៖ រាល់ការចូលរួមក្នុងការប្រកួតសរសេរសំណេរ អ្នកចូលរួមព្រមប្រគល់សិទ្ធិដោយស្វ័យប្រវត្តិក្នុងការផ្សព្វផ្សាយទាំងអនឡាញ និងបោះពុម្ព។

ចូលរួមទាំងអស់គ្នាណា៎! ពិសេសសុភាពនារីគ្នាយើង ដើម្បីមានឱកាសឈ្នះរង្វាន់ និងលិខិតសរសើរពីក្រុមការងារ កញ្ញា

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម