ដឹងថាអ្នកគួរជម្នះភាពភ័យខ្លាចបែបណា តាមរយះរូបដែលអ្នកជ្រើសរើស
- 2021-01-24 07:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថាអ្នកគួរជម្នះភាពភ័យខ្លាចបែបណា តាមរយះរូបដែលអ្នកជ្រើសរើស
ពេលដែលមានរឿងដែលគួរអោយភ័យខ្លាចមនុស្សភាគច្រើន ច្បាស់ជាទាល់គំនិត មិនដឹងថាគួរទៅធ្វើអ្វី។ រូបដែលអ្នកជ្រើសរើសរូបមួយ អាចជួយបានថាគួរដោះស្រាយនឹងភាពភ័យខ្លាចប្រចាំខ្លួនអ្នកបែបណា៖
រូបទី១ - ខ្លាចទុកចិត្តមនុស្សខុស
គ្មានអ្វីដែលពិបាកជាងការដែលមានអារម្មណ៏ថាមិនមាននរណាម្នាក់នៅខាងអ្នក យល់ពីអ្នក ហើយអាចប្រាប់បានគ្រប់រឿងដោយមិនខ្លាច ថាគេគិតមិនល្អមកលើអ្នក។ ទោះជាអ្នកជាមនុស្សល្អ គួរអោយទុកចិត្តបានយ៉ាងណាក៏ដោយ នៅពេលដែលអ្នកធ្លាប់តែជួបតែមនុស្សក្បត់ ល្អចំពោះអ្នកនៅតែមុខ ច្រើននាក់ពេកនោះ អ្នកច្បាស់ជាពិបាកនឹងទុកចិត្តនរណាម្នាក់ទៀតណាស់។ ដើម្បីកុំអោយរឿងចាស់ទាំងនេះ នៅតែតាមលងអ្នកទៀតនោះ មុននឹងទុកចិត្តនរណាម្នាក់ទាំងស្រុង គួរតែស្វែងយល់ពីគេបន្តិចម្ដងៗ ហើយក៏កុំរំពឹងអ្វីច្រើនពេកដែរ។
រូបទី២ - ខ្លាចថាត្រូវឯកកា
អ្នកជាប្រភេទមនុស្សដែលពេលបានជិតដិតជាមួយនរណាម្នាក់ហើយនោះ ងប់ងល់នឹងគេខ្លាំងតែម្ដង មិនថាជាមិត្តភក្តិ ឬ ក៏ជាស្នេហានោះទេ ហើយដល់ពេលដែលមានរឿងកើតឡើងមកដែលធ្វើអោយគ្រប់យ៉ាងមិនអាចដូចដើម អ្នកក៏ចាប់ផ្ដើមកើតមានកូនចិត្តគិតថា ដល់ពេលដែលខ្លួនចាស់ទៅ ចុងក្រោយប្រហែលជានៅសល់តែអ្នកម្នាក់ឯងនោះទេ បើមនុស្សដើរចេញទៅម្ដងម្នាក់ៗបែបនេះនោះ។ ត្រូវចាំថា មនុស្សខ្លះដើរចូលមក អាចជាព្រហ្មលិខិតចង់បង្រៀនអ្វីមួយដល់អ្នកតែប៉ុណ្ណោះ ចប់ភារៈកិច្ចគេក៏ចាកចេញទៅ ហើយមានមនុស្សថ្មីចូលមក តែទោះជាយ៉ាងណាក៏នៅតែមានមនុស្សមួយចំនួន ទោះជាមានព្យុះភ្លៀងយ៉ាងណា ក៏នៅបន្តដំណើរតទៅមុខជាមួយអ្នកជាមិនខាន អាចគ្រាន់តែអ្នកមិនទាន់បានជួបតែប៉ុណ្ណោះ។
រូបទី៣ - ខ្លាចពាក្យមិនហ៊ានបដិសេធអ្នកដទៃ
ពេលខ្លះមនុស្សដែលចិត្តបានពេក ដូចជារកទុក្ខដាក់ខ្លួនអ៊ីចឹង។ ទោះជាអ្នកចិត្តល្អ ចង់ជួយអ្នកដទៃយ៉ាងណាក៏មិនគួរមិនខ្វល់ខ្វាយពីខ្លួនឯងសោះ ទៅបារម្ភតែពីរឿងអ្នកដទៃរហូតភ្លេចពីខ្លួនឯងនោះទេ។ ត្រូវរៀនចេះបដិសេធខ្លះ បើសិិនជាអ្នកមិនអាចទ្រាំទ្របានទេនោះ មនុស្សដែលស្រលាញ់រាប់អានអ្នកពិតប្រាកដ ច្បាស់ជាយល់មិនខាន មានតែអ្នកដែលឃើញតែផលប្រយោជន៏ពីការរាប់អានអ្នកទេដែលសម្ដែងការមិនពេញចិត្តចេញមក។
រូបទី៤ - ខ្លាចភាពមិនច្បាស់លាស់
អេ៎ អ្នកដែលកំពុងតែអានហ្នឹង សាកគិតមើលមួយជីវិតដូចគេដូចឯងដែរ បើចេះតែភ័យខ្លាចមិនឈប់នោះ ជីវិតអ្នកច្បាស់ជានៅទ្រឹងមួយកន្លែងជាមិនខាន។ បើសិនជាមានឱកាសសាកល្បងធ្វើអ្វីដែលអ្នកមិនធ្លាប់នោះ ក៏សាកល្បងប្រថុយខ្លះទៅ។ សំណួរដែលអ្នកគួរតែសួរខ្លួនឯងនៅពេលនេះនោះគឺថា អ្នកពេញចិត្តនឹងជីវិតខ្លួនសព្វថ្ងៃនេះហើយឬនៅ?
រូបទី៥ - ខ្លាចការងារមិនជោគជ័យ
អ្នកជាប្រភេទមនុស្សដែលវក់នឹងការងារខ្លាំង ហើយក៏ចេះតែភ័យខ្លាចថាខ្លួន មិនទាន់បានប្រឹងធ្វើការអោយអស់ពីសមត្ថភាពនៅឡើយ ទោះជាបានប្រឹងទាំងថ្ងៃ ទាំងយប់ហើយក្ដី។ ត្រូវចាំថាអ្នកមានខ្លួនតែមួយ ដៃជើងតែមួយគូរទ បើចង់ធ្វើអ្វីអោយបានល្អឥតខ្ចោះនោះ គួរតែកុំស្រវ៉ាចាប់ ច្រើនមុខពេក សម្រេចចិត្តជ្រើសរើសអ្វីដែលអ្នកចូលចិត្តមួយហើយក៏ដាក់កំលាំងចិត្ត កំលាំងកាយទៅធ្វើវា។
រូបទី៦ - ខ្លាចស្នេហា
ព្រោះតែអ្នកចាស់ធ្វើអោយជីវិតអ្នកជូរច៉ត់ខ្លាំង ក៏មិនប្រាកដថារឿងច្រំដែលនោះនឹងកើតឡើងមកទៀតនោះទេ។ មនុស្សយើងម្នាក់ទោះជាមិនចង់យ៉ាងណាក៏ដោយ ដល់ពេលនឹងមានអ្នកត្រូវចិត្តមកកែប្រែការគិតនេះជាមិនខាន ទោះបីជាបែបនេះក្ដី អ្នកក៏នៅតែមិនអាចបានស្គាល់សេចក្ដីសុខយ៉ាងពេលលេញនោះទេ បើសិនជាមិនទាន់បានជម្រះការគិតមិនល្អពីរឿងចាស់នោះចោលអោយអស់នៅឡើយ។