ប្រសិនជាអ្នកនៅក្នុងស្ថានការនេះ តើអ្នកនឹងជួយនរណាមុនគេ?

  • 2021-01-15 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងរូបភាពមួយនេះបង្ហាញពីមនុស្ស៤នាក់ ទី១គឺគិលានុបដ្ឋាយិកាជ្រុះសៀវភៅ ទី២ បុរសដែលរបួសជើង ទី៣ ទារកកំពុងយំ និងទី៤គឺជាមនុស្សចាស់។ តើអ្នកនឹងសម្រេចចិត្តជួយពីណាមុនគេ? តាមការជ្រើសរើសរបស់អ្នក យើងអាចដឹងថាអ្នកជាមនុស្សបែបណាបាន។

រូបទី១

បើសិនជាអ្នករើសយករូបនេះ នោះបង្ហាញថាអ្នកជាមនុស្សងាយចុះសម្រុង មិនសូវយកបញ្ហាក្នុងជីវិតមកធ្វើជាឈ្នាន់ ហើយនាំទុក្ខដាក់ខ្លួន។ អ្នកសម្លឹងមើលពិភពលោកដោយសុទិដ្ឋិនិយម អ្វីៗគ្រប់យ៉ាងនឹងត្រឡប់មកសភាពដើម ទុក្ខសោកកើតឡើងត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។

រូបទី២

នៅពេលដែលអ្នកឃើញរូបភាពនេះ អ្នកប្រហែលជា គិតថាបុរសម្នាក់នេះពិតជាត្រូវការការជំនួយពីអ្នកណាស់។ ដូច្នេះវាបញ្ជាក់ថាអ្នកចេះជួយអ្នកដទៃឆ្លងផុតទុក្ខលំបាក មិនចង់ឃើញភាពវេទនាចំពោះមុខ។ អ្នកជាមនុស្សស្វាហាប់ ស្រលាញ់ធម្មជាតិ និងគិតគូរពីជិវិតផ្ទាល់ខ្លួន។

ជ្រើសរើសដើមឈើមួយដើម ដើម្បីដឹងពីខ្លួនអ្នក

រូបទី៣

រូបទារកយំមួយនេះបានបង្ហាញថាមិនដឹងមកពីមូលហេតុអ្វីទើបទារកនេះយំខ្លាំងបែបនេះ ទាំងដែលអ្នកដឹងថាក្មេងនិយាយមិនទាន់បាន គ្មានអ្វីក្រៅពីយំបង្ហាញចេញមកខាងក្រៅ។ អ្នកជាមនុស្សដែលងាយទទួលរងប្រតិកម្ម ដូច្នេះអ្នកមិនដាច់ចិត្តនឹងទារកនេះទើបអ្នកជួយមុនគេ។ អ្នកគិតថាប្រហែលជាក្មេងនោះត្រូវការមនុស្សនៅក្បែរខ្លួន។ បើនិយាយពីសង្គមបច្ចុប្បន្នអ្នកអាចងាយនឹងត្រូវអ្នកដទៃធ្វើបាបដោយសារតែភាពកុហកបោកប្រាស់តាមរយៈកាយវិការខាងក្រៅរបស់គេ។

រូបទី៤

អ្នកជាមនុស្សដែលគោរពចាស់ទុំ ទាំងដែលដឹងថាអ្នកនឹងមិនទទួលបានអ្វីក្រោយពេលដែលជួយគាត់ហើយ។ នៅពេលដែលអ្នកជ្រើសរើសរូបមួយនេះ អ្នកជាមនុស្សដែលមានការគិតបែបវិជ្ជមាន អ្នកមិនគិតពីអាយុកាលរបស់នរណាម្នាក់ ប៉ុន្តែផ្ទុយទៅវិញអ្នកនៅតែចង់ចែករំលែកក្តីស្រលាញ់ និងការគោរពដល់ចាស់ទុំ។

ជ្រើសរើសក្រចកមួយដែលស្រដៀងក្រចករបស់អ្នក

យ៉ាងណាមិញ រូបនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យ គ្រាន់តែជម្រើសរបស់អ្នកនេះ អ្នកអាចយល់ពីខ្លួនឯងបានកាន់តែច្បាស់៕

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម