អ្នកចង់ស្រកគីឡូមិនបាច់ទៅរកអ្វីច្រើននោះទេ ទឹកអំពៅអាចជួយបាន

  • 2021-01-27 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅពីប្រយោជន៏យ៉ាងច្រើនដល់សុខភាពទូទៅហើយ ទឹកអំពៅក៏ជាជំនួយការសម្រាប់អ្នកចង់បានរាងស្លីមផងដែរ។

យោងតាមប្រសាសន៏របស់អ្នកជំនាញខាងផ្នែកអាហារូបត្ថម្ភឥណ្ឌា Rujuta Diwekar បានលើកឡើងថាការទទួលទានទឹកអំពៅយ៉ាងតិច ៣ ដងក្នុងមួយសប្ដាហ៏អាចជួយបណ្ដេញជាតិពុលចេញពី ក្រពះ ពោះវៀនដោយធម្មជាតិ ហើយណែនាំជាពិសេសម្រាប់អ្នកចង់សម្រកទម្ងន់។

ទឹកអំពៅមានផ្ទុកជាតិប្រូតេអ៊ីន និង ស្ករ Sucrose ដែលជួយអោយរាងកាយមានកម្លាំងឡើងវិញ បន្ទាប់ធ្វើការហត់ពេញមួយថ្ងៃហើយនោះ។ មិនត្រឹមតែប៉ុណ្ណោះ វីតាមីន និង សារជាតិរ៉ែនៅក្នុងទឹកអំពៅ ក៏អាចជួយទប់ស្កាត់ភាពចាស់មុនអាយុ ជួយបណ្ដេញជាតិពុល កូលេស្តេរ៉ុល ជួយប្រព័ន្ធរំលាយអាហារ និង ជួយបម្លែងជាតិខ្លាញ់ក្នុងខ្លួនមកជាថាមពលសម្រាប់អោយរាងកាយប្រើប្រាស់ ក្នុងការបំពេញការងារផ្សេងៗប្រចាំថ្ងៃ។

ទឹកអំពៅអាចជួយទៅសម្អាតពោះវៀន គួបផ្សំនឹងជាតិសរសៃដែលអាចជួយកាត់បន្ថយចំនង់អាហារបានថែមទៀត។ អាចនឹងឃើញប្រសិទ្ធភាពពិតៗ មិនខានបើទទួលទាន ៣ ដងក្នុងមួយសប្ដាហ៏នោះ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម