ជ្រើសរើសរូបភាពអាគមមួយ ដើម្បីដឹងថាខ្លួនអ្នកត្រូវការអ្វីពិតប្រាកដ
- 2021-01-11 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសរូបភាពអាគមមួយ ដើម្បីដឹងថាខ្លួនអ្នកត្រូវការអ្វីពិតប្រាកដ
រូបភាពអាគម គឺជាសិល្បៈគំនូរដែលបង្កប់ទៅដោយប្រាជ្ញា។ អ្នកប្រហែលជាដឹងហើយថា អាគមគឺជាជំនឿម្យ៉ាង ដែលគេនិយាយតៗគ្នា ហើយវាអាចបង្ហាញពីឥទ្ធិពល ឬអព្ភូតហេតុពិសេសអ្វីមួយ។
ខាងក្រោមនេះគឺជាល្បែងចិត្តសាស្រ្ត ដែលបានយករូបតំណាងឲ្យអាគមទាំង ៥ ប្រភេទ ដើម្បីឲ្យអ្នកធ្វើការជ្រើសរើស។ ដំបូងត្រូវធ្វើចិត្តឲ្យស្រឡះសិន បន្ទាប់មកក្រឡេកមើលមួយត្រួស ហើយត្រូវសម្រេចចិត្តភ្លាមៗ កុំគិតយូរពេក។ ពេលរើសរួច ចាំទៅតាមដានលទ្ធផលទាំងអស់គ្នា។
រូបទី១៖ តោ
រូបតោតំណាងឲ្យ ព្រះអាទិត្យ ហើយអ្វីដែលត្រូវការបំផុតនោះគឺការគ្រប់គ្រងជោគវាសនារបស់ខ្លួន។
បញ្ហាដែលកំពុងប្រឈម៖បញ្ហាដែលកំពុងប្រឈម៖ ប្រសិនបើអ្នក រើសយករូបតោ ប្រហែលជាអ្នកគិតចង់គេចវេះ ពីអ្វីដែលខ្លួនឯងបានបង្កើតឡើង។ តោ ក៏តំណាងឲ្យថាមពលខ្លាំងខ្លា និងការត្រួតត្រាផងដែរ។ អ្នកមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំជីវិតខ្លួនឯង ប៉ុន្តែពេលខ្លះស្មុគស្មាញបន្តិច ដោយសារតែអ្នកមានទំនួលខុសត្រូវខ្លាំងពេក។ ជួនកាល អ្នកនៅស្ទាក់ស្ទើរ មិនដឹងថា គួរដើរផ្លូវមួយផ្សេងទៀតដែរឬអត់?
ដំណោះស្រាយ៖ តើជីវិតអ្នកសព្វថ្ងៃនេះ គួរឲ្យធុញទ្រាន់ណាស់មែនទេ? តើអ្នកចង់ដកដង្ហើមឲ្យបានស្រួលនិងមានសេរីភាពម្តងទៀតដែរឬអត់? តើអ្នកនឹងជ្រើសរើសផ្លូវជីវិតផ្សេងដែរទេ បើមានឱកាស? ទាំងនេះហើយ គឺជាហេតុផល ជួយជំរុញឲ្យអ្នក នៅតែព្យាយាមបន្តទង្វើដោយប្រសិទ្ធភាពនិងប្រកបដោយទំនួលខុសត្រូវ។
យោបល់ល្អៗ៖ ពេលសម្រេចចិត្តលើកិច្ចការអ្វីមួយ ត្រូវជឿជាក់លើខ្លួនឯង និងយកប្រាជ្ញាជាត្រីមុខ។ មានតែអ្នកប៉ុណ្ណោះ មានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួន។
រូបទី២៖ នាឡិកាខ្សាច់
នាឡិកាខ្សាច់ តំណាងឲ្យភាពទៀងទាត់មិនក្រឡាស់ នៃការវិលជុំរបស់ពេលវេលា។
បញ្ហាដែលកំពុងប្រឈម៖ ប្រសិនបើអ្នក រើសយករូបនាឡិកាខ្សាច់ មានន័យថា ពេលវេលាបានធ្វើឲ្យអ្នកជាប់គាំង។ វាបានបញ្ឈប់អ្នក ដោយសារតែសោកនាដកម្ម ឬភាពឈឺចាប់កាលពីអតីតកាល។ ពេលខ្លះអ្នកមានអារម្មណ៍ថា ដូចជាលេចលង់ គ្មានថាមពល ហើយបារម្ភខ្លាចរឿងមិនល្អ អាចកើតឡើងម្តងហើយម្តងទៀត។
ដំណោះស្រាយ៖ អាយុកាលគឺជាផ្នែកមួយនៃជីវិត មិនខុសគ្នាពីសេចក្តីស្លាប់នោះទេ។ មនុស្សម្នាក់ៗ តែងមានកើតហើយស្លាប់ទៅវិញជារឿងធម្មជាតិ គ្មានអ្វីត្រូវខ្លាចឡើយ។ អ្នកគួរមានភាពរឹងមាំជាងមុន ហើយបំភ្លេចទុក្ខចោលខ្លះទៅ។
យោបល់ល្អៗ៖ អ្វីដែលកើតរួចហើយ ឲ្យវាកន្លងផុតទៅចុះ សំខាន់ព្យាយាមសម្រេចចិត្តឲ្យបានត្រឹមត្រូវចាប់ពីឥលូវនេះតទៅ។ រស់ក្នុងបច្ចុប្បន្នកាល អ្នកមានអំណាចគ្រប់បែបយ៉ាងសម្រាប់ខ្លួនឯង។ ពេលវេលាក៏ស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នកដែរ។
៣. រូបព្រះចន្ទ
ព្រះចន្ទ មានទំនាក់ទំនងផ្សាភ្ជាប់រវាងអារម្មណ៏ រួមទាំងអាថ៌កំបាំងជាច្រើន។ បញ្ហាដែលកំពុងប្រឈម៖ ប្រសិនបើអ្នក រើសយករូបព្រះចន្ទមានន័យថា បេះដូងរបស់អ្នកប្រៀបបានដូចជា សង្វៀនប្រកួត។ វាហាក់ដូចមានថាពលអ្វីម្យ៉ាងនៅខាងក្នុង ដែលធ្វើឲ្យអ្នកគេងពុំលក់ ឬភ្ញាក់នៅពាក់កណ្តាលអាធ្រាតជាដើម។ តើអ្វីទៅដែលជាអាថ៌កំបាំងនៅពីក្រោយអារម្មណ៍បែបនេះ? បណ្តាលមកពី កំហឹង ការស្អប់ គុំគួន ឬក៏ជាក្តីសុបិន?
ដំណោះស្រាយ៖ អ្នកត្រូវព្យាយាមស្វែងរកសន្តិភាពផ្លូវចិត្តសម្រាប់ខ្លួនឯង។ អារម្មណ៍មិនល្អទាំងប៉ុន្មាន គួរបោះចោលទៅតាមខ្យល់។ បើអ្នកបណ្តោយឲ្យវាសម្រុកចូលមកក្នុងខ្លួន វានឹងបំផ្លាញអ្នកបន្តិចម្តងៗ។
យោបល់ល្អៗ៖ រៀនបញ្ចេញអារម្មណ៍ពិតទៅកាន់អ្នកដទៃ។ លាក់ទុក ឬធ្វើពុត អាចបង្កផលប៉ះពាល់កាន់តែខ្លាំងចំពោះអ្នក។
រូបទី៤៖ កូនសោ
កូនសោ បញ្ជាក់ពីការជ្រើសរើសផ្លូវដើរក្នុងជីវិត។
បញ្ហាដែលកំពុងប្រឈម៖ វិថីជីវិតដែលអ្នកបានជ្រើសរើស គឺធ្វើឲ្យខ្លួនឯងងឿងឆ្ងល់មិនឈប់។ អ្នកអាចនឹងមានអារម្មណ៍ថាវង្វេងៗ មិនដឹងថាគួរធ្វើអ្វីទើបល្អ។ ពេលខ្លះ អ្នកធុញខ្លាំង ហើយលែងចាប់អារម្មណ៍ចំពោះគ្រប់យ៉ាងនៅជុំវិញខ្លួន។
ដំណោះស្រាយ៖ ដល់ពេលដែលអ្នកបញ្ចេញពន្លឺចែងចាំងដូចជាព្រះអាទិត្យហើយ។ កូនសោតំណាងឲ្យ សេចក្តីក្លាហានមុះមុត ដែលអ្នកយកទៅប្រើ ដើម្បីបើកផ្លូវឆ្ពោះទៅកាន់ក្តីស្រមៃ។ កូនសោដែលមានក្នុងដៃស្រាប់ គួរប្រើប្រាស់វាឲ្យមានប្រយោជន៏សម្រាប់ជីវិត។
យោបល់ល្អៗ៖ គួរសម្រាកលំហែខួរក្បាលខ្លះ ដោយការធ្វើដំណើរកម្សាន្ត ដើម្បីជួបមនុស្សថ្មីៗ បង្កើតទំនាក់ទំនងល្អ បង្កើនបរិយាកាសឲ្យស្រស់ស្រាយ។
រូបទី៥៖ បាតដៃទិព្វ
រូបនេះតំណាងឲ្យការការពារខ្លួន ពីររបស់អាក្រក់ផ្សេងៗ។
បញ្ហាដែលកំពុងប្រឈម៖ ប្រសិនបើអ្នក រើសយករូបនេះ មានន័យថា អ្នកត្រូវការសេរីភាពច្រើនជាងមុន ហើយអ្នកក៏ត្រួវប្រុងប្រយ័ត្នខ្លួនឲ្យបានល្អដែរ។
ដំណោះស្រាយ៖ សេរីភាព ដែលអ្នកចង់បានគឺកំពុងតែស្ថិតនៅក្នុងដៃរបស់អ្នកហើយ។ មានតែខ្លួនអ្នកប៉ុណ្ណោះ ដែលធ្វើឲ្យខ្លួនដូចជាសត្វជាប់ទ្រុងនិងមានសិទ្ធិអាចព្រលែងមកវិញបាន។ ដើម្បីឈានទៅដល់ចំណុចមួយនោះ អ្នកត្រូវចេះទទួលស្គាល់ការពិត និងចេះអត់ឱនឲ្យខ្លួនឯង ពេលជួបបញ្ហា។ ស្រលាញ់ខ្លួនឯងឲ្យបានច្រើន អ្នកនឹងមានកម្លាំងចិត្តនិងថាមពលទ្វេដង។
យោបល់ល្អៗ៖ គួររកពេលសម្រាកឲ្យបានគ្រប់គ្រាន់ ហើយព្យាយាមបំពេញថាមពលឡើងវិញ៕
តើរូបមួយណាដែលអ្នកជ្រើសរើស?
ចុចអានបន្ត៖ លក្ខណៈសម្បត្តិពិសេសធំៗ៤យ៉ាងរបស់អ្នកឈាម B ដែលឈាមផ្សេងមិនមានដូច