Angelababy រស់​នៅ​ក្នុង​ផ្ទះ​តម្លៃ​ជាង ២០​លាន​ដុល្លារ

  • 2021-01-18 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​អាស៊ី ក៏​ដូច​ជា​លើ​ពិភពលោក​ទាំង​មូល កម្រៃ​របស់​ខ្លួន​របស់​តារា​ជួរ​មុខ​ចិន​មិន​ចាញ់​ប្រទេស​​មួយ​ណា​ទាំង​អស់ ដោយ​តារា​លំដាប់​កំពូល​ចិន​ អាច​រក​ចំណូល​បាន​ស្មើ ឬ​លើស​តារា​ហូលីវូដ​ផង​ដែរ។

នៅ​ក្នុង​ចំណោម​ ប្ដីប្រពន្ធ​កំពូល​តារា​សម្ដែង Huang Xiaoming និង Angelababy ត្រូវ​​បាន​ចាត់​ទុក​ថា ជា​តារា​ដែល​មាន​ឥទ្ធិពល និង​មាន​ខ្លាំង​។ បណ្ដាញ​ព័ត៌មាន SCMP បាន​រាយការណ៍​ថា មុន​ឆ្នាំ២០១៥ ស្រី​ស្រស់​ប្រុស​ស្អាត​នេះ បាន​ចំណាយ​លុយ ១៥.៤​លាន​ដុល្លារ ដើម្បី​ទិញភូមិគ្រឹះ​បែប​អឺរ៉ុប នៅ​ស្រុក​កំណើត​របស់ Huang Xiaoming ដែល​នៅ​ខេត្ត San Dong ប្រទេស​ចិន។

កាល​ពី​ខែ ឧសភា​ ឆ្នាំ​២០២០ ស្រី​ស្អាត​កូន​១​បាន​បង្ហោះ​រូប​ផ្ទះ​របស់​ខ្លួន​មួយ​សន្លឹក ដែល​បាន​ធ្វើ​ឲ្យ​គេ​ដឹង​ថា គេហដ្ឋាន​របស់​នាង​គឺ​ស្ថិត​នៅ​ក្នុង​គម្រោង Oriental Pearl ដែល​ជា​ខុន​ដូ​លំដាប់​កំពូល​នៅ​ចំ​កណ្ដាល​បេះដូង​ក្រុង​សៀងហៃ។ ផ្ទះរ​បស់ Baby មាន​ទំហំ ៧៥៣៥ និង​មាន​តម្លៃ ២១.៦លាន​ដុល្លារ។

មុន​ពេល​ចិន​រឹត​បណ្ដឹង​តម្លៃ​ខ្លួន​តារា ស្រី​ស្អាត ៣១ឆ្នាំ ធ្លាប់​ទទូល​តម្លៃ​ខ្លួន​ខ្ទង់​១០​លាន​ដុល្លារ សម្រាប់​រឿង​ភាគ​មួយ។ ទោះ​បី​ជា​ក្រោយ​ពេល​ត្រូវ​រឹត​បណ្ដឹង​ហើយ​ក្ដី​ សិល្បការិនី​ឆ្នាំ ១៩៨៩ នៅ​តែ​មាន​ទ្រព្យ​ច្រើន​កប់​ពពក​ពី​ការ​ថត​ស្ប៉ត និង​ចូលរួម​​ក្នុង​កម្មវិធី​សិល្បៈ​នានា៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម