ឧស្សាហ៍​ទៅ​ញ៉ាំ​កាហ្វេ​តែ​អត់​ដឹង​ថត​ស្ទីល​អី អាច​លួច​ស្ទីល​ពី​តារា​​ស្រី​ល្បី​ឈ្មោះ​កូរ៉េ​ទាំង​នេះ​បាន

  • 2021-01-04 03:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហាង​កាហ្វេ​ដែល​មាន​ការ​តុប​តែង​គួរ​ឲ្យ​ស្រលាញ់​ទាក់​ភ្នែក និង​ស្អាត​ៗ តែង​តែ​ជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​យុវវ័យ​ភាគ​ច្រើន​ទៅ​ភ្លក់​រសជាតិ​ក៏​ដូច​ជា​ផ្ដិត​យក​រូបភាព​ស្អាត​ៗ​នានា។

ក្រៅ​ពី​ជីវិត​ដ៏​មមាញឹក​នៅ​ក្នុង​សិល្បៈពី​ការ​ច្រៀង និង​សម្ដែង​រឿង​នោះ តារា​ស្រី​កូរ៉េ​ជា​ច្រើន​ក៏​ដូច​នឹង​យុវនារី​ផ្សេង​ទៀត​ ដែល​នៅ​ពេល​ឆ្លៀត​ពី​ពេល​ទំនេរ ពួក​គេ​នឹង​ចំណាយ​ពេល​ជាមួយ​មិត្តភ័ក្ដិ​ដើម្បី​ទៅ​ដើរ​លេង។ ហើយ​កន្លែង​ដែល​មាន​ប្រជា​ប្រិយភាព​បំផុត សម្រាប់​ពួក​គេ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា គឺ​ហាង​កាហ្វេ​តែ​ម្ដង។ ទោះ​បី​គ្រាន់​តែ​ទៅ​ញ៉ា​កាហ្វេ​ក៏​ពិត​មែន តែ​តារា​ស្រី​ជួរ​មុខ​កូរ៉េ បាន​តែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ និង​ទាក់ភ្នែក​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍។

សម្រាប់​មិត្ត​​ៗ​នារី​ដែល​ឧស្សាហ៍​ទៅ​ញ៉ាំ​កាហ្វេ​ជាមួយ​មិត្តភ័ក្ដិ ហើយ​ចង់​ផ្ដិត​យក​រូប​ភាព​ស្អាត​ទុក​ជា​អនុស្សាវរីយ៍ តែ​មិន​ទាន់​ដឹង​ថា​ត្រូវ​​ស្លៀក​សម្លៀកបំពាក់​ ក៏​ដូច​ជា​ត្រូវ​ថត​ពី​ជ្រុង​ណា​​ឲ្យ​ស្អាត​នោះ អ្នក​អាច​រៀន​តាម​ស្រី​ស្អាត​ជា​ច្រើន​ដូច​ជា Yoona, Suzy, Taeyeon, Jennie, Lisa និង Joy ជា​ដើម៕

១. Yoona

២. Taeyeon

៣. Jessica

៤. Jennie

៥. Lisa

៦. Jisoo

៧. Rosé

៨. Yeri

៩. Joy

១០. Suzy

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម