តារា​ស្រករ​ក្រោយ​ស្លៀក​សិចស៊ី​មួយ​ជំហរ​ខ្លួន តែ​នៅតែ​មិន​ឈ្នះ Yang Mi លើ​កម្រាល​ព្រំ​ក្រហម

  • 2020-12-15 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មិន​ស្លៀក​រ៉ូប​សិចស៊ី​ខ្លាំង​ពេក​ក៏​ដោយ តែ​ដោយ​សារ​សម្រស់​ស្រស់​ស្អាត និង​កេរ្តិ៍​ឈ្មោះ​នៅ​កំពូល​នោះ កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi នៅ​តែ​ទទួល​ចំណាប់​អារម្មណ៍​ខ្ពស់​ជាង​តារា​រៀម​ប្អូន។ កាល​ពី​យប់​ថ្ងៃ​ទី ១១​ ខែ​ធ្នូ​មុន​នេះ ទស្សនាវដ្ដី Esquire របស់​ចិន​បាន​ប្រារព្ធ​កម្មវិធី​ចុង​ឆ្នាំ​របស់​ខ្លួន​ដែលមាន​ការ​ចូលរួម​ពី​សំណាក់​​សិល្បករ និង​សិល្បការិនី​ជា​ច្រើន​ដួង។

​ក្នុង​កម្មវិធី​នេះ​ដែរ តារា​ជួរ​មុខ និង​តារា​ជំនាន់​ក្រោយ បាន​ធ្វើ​ខ្លួន​ស្អាត​អស់​លេខ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​មនុស្ស​គ្រប់​រូប។ ទោះ​បី​ជា​សីតុណ្ហភាព​របស់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​បាន​ធ្លាក់​ក្រោម ០អង្សារ​ហើយ​ក៏​ដោយ តែ​ស្រី​ស្អាត​ជា​ច្រើន​នៅ​តែ​ជ្រើស​យក​រ៉ូប​សិចស៊ី​វាល​ខ្នង ដើម្បី​បង្អួតសម្រស់​សាច់​ដ៏​ស​​ខ្ចី​របស់​ខ្លួន។

នៅ​ក្នុង​ចំណោម​នោះ​ដែរ តារា​ចម្រៀង​ស្រី​កំពុង​ឡើង​កូដ Xuan Yi ទទួល​បាន​ចំណាប់​អារម្មណ៍ខ្លាំង​ជាង​គេ ដោយ​នាងស្លៀក​រ៉ូប​សារូ​ថ្លា ប៉ាក់ឌិន​រោម​សត្វ​នៅ​ជើង ចំហរ​ល្វែង​ខាង​លើ​យ៉ាង​សិចស៊ី។ ស្រី​ស្អាត ២៥​ឆ្នាំ​ត្រូវ​បាន​គេ​សរសើរ​ថា ស្ថិត​ក្នុង​ចំណោម​តារា​ដែលមាន​ឈុត​ស្អាត​ជាង​គេ​នៅ​ក្នុង​កម្មវិធី​នេះ​។

យ៉ាងណាក្ដី នៅ​លើ​បណ្ដាញ​សង្គម Weibo អ្នក​ដែល​ត្រូវ​បាន​ទស្សនិកជន​ស្វែង​រក​ច្រើន​ជាង​គេ​ បែរ​ជា​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi ដែល​​​ជា​អ្នក​ស្លៀក​មិន​សូវ​សិចស៊ី​ខ្លាំង​ទៅ​វិញ។ តាម​នោះ​ដែរ ស្រី​ស្អាត​៣៤​ឆ្នាំ ស្លៀក​រ៉ូប​មាន​ចង​បូ​ធំ​នៅ​ពី​មុខ និង​វែង​អូស​ដី។ មនុស្ស​ជា​ច្រើន​សរសើរ​អ្នក​ម្ដាយ​កូន​១​ថា ទោះ​អាយុ​បង​គេ​ជិត ១០​ឆ្នាំ ក៏​ដោយ តែ​ Yang Mi មិន​ចាញ់​ប្រៀប​តារា​រលក​ក្រោយ​ឡើយ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម