បើពេលមានផ្ទៃពោះអ្នកម៉ាក់យំច្រើន ងាយនឹងទទួលរងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទារក

  • 2021-01-18 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៍របស់ម្តាយក្នុងពេលមានផ្ទៃពោះទាំងសប្បាយ ឬមិនសប្បាយចិត្ត មិនត្រឹមតែប៉ះពាល់ដល់ទារកក្នុងផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានទំនាក់ទំនងយ៉ាងជិតស្និត រវាងម្តាយ និងទារកក្នុងផ្ទៃ ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការបង្កើតបុគ្គលិកលក្ខណៈរបស់កូនពេលកើតមក។ ក្រៅពីថែសុខភាពផ្លូវកាយ ជាទូទៅអ្នកម្តាយក៏តែងយកចិត្តទុកដាក់ខ្ពស់ថែសុខភាពផ្លូវចិត្ត ពិសេសគឺកាត់បន្ថយកុំពិបាកចិត្តច្រើន។

ម្តាយយំច្រើនទារកនឹងខូចទ្រង់ទ្រាយ

វេជ្ជបណ្ឌិតជំនាញសុខភាពមាតា និងទារកបានបង្ហាញថា៖ នៅខែទី ២ នៃការមានផ្ទៃពោះក្រអូមមាត់ទារក​ និងថ្គាមខាងលើ នឹងចាប់ផ្តើមលូតលាស់។​ ដំណាក់កាលនេះ បើម្តាយយំ ឬការថប់បារម្ភហួសប្រមាណ នោះវាកើតឡើងភ្លាមៗនៃអារម្មណ៍ ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ទៅក្រអូមមាត់ទារក អាចទៅជាឆែបមាត់​ ឬក្រអូមមាត់ខើចពីកុមារភាព។

ងាយនាំឱ្យកើតមិនគ្រប់ខែ និងរំលូត

ពេលមានផ្ទៃពោះ បើម្តាយជួបប្រទះការតក់ស្លុតខាងផ្លូវចិត្តធ្ងន់ធ្ងរញឹកញាប់ពេក នោះអាចនឹងប្រឈមការកូនកើតមិនគ្រប់ខែ។ លើសពីនេះទៀតនៅពេលមានការធ្លាក់ទឹកចិត្តមានផ្ទៃពោះ ហានិភ័យគួរឱ្យភ័យខ្លាចខ្លាំងណាស់ គឺវាអាចឲ្យអ្នកម្តាយ សម្រេចចិត្តរំលូតកូនបាន ដោយហេតុផលសុខភាពផ្ទាល់ខ្លួនមិនប្រក្រតី។

ខ្សោយច្រើន ឬថប់ដង្ហើម

ឈាមរត់មិនស្មើគ្នាចុះខ្សោយ មិនផ្តល់អុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ទារក​ ដោយសារតែអ្នកម្តាយតែងតែយំ​ ឬផ្លាស់ប្តូរអារម្មណ៍ឡើងចុះៗ ខ្លាំងពេក និងភ័យខ្លាចគ្រប់ពេល។ ករណីនេះទារកភាគច្រើន កើតមកមានទម្ងន់មិនគ្រប់ស្តង់ដារធម្មតា ចាប់ពី ២.៥០គីឡូឡើង ក្រៅពីនេះទារកដែលកើតចេញពីម្តាយមានបញ្ហានេះ ភាគច្រើន គឹឹមិនសូវមានភាពវៃឆ្លាត ការអភិវឌ្ឍន៍ខួរក្បាលល្អនោះទេ។

ប៉ះពាល់ដល់សុខភាពរាងកាយ និងអត្តចរិតទារកក្រោយពេលកើត

អារម្មណ៍របស់ម្តាយពេលមានផ្ទៃពោះ មិនត្រឹមតែប៉ះពាល់ដល់ទារកក្នុងផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែកូនអ្នកពេលធំដឹងក្តី នឹងងាយមានអារម្មណ៍មិនជឿជាក់ និងឆាប់ភ្លេច។ ពិសេសពិបាកសម្របខ្លួននឹងការផ្លាស់ប្តូររបស់បរិយាកាសខាងក្រៅ ហើយបុគ្គលិក លក្ខណៈកូនអ្នក គឺអៀនខ្មាសច្រើន មិនសូវនិយាយស្តីច្រើន និងមិនអាចសម្របខ្លួនជាមួយសង្គមខាងក្រៅបានល្អទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម