ភាពខុសគ្នាធំ ៗ ៣ វាងម្តាយផ្តល់កំណើតកូនក្នុងអាយុ ២០ និង ៣០ ឆ្នាំដែលស្ត្រីគួរយល់ដឹង
- 2021-01-07 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពខុសគ្នាធំ ៗ ៣ វាងម្តាយផ្តល់កំណើតកូនក្នុងអាយុ ២០ និង ៣០ ឆ្នាំដែលស្ត្រីគួរយល់ដឹង
បើយោងទៅតាមវិទ្យាសាស្ត្រសុខភាពអាយុដ៏ស្រស់ស្អាតបំផុតក្នុងការមានផ្ទៃពោះចំពោះស្ត្រីជាទូទៅនៅអាយុ ៣០ ឆ្នាំមានគុណសម្បត្តិល្អបំផុតចំពោះការមានកូន និងការសម្រាលកូន ជាងស្ត្រីដែលទើបតែមាន អាយុ ២០ ឆ្នាំ ក្មេងវ័យពេក។
ថ្ងៃនេះកញ្ញាសូមលើកយកចំណុច ៣យ៉ាងដែលស្ត្រីទាំំងឡាយគួរប្រៀបធៀបនិងពិចារណានៅពេលចង់មានកូនហើយទទួលបានអំណោយផលល្អខាងក្រោម៖
១.គិតពីស្ថេរភាពអារម្មណ៍
នៅពេលមនុស្សកាន់តែចាស់ការគ្រប់គ្រងអារម្មណ៍បានកាន់តែច្រើនព្រោះភាពចាស់ទុំ ជាពិសេសស្ត្រី ហើយការរៀបចំផ្លូវចិត្តសម្រាប់កំណើតទារករបស់ពួកគេកាន់តែងាយស្រួលគ្រប់គ្រង និងមានអារម្មណ៍សប្បាយរីករាយជាប្រចាំ។ ប្រសិនបើអ្នកនៅក្មេងខ្ចីស្ត្រីងាយនឹងអារម្មណ៍មិនស្ថិតស្ថេរ មិនចេះអត់ធ្មត់ ឆាប់ខឹង ងាយនឹងធ្លាក់ទឹកចិត្តអំឡុងពេលនេះ។
២.សេដ្ឋកិច្ចកាន់តែប្រសើរ
-ស្ត្រីអាយុ ២០ ឆ្នាំ ជារយៈពេលដែលទើបតែចាប់ផ្តើមរស់នៅដោយឯករាជ្យដោយខ្លួនឯង និងបង្កើនសមត្ថភាពច្រើន ការរៀបការ និងសម្រាលកូនឆាប់ពេកអាចដាក់បន្ទុក ហិរញ្ញវត្ថុដល់គូស្វាមីភរិយាវ័យក្មេង បង្កឱ្យមានជម្លោះគ្នាផងដែរ។
-ពេលស្ត្រីចូលអាយុ ៣០ ឆ្នាំមិនត្រឹមតែមានផ្នត់គំនិតចាស់ទុំ មានសមត្ថភាពល្អ ហើយផ្នែកសតិអារម្មណ៍រឹងមាំនោះទេ ស្ត្រីវ័យនេះក៏មានមូលដ្ឋានលំនឹងសេដ្ឋកិច្ច ការសម្រេចចិត្តក៏ល្អ ពេលមានកូនក៏ល្អ ដូចនេះកូនកើតមកក៏ទទួលបានការយកចិត្តទុកដាក់ និងបរិយាកាសរស់នៅប្រសើរជាងដែរ។
៣.បទពិសោធន៍ជីវិតល្អ
ម្តាយដែលមានអាយុខ្ទង់ ៣០ឆ្នាំឡើង តែងទទួលការអប់រំគ្រប់គ្រាន់ និងការយល់ដឹងច្រើនពីការរស់នៅក្នុងសង្គម។ មិនត្រឹមតែប៉ុណ្ណឹងទេ ការចិញ្ចឹមកូនក៏មានវិធីសាស្ត្រអប់រំកូនៗបានត្រឹមត្រូវ និងទាន់សម័យកាល។ ពិសេសពួកគេភាគច្រើនមានរបៀបរស់នៅដែលមានសុខភាពល្អ ធានាសុវត្ថិភាពផ្ទាល់ខ្លួន នឹងជួយជម្រុញទារកមានការលូតលាស់ធំដឹងក្តីបានល្អ។