BLACKPINK ជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ PEPSI នៅកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិក
- 2021-01-27 09:17:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BLACKPINK ជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ PEPSI នៅកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិក
ក្រុមហ៊ុនភេសជ្ជៈដ៏ធំមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុព័ត៌មានជាមួយក្រុម K-pop ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើពិភពលោក ហើយបានប្រកាសចេញផ្សាយវីដេអូថ្មីមួយនាពេលខាងមុខដ៏ខ្លី។
ក្រុមដែលមានសមាជិក ៤ នាក់រួមមាន៖ Jisoo, Jennie, Rosé និង Lisa នឹងចូលរួមក្នុងយុទ្ធនាការ “Go All In For What You Love” របស់ Pepsi នៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងគោលបំណង ដើម្បីជំរុញឲ្យមនុស្សជំនាន់ក្រោយធ្វើអ្វីដែលហួសពីដែនកំណត់របស់ពួកគេ។ តើអ្នកមានអារម្មណ៍រំភើបរីករាយក្នុងការស្វាគមន៍ BLACKPINK ដែលជាតារា K-pop ដ៏ល្បីក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈថ្មីរបស់ PEPSI ដែរឬទេ?
ជាមួយនឹងភាពលេចធ្លោ ក៏ដូចជារូបសម្បត្តិដ៏ស្រស់ស្អាតរបស់ក្រុម BLACKPINK បានធ្វើឲ្យ PEPSI ក្លាយជាម៉ាកយីហោតែមួយគត់ដែលគ្មានផលិតផលណាមួយអាចប្រៀបផ្ទឹមបានឡើយ។ Pepsi ត្រៀមនឹងផ្តល់ឲ្យអ្នកស្នេហាវិស័យតន្ត្រីនៅកម្ពុជា និងហ្វេនរបស់ BLACKPINK ទាំងអស់នូវបទពិសោធន៍ដ៏រំភើបជាមួយនឹងអាយដលរបស់ពួកគេ។
ដូច្នេះ តើ PEPSI និង BLACKPINK នឹងធ្វើការជាមួយគ្នាយ៉ាងដូចម្តេចនៅក្នុងប្រទេសកម្ពុជា?
• PEPSI និង BLACKPINK នឹងបើកដំណើរការវីដេអូថ្មីមួយនៅលើបណ្តាញសារព័ត៌មានទាំងអស់។
• ផលិតផលរបស់ PEPSI Limited Edition នឹងត្រូវចេញនៅខែមីនា ជាមួយនឹងBLACKPINKនៃកំប៉ុងពណ៌ខៀវរបស់ Pepsi ។
• នឹងមានយុទ្ធនាការទីផ្សារដ៏ធំមួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីម៉ាកយីហោតាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗជាច្រើនជាមួយនឹងការផ្តល់ជូននូវប្រអប់ Pepsi ដែលមានចំនួនកំណត់។
សូមទស្សនាវីដេអូខាងក្រោម ហើយចែករំលែកបើអ្នកជាហ្វេនរបស់ PEPSI និង BLACKPINK ។ សូមទទួលយកភាពរីករាយពីវីដេអូថ្មីដែលនឹងចេញក្នុងពេលឆាប់ៗនេះ!