ព្រះនាងពៅត្រកូល Huawei បញ្ចប់ការសិក្សានៅ Harvard តែស្រវាចាប់យកសិល្បៈវិញ
- 2020-12-27 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះនាងពៅត្រកូល Huawei បញ្ចប់ការសិក្សានៅ Harvard តែស្រវាចាប់យកសិល្បៈវិញ
ទោះបីជាចាប់កំណើតនៅក្នុងវង្សត្រកូលដែលមានជំនួញយក្សនៅប្រទេសចិនក្ដី តែ Annabel Yao មិនមានបំណងបំណងបន្តអាជីពរបស់គ្រួសារឡើយ ដោយនាងនឹងចាប់យកអ្វីដែលខ្លួនស្រឡាញ់វិញ។
Annabel Yao កើតឆ្នាំ ១៩៩៨ និងជាកូនស្រីពៅរបស់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei លោក Ren Zheng Fei។ អ្នកនាងរបស់ត្រកូលស្ដុកស្ដម្ភមួយនេះកើតនៅពេលគ្រួសាររបស់ខ្លួនកំពុងស្ថិតនៅលើកំពូល និងត្រូវបានគេចាត់ទុកថាមិនខុសពីព្រះនាងមួយអង្គឡើយ។ ដើម្បីការពារជីវិតឯកជនរបស់កូន ស្ថាបនិកខាងលើ បានឲ្យកូនយកត្រកូលតាមម្ដាយដើម្បីកុំឲ្យមានអ្នកចាប់អារម្មណ៍ច្រើនពេក។
ទោះបីជាកើតក្នុងគ្រួសារដែលមានក្រុមហ៊ុនខ្លួនឯងស្រាប់ក៏ដោយ តែតាំងពីតូចមក ស្រីស្អាត២២ឆ្នាំ ហាក់មិនចាប់អារម្មណ៍នឹងអាជីពរបស់ក្រុមហ៊ុនឡើយ ដោយនាងបានរៀនរាំបាឡេ និងមានដុងសិល្បៈពីតូច។ ធំឡើងបន្តិច នាងបានរៀននៅសកលវិទ្យាល័យ Harvard និងបានបញ្ចប់ការសិក្សាកាលពីខែមិថុនាកន្លងទៅនេះហើយ។ មនុស្សជាច្រើនបានសន្និដ្ឋានថា ក្រោយរៀនចប់នៅសាលាដ៏ល្បីខាងលើ អ្នកនាងពៅរបស់ Huawei នឹងមកធ្វើឲ្យការជូនគ្រួសាររបស់ខ្លួន តែនាងបែរជាចាប់យកសិល្បៈទៅវិញ។
ជាក់ស្ដែង មុននេះបន្តិច បណ្ដាញព័ត៌មានចិនបានរកឃើញថា Annabel បានចុះកិច្ចសន្យាជាមួយផលិតកម្ម TH Entertainment ដើម្បីពង្រីកអាជីពសិល្បៈរបស់ខ្លួន។
ទន្ទឹមនឹងនោះ នាងក៏បង្កើតបណ្ដាញសង្គមរបស់ខ្លួននៅលើ Weibo ដែលក្រោយតែ១ថ្ងៃ នាងបានអ្នកគាំទ្រ៦៥០០០នាក់។ ប្រភពជាច្រើនបានឲ្យដឹងថា ព្រះនាងពៅរបស់ Huawei កំពុងតែហាត់រៀនសម្ដែង ដើម្បីក្លាយជាតារាសម្ដែងមួយរូបនៅពេលខាងមុខ៕