តម្រា​ហុងស៊ុយ​ទូទឹកកក​ បើ​ល្មើស នៅ​ក្នុង​គ្រួសារ​នឹង​មានរឿង​ឥត​ឈប់​ហូរ​ហែរ

  • 2020-12-29 08:59:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 55

ទោះ​បី​ជា​ទូទឹកកក​ជា​ផលិតផល​បច្ចេកវិទ្យា​ក៏​ដោយ តែ​ដោយ​សារ​ធាតុ​ត្រជាក់​របស់​វា បាន​ធ្វើ​ឲ្យ​​ពាក់ព័ន្ធ​នឹង​រឿង​ហុងស៊ុយ​ច្រើន។ បើ​អ្នក​មិន​ដឹង ហើយ​ល្មើល​នឹង​រឿង​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក​មាន​រឿង​រកាំរកូស​ច្រើន​។

១. យក​ក្រណាត់​មក​គ្រប​លើ​ទូ​ទឹកកក

ដោយ​សារ​តែ​ខ្លាច​ធូលី​ដី គ្រួសារ​ជា​ច្រើន​ចូលចិត្ត​យក​ក្រណាត់​មួយ​ផ្ទាំង​មក​គ្រប​លើ​ទូទឹកកក។ យ៉ាងណាក្ដី ទង្វើ​មួយ​នេះ​គឺ​ខុស​ទាំង​ស្រុង​សម្រាប់​ក្បួន​ហុងស៊ុយ។ ដោយ​គេ​ជឿជាក់​ថា នៅ​ពេល​ធ្វើ​ដូច​នេះ មនោសញ្ចេតនា​នៅ​ក្នុង​គ្រួសារ​នឹង​ត្រូវ​បែង​ចែក ឈ្លោះ​គ្នា​រកាំរកូស​មិន​ឈប់ ហើយ​អាច​ឈាន​ដល់​បែក​គ្នា​ក៏​មាន។

២. ដាក់​ថូ​ផ្កា ដាក់​ឥវ៉ាន់​នៅ​លើ​ទូទឹក​កក

សម្រាប់​មនុស្ស​មួយ​ចំនួន នៅ​លើ​ទូទឹកកក​​គឺ​ជា​កន្លែង​សម្រាប់​លំអរ​មួយ ដែល​ពួក​គេ​តែង​ដាក់​តាំង​ថូ​ផ្កា ឬ​របស់របរ​មួយ​ចំនួន។ យ៉ាងណាក្ដី​ នេះ​គឺ​ជា​រឿង​ល្មើល​ដ៏​ធ្ងន់​មួយ​សម្រាប់​ហុងស៊ុយ​ទូទឹកកក។ តាម​នោះ​ដែរ ការ​យក​របស់​មក​សង្កត់​នៅ​លើ​ទូ​នេះ នឹង​ធ្វើ​ឲ្យ​បរិយាកាស​នៅ​ក្នុង​ក្រុម​គ្រួសារ​តានតឹង មិន​ចុះ​សម្រុង​គ្នា សមាជិក​ក្ដៅ​ក្រហាយ រក​រឿង​ដាក់​គ្នា​ឥត​ឈប់។

៣. ដាក់​ទូ​ទឹក​កក​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ

ដោយ​សារ​តែ​ផ្ទះ​មួយ​ចំនួន មិន​មានទី​ធ្លា​ទូលាយ​គ្រប់​គ្រាន់​ដើម្បី​ដាក់​ទូទឹកកក​ ដូច​នេះ​ហើយ ពួក​គេ​បាន​ជ្រើស​យក​បន្ទប់​ទទួល​ភ្ញៀវ​មក​ដាក់​ទូ​ទឹកកក។ តែ​ប្រការ​​មួយ​នេះ​គឺ​ខុស​ទាំង​ស្រុង​សម្រាប់​ក្បួន​ហុងស៊ុយ។ តាម​​នោះ​ដែរ ធាតុ​ត្រជាក់​នៅ​ក្នុង​ទូទឹកកក​នឹង​ធ្វើ​ឲ្យ​គ្រួសារ​បាត់​បង់​ភាព​កក់​ក្ដៅ សមាជិក​ក្នុង​គ្រួសារ​លែង​ស្រលាញ់​គ្នា ធ្វើ​ឲ្យ​បរិយាកាស​អាប់អួរ​នៅ​ក្នុង​គ្រួសារ​កើន​ឡើយ។ យក​ល្អ​បំផុត ទូ​ទឹកកក​គួរ​ដាក់​កន្លែង​ដែល​មើល​​មិន​សូវ​ឃើញ ដូច​ជា​នៅ​ក្នុង​ផ្ទះ​បាយ​ជា​ដើម៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel