រើសរូបដែលគិតថាទាក់ទាញអ្នកជាងគេ ដើម្បីដឹងថាតើបំណងប្រាថ្នាឆ្នាំនេះបានសម្រេចឬអត់

  • 2021-01-26 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​រូប​ខាង​ក្រោម​នេះ មួយ​ណា​ដែល​អ្នក​​គិត​ថា​ទាក់​ទាញ​ជាង​គេ?​ សាក​រើស​រូប​មួយ ដើម្បី​ដឹង​ថា ​តើ​បំណង​ប្រាថ្នា​របស់​អ្នក​នឹង​ក្លាយ​ជា​​ការ​ពិត​ឬទេ?

១. រូប​លេខ​១

​បើ​អ្នក​រើស​យក​រូប​លេខ​១​នេះ ​មាន​ន័យ​ថា ​ភាគ​ច្រើន​អ្វី​ដែល​អ្នក​ប៉ង​ក្នុង​​ឆ្នាំ​នេះ ​រមែង​ក្លាយ​ជា​​ការ​ពិត។ ​លើស​ពី​នេះ​ ​មនុស្ស​ដែល​​អ្នក​​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​ គេ​នឹង​ចូល​មក​ជួយ​អ្នក ដែល​ធ្វើ​ឲ្យ​ហិរញ្ញវត្ថុ ក៏​ដូច​ជា​សុខភាព​របស់​អ្នក​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។

២. រូប​លេខ​២

​បើ​អ្នក​រើស​យក​​រូប​លេខ​២​នេះ​​មាន​ន័យ​ថា ​បំណង​ប្រាថ្នា​របស់​​អ្នក​នឹង​ក្លាយ​ជា​ការពិត។ ​សេះ​មន្ត​អាគម​នេះ​នឹង​នាំ​លាភ​សំណាង​ដល់​អ្នក​។

៣. ​រូប​លេខ​៣

បើ​អ្នក​រើស​យក​រូប​លេខ​៣​នេះ ​បង្ហាញ​ថា​អ្វី​ដែល​អ្នក​ប៉ង​នឹង​សម្រេច ប៉ុន្តែ​ទាម​ទារ​ការ​តស៊ូ​ច្រើន​បន្តិច។ ​​ម្យ៉ាង​ទៀត ​អ្នក​នឹង​ទទួល​បាន​អំណោយ​មួយ ដែល​ជួយ​បំពេញ​ចំណុច​ខ្វះ​ខាត​របស់​អ្នក។ ​ក្តី​ស្រមៃ​របស់​អ្នក​ គឺ​ចង់​បាន​ជីវិត​ដែល​ពោរពេញ​ដោយ​ភាព​ស្ងប់​សុខ ជាមួយ​សេចក្តី​ស្រលាញ់ និង​មិត្ត​ភក្កិ។

៤. រូប​លេខ៤

​បើ​អ្នក​រើស​យក​រូប​នេះ​បង្ហាញ​ថា គ្រប់​ការ​ចង់​បាន​របស់​អ្នក​នឹង​អាច​ក្លាយ​ជា​ពិត ​ដូច្នេះ​ហើយ​សូម​បង្កើត​ក្តី​ស្រមៃ​មួយ​នោះ​ចុះ។ អាថ៍កំបាំង​នៃ​ភាព​រីក​រាយ​របស់​អ្នក គឺ​ការ​ធ្វើ​ដំណើរ​កម្សាន្ត ​បាន​ជួប​មនុស្ស​ថ្មី​ៗ ​ព្រម​ទាំង​ស្វែង​រក​អ្វី​ថ្មី​ៗ​ផង​ដែរ។ ​អ្នក​មិន​ចូល​ចិត្ត​ការ​រស់​នៅ​មួយ​កន្លែង​ដដែរៗ​នោះ​ទេ ព្រោះ​អ្នក​ឆាប់​ធុញ​ទ្រាន់​ណាស់។ ​ហើយ​អ្នក​តែង​ស្រមៃ​ថា​បាន​ដើរ​លេង ជា​រៀង​រាល់​ថ្ងៃ​ទៀត​ផង៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម