អ្នក​គាំទ្រ​បះសក់​ច្រូង​ពេល​ដឹង​តម្លៃ​ផ្ទះជាង​២០​លាន​ដុល្លរ​របស់ Zheng Shuang

  • 2021-01-13 02:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​សូវ​អួត​ពី​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ឡើយ តែ​នៅ​ពេល​ចែក​រំលែក​ម្ដង​ៗ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន​ Zheng Shuang បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​ឡើយ។

ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​នៅ​លើ​បណ្ដាញសង្គម Weibo គឺ​ខុន​ដូ​លំដាប់​កំពូល​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Zheng Shuang។ តាម​នោះ​ដែរ នៅ​លើ​គណនី​របស់​ខ្លួន តួ​រឿង​ស្នេហា​បួន​ដួង បង្ហោះ​រូប​ផ្ទះ​សុទ្ធ​តែ​កញ្ចក់​នៅ​លើ​ជាន់​ខ្ពស់​ដោយ​ភ្ជាប់​ជាមួយ caption ថា៖ ឆ្នាំ២០២១ ខ្ញុំ​ត្រូវ​តែ​​ឯករាជ្យ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចេញ​នៅ​ម្នាក់​ឯង ស៊ូៗ Xiao Shuang។ លើក​នេះ​គឺ​ខ្ញុំ​តុបតែង​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង។

មនុស្ស​គ្រប់​គ្នា ដំបូង​ឡើយស្មាន​តែ​ស្រី​ស្អាត ២៩​ឆ្នាំ​គ្រាន់​តែ​អួត​ផ្ទះ​ថ្មី​បែប​ធម្មតាៗ តែ​នៅ​ពេល​ដឹង​តម្លៃ​ពិត​នៃ​គេហដ្ឋាន​មួយ​នេះ អ្នក​គាំទ្រ​បាន​ភ្ញាក់​ព្រើត​តែ​ម្ដង។ តាម​នោះ​ដែរ គេហដ្ឋាន​ខាង​លើ​ស្ថិត​នៅ​ក្នុង​គម្រោង The Magic City Fuxing Long Royal ដែល​ជា​តំបន់​ថ្លៃ​បំផុត​នៅ​កណ្ដាល​ទី​ក្រុង​សៀងហៃ។ ជាក់​ស្ដែង ផ្ទះ​របស់ Zheng Shuang មាន​តម្លៃ ១៥០​លាន​យាន់ (២៣លាន​ដុល្លារ)។

ដោយ​ផ្ទះ​មួយ​នេះ​គឺ​ជា​ប្រភេទ Penthouse (ខុនដូ​ដែល​មាន​ច្រើន​ជាន់​នៅ​ក្នុង​ផ្ទះ​មួយ) ហើយ​មាន​ទំហំ ៦៣០​ម៉ែត្រ​ការ៉េ មិន​ទាន់​គិត​ជាន់​លើ។ ក្រោយ​ពេល​ឃើញ​ដូច​នេះ មនុស្ស​ជា​ច្រើន​បាន​មាន​ចម្ងល់​ថា ទោះ​បី​ជា​ Zheng Shuang មិន​ទាន់​ជា​តារា​កំពូល​នោះ​ទេ តែ​មាន​ប៉ុន​នេះ​ទៅ​ហើយ មិន​ដឹង​តារា​ដែល​លំដាប់​ខ្ពស់​ជាង​នាង​ មិន​ដឹង​ជា​មាន​យ៉ាង​ណា​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម