Angelina Jolie Zombie ទទួលទោសជាប់គុក១០ ឆ្នាំក្រោយតែងមុខដូច zombie
- 2020-12-14 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie Zombie ទទួលទោសជាប់គុក១០ ឆ្នាំក្រោយតែងមុខដូច zombie
ក្រោយពេលទទួលស្គាល់ខ្លួនឯងថា ជាកំពូលតារាសម្ដែងស្រី Angelina Jolie version សពខ្មោច នារីរូបនេះចាប់ផ្ដើមល្បីឈ្មោះលើអ៊ីនធឺណិត និងត្រូវគេរិះគន់ជាខ្លាំង។ មុននេះបន្តិច តុលការប្រទេសអ៊ីរ៉ង់ បានកាត់ទោសឲ្យនារីម្នាក់ឈ្មោះ Sahar Tabar ដែលមានឈ្មោះពិតថា Fatemeh Khishvand អាយុ ១៩ ឆ្នាំ ជាប់ពន្ធនាគារ១០ឆ្នាំ ដោយទោសផ្សព្វផ្សាយរូបភាពមិនត្រឹមត្រូវដល់សាធារណជន។
មុនពេលត្រូវលុប បណ្ដាញសង្គមរបស់នារីចម្លែកនេះមានអ្នកគាំទ្រជិតកន្លះលាននាក់ ហើយគណនីរបស់នាងបង្ហោះតែរូបគួរឲ្យខ្លាចដូចសាសព។ នៅលើគណនីរបស់ខ្លួនដែរ នាងបានទទួលស្គាល់ថា ខ្លួនគឺជាតារាសម្ដែងស្រី Angelina Jolie តែជា version zombie។ ទោះបីជាត្រូវគេរិះគន់ថា វះកាត់មុខគួរឲ្យខ្លាចក៏ដោយ តែសមីខ្លួនបានបញ្ចាក់ថា រូបរបស់នាងទាំងអស់គ្រាន់តែកាត់ត និងផាត់មុខប៉ុណ្ណោះ នាងមិនទាន់បានវះកាត់ឡើយ។
ប៉ុន្តែកាលពីឆ្នាំ ២០១៩ នាងបានបង្ហើបថា ខ្លួនបានកែច្រមុះ ចាក់មាត់ និងបូមខ្លាញ់។ ឆ្នាំមុន នារីដដែលនេះធ្លាប់ត្រូវប៉ូលិសចាប់ម្ដងរួចមកហើយ ពីបទញុះញង់ឲ្យប្រើប្រាស់អំពើហិង្សាដើម្បីដោះស្រាយបញ្ហា។ នៅពេលនិយាយពីការតែងខ្លួន ដូចសាកសពរបស់ខ្លួន នារីអាយុ ១៩រូបនេះបានលើកឡើងថា នេះគឺជាប្រភេទសិល្បៈម្យ៉ាង មិនមែនរឿងឆ្កួតៗនោះឡើយ៕