វេទនា​បំផុត​នោះ​គឺ នៅ​ក្បែរ​គ្នា តែ​អស់​អារម្មណ៍​នឹង​គ្នា​បាត់​ហើយ

  • 2021-01-15 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​នៅ​មាន​អ្វី​ឈឺចាប់​ជាង​ការ​ដែល​ភាគី​ទាំង​សង​ខាង​អស់​មនោសញ្ចេតនា​នឹង​គ្នា​ទៅហើយ តែ​​មិន​អាច​និយាយ​ពាក្យ​បែក​បាន​ព្រោះ​មិន​ចង់​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​គ្នា។

គេ​តែង​និយាយ​ថា គម្លាត​ភូមិសាស្ត្រ​គឺ​ជាឧបសគ្គ​ដ៏​ធំបំផុត​សម្រាប់​ស្នេហា​នីមួយ​ៗ។ នៅ​ពេល​ស្រលាញ់​គ្នា តែ​មិន​បាន​នៅ​ជិត​គ្នា គេ​តែង​និយាយ​ថា​នឹក និង​រង់​ចាំ​ថ្ងៃ​ជួប​គ្នា។ ​ពេល​ស្រលាញ់​មនុស្ស​ដែល​មិន​នៅ​ជិត​គ្នា គឺ​មាន​តែ​ផ្ញើសារ​នេះ​ហើយ ដែល​ជា​អ្នក​នាំ​ចិត្ត​នឹក​រក​គ្នា។

នោះ​គឺ​ជា​ពេល​ស្រលាញ់​គ្នា​ដំបូង ទោះ​បីជា​ឃ្លាត​កាយ​មែន​ពិត ក៏​ចិត្ត​នៅ​តែ​តម្រង់​រក​គ្នា។ យ៉ាងណាក្ដី នៅ​ពេល​អស់​ចិត្ត​នឹង​គ្នា​ហើយ ទោះ​បី​ជា​កំពុង​នៅ​ជិត​គ្នា​បង្កើយ ក៏​ចិត្ត​លែង​នៅ​នឹង​គ្នា​ដែរ។ នៅ​ក្នុង​សង្គម​ដ៏​ឆាប់​រហ័ស​មួយ​នេះ ស្រលាញ់​ឆាប់ បែក​ឆាប់​បាន​ក្លាយ​ទៅ​ជា​រឿង​សាមញ្ញទៅ​ហើយ។ មនុស្ស​ដែល​អ្នក​គិត​ថា​នឹង​ស្រលាញ់​ដល់​ទី​បញ្ចប់ ចុង​ក្រោយ​ក៏​ត្រឹម​ជា​មនុស្ស​បោក​ចិត្ត​មួយ​រូប។ រីឯ​មនុស្ស​ដែល​អ្នក​រំពឹង​ថា​នឹង​បាន​ការ​នោះ បែរ​ជា​គ្មាន​បាន​ការ​ទៅ​វិញ។ ​ក៏នៅ​មាន​មនោសញ្ចេតនា​មួយ​ទៀត​គឺ ស្រលាញ់​គ្នា​បាន​យូរ​ហើយ ហើយ​ចិត្ត​ក៏​ចាប់​ផ្ដើម​អស់​ជាមួយ​គ្នា។ តែ​ដោយ​សារ​តែ​ភាគី​ទាំង​សង​ខាង មិន​ហ៊ាន​បើក​មាត់​និយាយ​ចេញ​មក ក៏​ស៊ូ​ទ្រាំ​នៅ​ជាមួយ​គ្នា ទាំង​ត្រដរ។ ដូច​ជា​រស់​នៅ​ដើម្បី​តែ​រង់​ចាំ​សេច​ក្ដី​ស្លាប់​ដែរ តែ​មិន​ដឹង​ថា​មនោសញ្ចេតនា​មួយ​នេះ​នឹង​ស្លាប់​នៅ​ថ្ងៃ​ណា​ប៉ុណ្ណោះ។

ស្នេហា​បែប​នេះ​ប្រៀប​ដូច​មនុស្ស​រុក្ខជាតិ ហ៊ាន​តែ​ភាគី​ម្ខាង​ណា​បើក​មាត់​​មុន គឺ​ប្រៀប​​ដូច​ជា​ដក​បំពង់​អុកស៊ីសែន​ចេញ​ដែរ គឺ​នឹង​ស្លាប់​មួយ​រំពេច។ គ្រាន់​តែ​ទាស់​ត្រង់​ថា អ្នក​​ទាំង​២​សុទ្ធ​តែ​គ្មាន​អ្នក​ណា​ហ៊ាន​បើក​មាត់​និយាយ​ទាំង​អស់។​ មួយ​គឺ​ដោយ​សារ​ស្រលាញ់​គ្នា​យូរ​មិន​ដាច់​ចិត្ត​ធ្វើឲ្យ​គេ​ឈឺ សុខ​ចិត្ត​ចាំ​គេ​និយាយ​មុន​ ហើយ​មួយ​ទៀត មិន​ទាន់​ត្រៀម​ចិត្ត​សម្រាប់​ការ​បែក​គ្នា​បាន​នៅ​ឡើយ។

តែ​អ្នក​មាន​ដឹង​ទេ​ថា អស់​មនោសញ្ចេតនា​នឹង​គ្នា​ទៅ​ហើយ តែ​នៅ​បន្ត​នៅ​ជាមួយ​គ្នា​វា​ពិបាក​ទ្រាំ​យ៉ាង​ណា។ អ្នក​ត្រួវ​ដឹង​ថា អ្វី​ក៏​មាន​កំណត់​ទាំង​អស់ អ្នក​ត្រូវ​តែ​ក្លាហាន​ឡើង ដើម្បី​បាន​ដោះ​លែង​គ្នា​ឲ្យ​មាន​សេរី​ភាព ព្រោះ​បើ​នៅ​ទ្រាំ​ដូច​នេះ​រហូត គឺ​ប្រៀប​​ចង​គ្នា​ដាក់​​ក្នុង​គុក​អ៊ីចឹង៕

​ចុចអាន៖ ​​ នារី៣ប្រភេទចូលក្នុងបញ្ជីខ្មៅរបស់មនុស្សប្រុសមិនចង់រៀបការជាមួយ

ប្រភព៖ Guu ប្រែសម្រួល៖ caramel

អត្ថបទពេញនិយម