បែក​ធ្លាយ Dilraba មិន​ចង់​ចូល​រួម​កម្មវិធី​ជាមួយ Yang Yang ធ្វើ​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង

  • 2020-12-17 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប៉ុស្តិ៍​ទូរទស្សន៍​អនឡាញ Youku បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Dilraba មិន​ព្រម​បង្ហាញ​ខ្លួន​ជា​មួយ​ប្រុស​ស្អាត Yang Yang។ កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ធ្នូ​មុន​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​ពេល​ប្រភព​មួយ​នេះ​ប្រកាស​ថា តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដចិន Dilraba បាន​ច្រាន​ចោល​សំណើរ​បង្ហាញ​ខ្លួន​ជាមួយ​តារា​សម្ដែង​ប្រុស​ជួរ​មុខ Yang Yang។ តាម​នោះ​ដែរ កំពូល​តារា​សម្ដែង​ទាំង​២​ កំពុង​សហាការ​គ្នា​នៅ​ក្នុង​រឿង You Are My Glory ដោយ​អ្នក​ទាំង​២​គឺជា​តួអង្គ​ឯក​ទាំង​២​តែ​ម្ដង។

យ៉ាងណាក្ដី ចំណង​មិត្តភាព​របស់​អ្នក​ទាំង​២​ហាក់​មិន​សូវ​ល្អ ដោយ​នៅ​​ពេល​គេហទំព័រ Youku ដែល​ជា​អ្នក​កាន់​សិទ្ធិ​ចាក់​បញ្ចាំ​រឿង​នេះ ស្នើរ​ឲ្យ​ពួក​គេ​បង្ហាញ​មុខ​រួម​គ្នា​ដើម្បី​ផ្សព្វផ្សាយ​រឿង​នោះ ស្រាប់​តែ​ខាង​ស្រី​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការតែ​ម្ដង។ ជាក់​ស្ដែង Youku បាន​រៀប​ចំ​ឲ្យអ្នក​ទាំង​២​ចូល​រួម​ក្នុង​កម្មវិធី​នៅ​ចុង​ឆ្នាំ​នេះ​មួយ ខណៈ Yang Yang គ្មាន​អ្វី​ចោទ​ជា​បញ្ហានោះ ស្រាប់​តែ​តួ​រឿង និស្ស័យ​ស្នេហ៍​ទេវតា​បី​ជាតិ បាន​ប្រាប់​ថា មិន​អាច​ចូល​រួម​កម្មវិធី​នេះ​បាន​ឡើយ ហើយ​ក៏​មិន​បាន​ប្រាប់​ពី​មូលហេតុច្បាស់​លាស់​ដែរ។

សកម្មភាព​នេះ​របស់​ស្រី​ស្អាត​អាយុ ២៨​ឆ្នាំ​ បាន​ធ្វើ​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍​ពិបាក​ចិតុ្ត​យ៉ាង​ខ្លាំង ត្បិត​បើ​នាង​មិន​ចូល​រួម​កម្មវិធី​ទេ មាន​ន័យ​ថា រឿង​នេះ​នឹង​មិន​បាន​ផ្សព្វផ្សាយ ហើយ​មិន​ល្បី​ឈ្មោះ ដែលអាច​ធ្វើ​ឲ្យ​គេ​ខាត​លុយ​ជា​ច្រើន។ ផ្ទុយ​មក​វិញ អ្នក​គាំទ្រ​របស់ Dilraba បាន​លើក​ឡើង​ថា អ្នក​គាំទ្រ​របស់ Yang Yang គឺកាច​ខ្លាំង​ណាស់ ដោយ​ពួក​គេ​មិន​ចង់​ឲ្យ​លោក​កៀកកើយ​ជាមួយ​ស្រី​ណា​ឡើយ ដែល​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​ Dilraba មិន​ចង់​បង្ហាញ​មុខ​រួម​គ្នា​ជាមួយ​លោក៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម