មកដឹង​​ប្រវត្តិសង្ខេបស្រ្តីទី ១ របស់អាមេរិច Jill Biden

  • 2021-01-21 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនមែនត្រឹមតែជាភរិយារបស់អ្នកនយោបាយដ៏មានប្រជាប្រិយរបស់អាមេរិចនោះទេ លោកស្រីដុកទ័រ Jill Biden មានប្រវិត្តគួរអោយស្ងប់ស្ងែង មិនធម្មតាដែរ៖

លោកស្រី Jill Tracy Jacobs Biden កើតនៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ១៩៥១ នៅ New Jersey ដោយមានឪពុកឈ្មោះ Donald Carl Jacobs និង ម្តាយឈ្មោះ Bonny Jean Godfrey Jacobs។ ជាកូនច្បងក្នុងចំនោមបងប្អូនទាំង ៥ នាក់ Jill ធំធាត់ឡើងនៅ Pennsylvania ហើយបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីវិទ្យាល័យ Upper Moreland នៅឆ្នាំ ១៩៦៩ និង បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រខាងផ្នែកអក្សរសាស្រ្តអង់គ្លេស នៅឆ្នាំ ១៩៧៥។

ក្រោយបញ្ចប់ការសិក្សាបានមួយឆ្នាំ គាត់ក៏ចាប់ផ្ដើមអាជីពជាគ្រូបង្រៀនភាសាអង់គ្លេស នៅវិទ្យាល័យ St. Mark នៃ Wilmington។ ក្រោយមកគាត់ក៏ក្លាយជាអ្នកជំនាញផ្នែកអាន នៃវីទ្យាល័យ Claymont ស្របពេលដែលគាត់បន្តការសិក្សាថ្នាក់អនុបណ្ខិតខាងផ្នែកអាន ដោយជោគជ័យ ពីសាកលវិទ្យាល័យ West Chester នៅឆ្នាំ ១៩៨១។

Jill បានជួបដំបូង Joe នៅឆ្នាំ ១៩៧៥ ហើយក៏រៀបការ ២ ឆ្នាំក្រោយមកដោយបានកូនស្រីឈ្មោះ Ashley ជាចំណងដៃនៅឆ្នាំ ១៩៨១។

ក្រៅពីអនុបណ្ឌិតខាងផ្នែកអាននេះ Jill ក៏បានសម្រេចសិក្សាអនុបណ្ឌិតខាងសិល្បះនៃភាសាអង់គ្លេសបន្ថែមទៀតនៅសាកលវិទ្យាល័យ Villanova ព្រមទាំងបណ្ដិតខាងផ្នែកអប់រំ ពី សាកលវិទ្យាល័យ Delaware នៅឆ្នាំ ២០០៧។

នៅពេលដែលប្រធានធិបតី Joe Biden បានជាប់ឆ្នោតជាអនុប្រធានធិបតី Jill ក៏បន្តអាជីពជាគ្រូបង្រៀននេះ នៅមហាវិទ្យាល័យសហគមន៍ Northern Virginia រហូតដល់ Joe ចប់អាណិត្ត។

ក្នុងជានាមជា Second Lady Jill តែងតែបង្ហាញការគាំទ្រយ៉ាងម៉ុតមាំចំពោះការរឹតបន្តឹងគូណភាពវិស័យអប់រំនៃ មហាវិទ្យាល័យសហគមន៍ ក្រុមគ្រួសាររបស់មន្រ្តីយោធា និង ការអប់រំសម្រាប់មនុស្សស្រីទូទាំងពិភពលោក ដោយការចុះជួបសំណេះសំណាលផ្ទាល់ទៅកាន់ប្រទេសប្រមាណ ៤០ ជំរុំកងទ័ព មន្ទីរពេទ្យ និង ជំរុំជនភាសខ្លួន ដើម្បីសាកសួរសុខទុក្ខ និង ស្វែងយល់ពីទុក្ខលំបាករបស់ពួកគេ។ ក្រៅពីនេះ Jill ក៏មានការគាំទ្រយ៉ាងខ្លាំងចំពោះការអប់រំអំពីជម្ងឹមហារីក ព្រោះតែលោកស្រីយល់យ៉ាងច្បាស់ពីអារម្មណ៏ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់ ព្រោះតែជម្អឺដ៏កាចសហាវនេះ។

ទោះជាពេលបានក្លាយខ្លួនជាស្រ្តីទី មួយរបស់អាមេរិចហើយក្ដី Jill នៅតែបន្តអាជីពជាសាស្រ្តាចារ្យរបស់ខ្លួនដូចដើម ដោយលើកឡើងថា ' ការបង្រៀនមិនមែនគ្រាន់តែអាជីពខ្ញុំនោះទេ តែជាអ្វីដែលធ្វើអោយខ្ញុំជាខ្ញុំ '។

ប្រភព៖ Whitehouse ប្រែ​សម្រួល៖ Iv Madalen