កំពូល​ Idol ប្រុស​ទាំង​១០ ដែល​ត្រូវ​បាន​អ្នក​ស្រលាញ់​​ភេទ​ដូច​គ្នា​នៅ​កូរ៉េ​ពេញ​ចិត្ត​បំផុត

  • 2020-12-17 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ប្រុស​កូរ៉េ​ទាំង​១០​នេះ ក្រៅ​ពី​សមត្ថភាព​ច្រៀង និង​រាំ​ល្អ​ឥត​ខ្ចោះ​នោះ ក៏​មាន​រូប​សម្បត្តិ​លេច​ធ្លោ​ខ្លាំង ដែល​ធ្វើ​ឲ្យ​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ចូល​ចិត្ត។ មុន​នេះ​បន្តិច ការ​​​ស្រង់​មតិ​អនឡាញ​មួយ​ដែល​សួរ​ថា តើ​តារា​ចម្រៀង​ប្រុស​រូប​ណា​ដែល​ត្រូវ​បាន​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ពេញ​ចិត្ត​បំផុត​នោះ ត្រូវ​បាន​បញ្ចេញ។

នៅ​ក្នុង​តារាង​នេះ សិល្បករ​ទាំង​១០ ក្រៅ​ពី​ទេពកោសល្យ​សិល្បៈ ពួ​ក​គេ​សុទ្ធ​តែ​មាន​រូប​សម្បត្តិ​សង្ហារ​ដែល​មិន​ត្រឹម​តែ​អ្នក​គាំទ្រ​ស្រី​ស្រលាញ់​នោះ​ទេ សូម្បី​តែ​អ្នក​ភេទ​ទី​៣​ប្រុស ក៏​ពេញ​ចិត្ត​ស្ដូក​ដែរ។ តារាង​ដដែល​នេះ​ដែរ ក្រៅ​ពី​ប្រុស​ស្អាត​ដែល​ល្បី​ឈ្មោះ​យូរ​ឆ្នាំ​ដូច​ជា Taacyeon, Junho ដែល​ជា​តារា​ KPOP ជំនាន់​ទី​២​នោះ ក៏​មាន​វត្តមាន​របស់​ប្រុស​ស្អាត​មក​ពី​ជំនាន់​ទី ៣​មិន​តិច​រូប​ដែរ​ ដែល​មាន​ដូជ​ជា V, Jin និង D.O ជា​ដើម។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ចម្រៀង​ប្រុស​កូរ៉េទាំង​១០ ដែល​ត្រូវ​បាន​អ្នក​ស្រលាញ់​ភេទ​ប្រុស​ដូច​គ្នា ពេញ​ចិត្ត​ជាង​គេ៕

១០.​ Yook Sung Jae

៩. Ong Seong Woo

៨. Junho

៧. Wonpil

៦. D.O

៥. Jin

៤. Shownu

៣. V

២. Baekho

១. Taecyeon

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម