ស្ទីលធ្វើសក់របស់ Lisa ក្រុម Blackpink ៤ ស្ទីលស្រស់ស្អាតប្លែកដែលមិត្តនារីមិនគួររំលង

  • 2021-01-12 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកទំាងអស់គ្នាប្រហែលជាធ្លាប់ដឹងហើយថា Lisa ជាតារាល្បីមួយរូបនិងមានការគំាទ្រជាច្រើនពីសំណាក់មិត្តៗយុវវ័យជាច្រើនលើឆាកអន្តរជាតិ។ មិនថាទំាងស្ទីលនៃការតែងខ្លួន និង ការធ្វើសក់ តារាមួយរូបនេះតែងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មិត្តៗអ្នកគំាទ្រជាច្រើន។ ហេតុដូចនេះ ថ្ងៃនេះ ប្រិយមិត្តនឹងបានដឹងពីស្ទីលធ្វើសក់ដែលមានការពេញនិយមខ្លំាងរបស់ Lisa ទំាងបួនរួមមាន៖

១/ សក់ត្រឹមស្មាលាយនឹងសក់សេះពណ៌បែបធម្មជាតិ

ស្ទីលទីមួយគឺស័ក្តិសមសម្រាប់អ្នកដែលមានផ្ទៃមុខរាងធំបន្តិច ពិសេសគឺអ្នកមានថ្ងាសរាងធំ។ អ្នកអាចកាត់សក់មុខជាសក់សេះរួចកាត់សក់វែងត្រឹមស្មារដោយលាបពណ៌បែបធម្មជាតិឬពណ៌ផ្សេងទៀតទៅតាមចំណូលចិត្តអ្នក។ តែប្រសិនបើអ្នកមិនចង់រើសពណ៌ខ្លួនឯង អ្នកអាចជ្រើសរើសពណ៌ដូចរូបនេះបាន។

២/ សក់ខ្លីប៉ោងកប់នៅខាងក្នុង

សម្រាប់ម៉ូដសក់ទីពីរវិញគឺស័ក្តិសមខ្លំាងនិងមានភាពងាយស្រួលសម្រាប់អ្នកដែលចូលចិត្តស្ទីលបែបសាមញ្ញៗ។ ចំពោះម៉ូដសក់នេះគឺអ្នកអាចលេងពណ៌ផ្សេងលាយដើម្បីឲ្យមានភាពប្លែកស្រស់ស្អាត បន្ថែមពីនេះ អ្នកក៏អាចមូលវាឲ្យកោងតិចៗក៏បាន។

ធុញហ្នឹងសក់ត្រង់មែនទេ? បើមែន មិត្តនារីគប្បីសាកស្ទីលសក់រួញទឹករលកបែបនេះ

៣/ សក់វែងរាងទឹករលកជាមួយនឹងពណ៌ទង់ដែង

រីឯម៉ូដសក់ទីបីវិញគឺស័ក្តិសមសម្រាប់មិត្តនារីណាដែលចូលចិត្តលេងស្ទីល ពីព្រោះសក់នេះអ្នកអាចកឹបទឹករលងញឹកៗក៏បាន និង កឹបសក់រាងទឹករលករង្វើលៗក៏បាន។ ហេតុដូចនេះហើយ ប្រសិនបើអ្នកអាចលាបពណ៌ទង់ដែងដូចជាស្ទីលក្នុងរូបនេះក៏បាន។

៤/ សក់បួងសម្រាប់អ្នកខ្ជិលៗ

ចុងក្រោយនោះគឺសក់បួងឬចងឡើងលើឲ្យផុត។ អ្នកប្រហែលជាខ្ជិលក្នុងការតុបតែងសក់របស់អ្នកនៅពេលខ្លះ ដូច្នេះសក់ស្ទីលចុងក្រោយនេះគឺស័ក្តិសមសម្រាប់អ្នកណាស់។ ប៉ុន្តែអ្នកមិនគួរបួងឡើងលើទំាងអស់ពេកទេ ធ្វើយ៉ាងណាឲ្យមានសក់បែបរាងរញ៉េរញៃបន្តិចទើបមើលមកមានភាពស្រស់ស្អាតនិងទាក់ទាញ៕

៩ស្ទីលជាមួយនឹងសម្លៀកបំពាក់ពណ៌បៃតងដែលមិត្តនារីមិនគួររំលងក្នុងឆ្នំាថ្មីនេះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម