តើ​ត្រូវ​ចំណាយ​លុយ​ប៉ុន្មាន​ដើម្បី​កែ​មុខ​ឲ្យ​បានដូច Deng Lun?

  • 2021-01-13 08:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​កាសែត​ល្បី​ឈ្មោះ​មួ​យ​រូប​ទើប​តែ​ធ្វើ​ការ​សន្និដ្ឋាន​នូវ​ចំនួនទឹក​លុយ​ដែល​ត្រូវ​ចំណាយ ដើម្បី​ធ្វើ​ការ​វះកាត់​មុខ​ឲ្យ​ដូច​ តារា​សម្ដែង​ប្រុស​កំពុង​ឡើង​កូដ​ចិន Deng Lun។ តួ​លេខ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​កំប្លែង និង​អ្នក​កាសែតចិន​ឈ្មោះ Ye Wen Bing បាន​ប្រកាស​ពី​តួលេខ​ទឹក​លុយ​ដែល​ត្រូវ​ចំណាយដើម្បី​មាន​ទម្រង់​​មុខ​ដូច​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Deng Lun។ ជាក់​ស្ដែង អ្នក​កាសែត​ខាង​លើ​បាន​បាន​រៀបរាប់​លំអិត​ពី​ផ្នែក​នីមួយ​ៗ​តែ​ម្ដង ដោយ​ទាំង​អស់​ត្រូវ​មាន​៦​ជំហាន​ដើម្បី​មាន​ទម្រង់​មុខ​ដូច​ប្រុស​ស្អាត ២៨​ឆ្នាំ។

ជំហាន​ទី​១ គឺ​ត្រូវ​កាត់​ថ្គាម ក្រោយ​មក​កាត់​បបូរ​មាត់ ហើយ​ធ្វើ​ច្រមុះ និង​​បី​ជំហាន​ចុង​ក្រោយ​នោះ​គឺ​កាត់​ចុង​ភ្នែក លើក​សាច់​ដុំ​មុខ និង​បណ្ដុះ​សក់​ឲ្យ​វែង។ យោង​តាម​ទិន្និន័យ​ខាង​លើ ដើម្បី​មាន​ទម្រង់​មុខ​ដូច​តួ​រឿង Ash Of Love ត្រូវ​ចំណាយ​សរុប ៣៤៩០០០យាន់ (៥៤០០០ដុល្លារ)។

យ៉ាងណាក្ដី​ តារា​កំប្លែង​ដដែលក៏​បាន​ផ្ដាំ​ឲ្យ​មនុស្ស​ទាំង​ឡាយ​ឲ្យ​ដឹង​មុន​ដែរ​ថា ទម្រង់​មុខ​មនុស្ស​ផ្សេង​គ្នា មិន​ប្រាកដ​ថា​ចាយ​អស់​លុយ​ប៉ុណ្ណឹង នឹង​ទទួល​បាន​ដូច​ប្រុស​ស្អាត​ខាង​លើ​តែ​ម្ដង​នោះ​ឡើយ៕

ប្រភព៖ trangtuoitre ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម