មើលដឹងពីខ្លួនអ្នកតាមរយៈទម្រង់បបូរមាត់របស់អ្នក

  • 2021-01-26 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមរយៈការសង្កេតមើលបបូរមាត់របស់ខ្លួនអ្នក ឬមនុស្សជុំវិញខ្លួន អាចអោយអ្នកដឹងពីការពិតនិងការគិតរបស់ខ្លួននិងអ្នកដទៃ។ ចូរពិនិត្យរូបខាងក្រោមនេះ រូបមួយណាដែលបញ្ជាក់ពីរូបរាងមាត់របស់អ្នក។

រូបទី១

អតីតកាលរបស់អ្នកកាលនៅវ័យកុមារអ្នកស្រលាញ់សត្វគ្រប់ប្រភេទ ហើយចង់នាំពួកវាមកផ្ទះទៀតផង។ អ្នកមានគំនិតច្រើន ចូលចិត្តការពារអ្នកដទៃ មិនថាស្ថិតនៅក្នុងស្ថានភាពណា អ្នកតែងតែគិតពីសុខទុក្ខអ្នកដទៃ មុនខ្លួនអ្នកជានិច្ច។ មនុស្សបែបនេះភាគច្រើនសាកសមធ្វើជាឪពុកម្តាយគេណាស់។

រូបទី២

បើអ្នកមានទម្រង់មាត់បែបនេះ មានន័យថាអ្នកជាមនុស្សម្នាក់ដែលចូលចិត្តដ្រាម៉ា ស្រលាញ់ខ្លួនអ្នកនិងតែងតែមានចំណាប់អារម្មណ៍ចំពោះខ្លួនឯងជានិច្ច។ អ្នកចង់អោយអ្នកដទៃយល់និងចាប់អារម្មណ៍លើអ្នក ហើយមនុស្សដែលនៅក្បែរអ្នករមែងរីករាយព្រោះតែភាពកំប្លុកកំប្លែងរបស់អ្នក។

រូបទី៣

ភាពស្មោះត្រង់បង្ហាញចេញតាមរយៈមនុស្សប្រភេទនេះ។ អ្នកចូលចិត្តតាមរកក្តីស្រម៉ៃ និងចូលចិត្តភាពសប្បាយ។ប៉ុន្តែអ្នកមិនចូលចិត្តគ្រប់គ្រងពីអ្នកដទៃ ស្អប់ការធ្វើការក្រោមបង្គាប់បំផុត។ អ្នកអាចជាអ្នកដឹកនាំដ៏ល្អនាថ្ងៃអនាគត។

របៀបរបបនៃការកាន់ដៃជាមួយនឹងដៃគូរអ្នកអាចបង្ហាញពីទំនាក់ទំនងស្នេហារបស់អ្នក

រូបទី៤

អ្នកជាមនុស្សដែលចូលចិត្តភាពស្មើភាព មិនប្រកាន់នឹងនរណាម្នាក់ឡើយ។ អ្នកស្តាប់ដំបូន្មាននិងគោរពការសម្រេចចិត្តរបស់អ្នកដទៃជានិច្ច។ មិនថាមានបញ្ហាបែបណា ក៏អ្នកនៅតែញញឹមនិងដើរទៅមុខជានិច្ច។

រូបទី៥

ការរស់នៅម្នាក់ឯងជាអ្វីដែលអ្នកចង់បានបំផុត។ ការងារដែលអ្នកធ្វើគឺអ្នកមិនត្រូវការអ្នកដទៃជួយឬទៅដើរលេងជាមួយអ្នកនោះទេ។ អ្នកពេញចិត្តនឹងអ្វីដែលខ្លួនឯងធ្វើជាងអោយគេធ្វើជំនួស។

រូបទី៦

អ្នកជាបុគ្គលដែលមានការច្នៃប្រឌិតខ្ពស់ ជាពិសេសអ្នកមានទេពកោសល្យខាងសិល្បៈនិងតន្ត្រី។ អ្នកឆាប់ចាំនូវអ្វីដែលបានជួបនិងអនុវត្ត ហើយអ្នកមានទំនាក់ទំនងល្អជាមួយអ្នកដទៃនៅក្នុងសង្គមទៀតផង៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម