កំពូល​ប្រុស​ស្អាត Tik Tok មុខ​ដូច TFBOYS ធ្លាយ​មុខ​ពិត​មិន​គួរ​ឲ្យ​ជឿ ពេល​បិទ Filter

  • 2020-12-16 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​និយាយ​បាន​ថា នៅ​សម័យ​នេះ មិន​ថា​ប្រុស​ ឬ​ស្រី​ឡើយ សុទ្ធ​តែ​ប្រើ​ប្រាស់​កម្មវិធី​កាត់​ត​រូបភាព​ទាំង​អស់។ ហើយ​នៅពេល​បិទ​កម្មវិធី​នេះ​ទៅ​ សម្រស់​អ្នក​ណា​ក៏​ប្រែប្រួល​គួរ​ឲ្យ​ភ្ញាក់​ដែរ។ នៅ​សម័យ​មុន ចម្ងាយ​​ខុស​គ្នា​ដ៏​ឆ្ងាយ​គឺ​​ស្ថិត​ទៅ​លើ​ភូមិសាស្ត្រ តែចម្ងាយ​ដែល​ខុស​គ្នា​ដាច់​ស្រឡះ​នៅ​សម័យ​នេះ​គឺ រវាង​ការ​មាន Filter និង គ្មាន Filter។

មូលហេតុ​ដែល​ស្រី​ស្រស់​ប្រុស​ស្អាត​សម័យ​នេះ​មាន រូប​សម្បត្តិ​ស្រដៀង​ៗ​គ្នា ក៏ដោយ​សារ​តែ​កម្មវិធី​នេះ​ដែរ ដោយ​ភាគ​ច្រើន​កម្មវិធី​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ស្បែក​ស ច្រមុះ​ខ្ពស់ មុខ​តូច និង​មាត់​បេះដូង​ជា​ដើម។ យ៉ាងណាក្ដី ការ​ប្រើប្រាស់​កម្មវិធី​នេះ ក៏​មាន​ហានិភ័យ​មិន​តិច​ដែរ ដោយ​ធ្លោយ​តែ​បន្តិច គេ​នឹង​ពី​មុខ​ពិត​របស់​អ្នក​ភ្លាម។

ជាក់ស្ដែង ថ្មី​នេះ​បំផុត ប្រុស​ស្អាត Moxi ​ល្បី​លើ​បណ្ដាញ​សង្គម Tik Tok ដែល​ត្រូវ​គេ​ទទួល​ស្គាល់​ថា មាន​មុខ​មាត់​ដូច​សមាជិក​ក្រុម​ចម្រៀង TFBOYS នោះ ទើប​តែ​ត្រូវ​បាន​គេ​បក​អាក្រាត នៅ​ពេល​លោក​ live stream តែភ្លេច​បើក​កម្មវិធី Filter ដែល​ធ្វើ​ឲ្យមុខ​មាត់​ពិត​របស់​លោកទាំង​ស្រុង។

ទោះ​បី​ជា​អ្នក​គាំទ្រ​របស់​លោក​ដឹង​ថា លោក​មិន​អាច​ស្អាត​ដូច តារា​បាន​មែន​ក៏​ដោយ តែ​ពួក​គេ​បាន​លើក​ឡើង​ថា ភាព​ខុស​គ្នា​មួយ​នេះ​ គឺ​ធំ​ពេក​ហើយ គឺ​ដូច​មនុស្ស​​២​នាក់​ផ្សេង​គ្នា​តែ​ម្ដង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម