ដាក់​ហឹង​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ ត្រូវ​ដឹង​រឿង​ទាំង​នេះ បើ​ចង់​មាន​បាន ទ្រព្យ​ហូរ​ចូល​ឥត​ឈប់

  • 2021-01-26 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឧបករណ៍​បច្ចេក​វិទ្យា​ជា​ច្រើន​ដូច​ជា ឧបករណ៍​បំពង​សំឡេង ធុង​បាស និង​ទូរទស្សន៍​គឺ​សុទ្ធ​តែ​ត្រូវ​ដាក់​ឲ្យ​ឆ្ងាយពី​ហឹង បើ​មិន​ចង់​ធ្វើ​ឲ្យ​រំខាន​ ដល់​ទេវតា​ដូន​តា។ រឿង​ទាំង​នេះ អ្នក​ត្រូវ​ចាប់​អារម្មណ៍​ពេល​រៀប​ចំ​ទុក​ដាក់​ហឹង​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ។

១. ទីតាំង​ដាក់​ហឹង

ហឹង​គឺ​ប្រើ​សម្រាប់​ដាក់​តាំង​ព្រះ ទេវតា វត្ថុ​ស័ក្ដិសិទ្ធិ និង​ដូន​តា​​ជា​ដើម។ ដូច​នេះ​ហើយ​ មាន​ទីតាំង​មួយ​ចំនួន គឺ​ដាច់​ខាត​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពេល​រៀប​ហឹង។ កន្លែង​ដែល​ហាម​ដាច់​ខាត​មាន​ដូច​ជា ក្រោម​ជណ្ដើរ ក្រោម​ធ្នឹម ជាប់​បន្ទប់​ទឹក ជាប់​ចង្ក្រាន ដែល​សុទ្ធ​សឹង​តែ​ជា​កន្លែង​ដែល​មាន​បរិយាកាស​មិន​ល្អ ធ្វើ​ឲ្យ​ទី​សក្ការៈ​លែង​ស័ក្ដិសិទ្ធិ និង​មើល​មិន​សម។ ត្បិត​តួនាទី​មួយ​របស់​ហឹង​ដាក់​តាំង​នេះ គឺ​ផ្ដល់​ជំនឿ​ចិត្ត និង​ការពារ​ដល់​ម្ចាស់​ផ្ទះ ដូច​នេះ​យើង​ត្រូវ​ដាក់​នៅ​ទី​ដែល​ល្អ​បំផុត​ដូច​គ្នា។

២. ទីដាក់​ហឹង​ត្រូវ​តែ​ស្ងប់ស្ងាត់

ឧបករណ៍​បញ្ចេញ​សំឡេង​ដូច​ជា Speaker ធុង​បាស ទូរទស្សន៍​ ម៉ាញេ សុទ្ធ​តែ​ត្រូវ​ដាក់​ឲ្យ​ឆ្ងាយ​ពី​ហឹង​ទាំង​អស់ ត្បិត​នៅ​ពេល​យើង​ប៉ង​សុំ​អ្វី​មួយ មិន​អាច​បែក​អារម្មណ៍​បាន​ឡើយ។ បន្ថែម​ពី​​នេះ ភ្លើង​ពណ៌​ប្រភេទ​ខ្សែ​ដែល​តែង​យក​តាំង​ពេល​ចូល​ឆ្នាំនោះ គ៏​ជៀស​វាង​មិន​ឲ្យ​តែង​នៅ​ហឹង​ដែរ ព្រោះ​នឹង​នាំ​ឲ្យ​មាន​អារម្មណ៍​រញ៉េរញ៉ៃ មិន​ជ្រះ​ស្រឡះ។

៣. ហឹង​ត្រូវ​ដាក់​ឲ្យ​ខ្ពស់​ជាង​ក្បាល​មនុស្ស

ដើម្បី​បង្ហាញ​ពី​ទឹក​ចិត្ត​គោរព​របស់​សក្ការៈ ហឹង​ត្រូវ​តែ​ដាក់​ឲ្យ​ខ្ពស់​ជាង​ក្បាល​មនុស្ស ដើម្បី​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​ឋានៈ​ខ្ពស់​ជាង​កូន​ចៅ​នៅ​ក្នុង​ផ្ទះ។ តាម​ក្បួន​ហុងស៊ុយ​ចិន ហឹង​ដែល​មាន​កម្ពស់​ស្មើ​នឹង​ក្បាល​មនុស្ស​គឺ​ត្រណម​ខ្លាំង​បំផុត ព្រោះ​បង្ហាញ​ឲ្យ​ឃើញ​ថា សមាជិក​ក្នុង​ផ្ទះ​មិន​គោរព​ដូនតា ដែល​ធ្វើ​ឲ្យ​ពិបាក​រក​ស៊ី។ ទន្ទឹម​នឹង​នេះ ហឹង​ក៏​ត្រូវ​តែ​ថែរក្សា និង​សម្អាត​ឲ្យ​បាន​ទៀងទាត់​កុំ​ឲ្យ​ជាប់​ធូលី​ដី៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី