ប្រវត្តិគ្រួសារ​ដ៏​អស្ចារ្យ​របស់បុរសសាច់ដុំ៨កង់​ល្បី​ផ្ទុះ​លើ​អ៊ីនធឺណេត ធ្លាប់​ចាប់​ចិត្ត​លើ Baifern

  • 2021-01-15 03:00:00
  • ចំនួនមតិ 61 | ចំនួនចែករំលែក 94

ជាមួយ​រូបសម្បត្តិ​ស្រស់​សង្ហា​ឥត​ទាស់ គួប​ផ្សំ​ជាមួយ​គ្រួសារ​មាន​ឥត​ឧបមា បាន​ធ្វើ​ឲ្យ​តារា​ម៉ូដែល​ល្បី​ឈ្មោះ​​មីយ៉ាន់ម៉ា Paing Takhon ជា​ក្ដី​ស្រមៃ​របស់​នារី​ជា​ច្រើន។

កាល​ពីពេល​ថ្មី​​ៗ​នេះ នៅ​លើ​បណ្ដាញ​សង្គម កំពុង​តែ​ល្បី​ផ្ទុះ​នូវ​កម្រង​រូបភាព​​របស់​សង្ឃ​មួយ​អង្គ ដែល​មាន​រូប​សម្បត្តិ​ស្រស់​សង្ហាខ្លាំង​ ធ្វើ​ឲ្យ​មាន​អ្នក​ share ជា​ច្រើន។ យ៉ាងណាក្ដី តាមការពិត បុរស​ខាង​លើ​មិន​មែន​ជា​ព្រះសង្ឃ​ពិត​ប្រាកដ​ឡើយ ដោយ​លោក​គ្រាន់​តែ​ចូលរួម​ក្នុង​វគ្គ​បួស ១០​ថ្ងៃ​តែ​ប៉ុណ្ណោះ។

ជាក់​ស្ដែង ប្រុស​ស្អាត​រូប​នេះ​គឺ​ជា​តារា​ម៉ូដែល​ម្នាក់ កើត​ឆ្នាំ​១៩៩៦ នៅ​ប្រទេស​មីយ៉ាន់ម៉ា មាន​ឈ្មោះ​ថា Paing Takhon។ ទន្ទឹម​នឹង​ការ​ធ្វើ​ម៉ូដែល​ពេញ​ម៉ោង លោក​ក៏​ជា​ពិធីករ​ផង​ដែរ។ ប្រុស​ស្អាត​កម្ពស់ ១.៨៨ម អាយុ​២៤​ឆ្នាំ​នេះ មាន​សាច់​ដុំ​៨​កង់ និង​សក់​វែង​គួរ​ឲ្យ​ទាក់​ទាញ។

តែអ្វី​ដែល​ធ្វើ​ឲ្យ​លោក​រឹត​តែ​អស្ចារ្យ​នោះ​គឺ លោក​កើត​ក្នុង​ត្រកូល​ស្ដុកស្ដម​ដោយ​លោក​គឺ​ជា​កូន​ប្រុស​របស់​ម្ចាស់​ធនាគារ United Amara UAB ដែល​ជា​ធនាគារ​ធំ​ទី ៤​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ យ៉ាងណាក្ដី លោក​មិន​បាន​ពឹងពាក់​លើ​គ្រួសារ​ឡើយ ដោយ​ខ្លួន​លោក​ផ្ទាល់​បាន​ចេញ​ទៅ​នៅ​ម្នាក់​ឯង​តាំង​ពី​អាយុ ១៨​ឆ្នាំ​ម្ល៉េះ។

និយាយ​ពី​រឿង​មនោសញ្ចេតនា​វិញ នៅ​ពេល​នេះ ប្រុស​ស្អាត​២៤​ឆ្នាំ កំពុង​នៅ​ទំនេរ តែ​ចំពោះ​ប្រភេទ​នារី​ដែល​លោក​ស្រលាញ់​នោះ​គឺ កំពូល​តារា​សម្ដែង​ស្រីថៃ Baifern។ លោក​បាន​ឲ្យ​ដឹង​ថា សម្រស់​ស្រស់​ស្អាត និង​សមត្ថភាព​សម្ដែង​ដ៏​លេច​ធ្លោ​នោះ បាន​ធ្វើ​ឲ្យ​លោក​ចាប់​អារម្មណ៍​លើ​ស្រី​ស្អាត ២៨​ឆ្នាំ​ជា​ខ្លាំង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel