ម៉ោងមាសទាំង ៣ ក្នុងការសម្រាកកូនដែលអ្នកម៉ាក់មិនគួរររំលងមានវាសនាល្អតាំងពីកំណើត

  • 2021-01-15 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿជាក់ថាឪពុកម្តាយគ្រប់រូប ចង់អោយកូនៗរបស់ខ្លួនកើតនៅថ្ងៃខែឆ្នាំល្អដើម្បីឱ្យពួកគេទទួលបានលាភសំណាងច្រើនពេញក្នុងជីវិតរបស់ពួកគេ។ ពិសេសមុនពេលផ្តល់កំណើត និងពេលដែលអ្នកម៉ាក់លោកប៉ាសម័យថ្មីតែងគិតគូរជានិច្ចផ្ទុយពីចាស់ៗ បុរាណដែលមានកូនតាមចំណង់ តែពួកគាត់បានគិតដិតដល់នឹងមានតាមគម្រោងទុកជាមុនជាការប្រសើរជាង។

ថ្ងៃនេះកញ្ញាសូមលើកយកម៉ោងមាសទាំង ៣ប្រចាំឆ្នាំ ២០២១ដែលអ្នកម៉ាក់លោកប៉ាទាំំងឡាយមិនគួរមើលរំលងនិងនាំលាភសំណាងដល់កូនលោកអ្នកតាមប្រាថ្នាខាងក្រោម៖

១:០០ ម៉ោងភ្លឺ-៣:០០ភ្លឺ

ទារកដែលកើតមកក្នុងម៉ោងនេះច្រើនតែមានអារម្មណ៍ស្ងប់។ បុគ្គលិកលក្ខណៈមានគំនិតចាស់ទុំក្នុងការគិតពិចារណានិងមានហេតុផល ជាសញ្ញាមួយដែលបង្ហាញថាកុមារសមធ្វើជាអ្នកដឹកនាំគេ។លើសពីនេះទៀតគុណសម្បត្តិរបស់ទារកដែលកើតនៅពេលនេះការគិតអ្វីៗនៅជុំវិញខ្លួនវិវឌ្ឍន៍ទៅរកទិសដៅវិជ្ជមានជានិច្ច ។ ពិសេសមានចរិតល្អជាទីពេញចិត្តរាប់អានច្រើនពីមិត្តភក្តិ ហើយនៅពេលធំឡើងកុមារងាយនឹងទទួលបានការគាំទ្រពីអភិជនបង្កើនឱកាសរកលុយ ទាំងក្នុងអាជីព និងក្នុងជីវិត ។

ម៉ោង៥ ព្រឹក-៧:០០យប់

កុមារដែលកើតនៅម៉ោងនេះមានវាសនានៃទ្រព្យសម្បត្តិ និងអនាគតបើកចំហយ៉ាងខ្លាំង។ ពិសេសក្មេងប្រុសដែលកើតក្នុងអំឡុងពេលនេះត្រូវបានគេចាត់ទុកថាជាមោទនភាពរបស់គ្រួសារធំឡើងកុមារនឹងមានអាជីពស្ថេរភាព ទាំងទេពកោសល្យនឹងគុណធម៌ ។ អីចឹងហើយមានមនុស្សជាច្រើនស្រឡាញ់ពួកគេច្រើនថែមជាសំពព្វរបស់គ្រួសារ លក្ចណ:ពិសេសទារកមានរូបរាងស្រស់ស្អាតនិងមានមន្តស្នេហ៍ពិសេសផងដែរ។

១៣:០០ម៉ោងថ្ងៃ -១៥:០០រសៀល

ទារកដែលកើតមកក្នុងម៉ោងនេះជាធម្មតាឆ្លាតវៃណាស់។ ពួកគេមានសមត្ថភាពប្រតិកម្មយ៉ាងឆាប់រហ័សចំពោះស្ថានភាពណាមួយមិនប្រក្រតី ។ ពួកគេពូកែសម្របខ្លួនជាមួយអ្នកដែលនៅជុំវិញពួកគេដោយមានបុគ្គលិកលក្ខណៈប្រុងប្រយ័ត្នអាចយកឈ្នះលើការលំបាកផងដែរ។ លើសពីនេះទៀតក្មេងៗកើតនៅម៉ោងនេះនៅពេលធំឡើងច្រើនតែពូកែធ្វើអាជីវកម្មរីកចម្រើន នឹងជាកុមារអំណោយផលពីឋានសួគ៌ដែលឪពុកម្តាយប្រាថ្នាចង់បានតាំងពីចាប់កំណើតគឺជារតនវត្ថុដ៏មានតម្លៃរបស់គ្រួសារ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម