ជីវិតនៅលីវដ៏ស៊ីវិល័យនៅវ័យ ៣៨ឆ្នាំរបស់កំពូលតារាសម្ដែងស្រីថៃ Bee Namthip
- 2020-12-08 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតនៅលីវដ៏ស៊ីវិល័យនៅវ័យ ៣៨ឆ្នាំរបស់កំពូលតារាសម្ដែងស្រីថៃ Bee Namthip
ក្រោយពេលបែកគ្នាជាមួយមិត្តប្រុសដែលជាអ្នកជំនួញ តារាសម្ដែងស្រីជួរមុខថៃ Bee Namthip ជ្រើសយកជីវិតរស់នៅម្នាក់ឯង ដោយមិនទាន់ចង់មានអ្នកថ្មី។
ដូចគ្នានឹងពិភពសិល្បៈនានាលើពិភពលោកដែរ វិថីសិល្បៈថៃក៏ត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ ១៩ ដោយរឿងភាគ រឿងភាពយន្ត និងកម្មវិធីនានា ត្រូវផ្អាក ឬបញ្ឈប់។ យ៉ាងណាក៏ដោយ តារាសម្ដែង និងម៉ូដែលល្បីឈ្មោះ Bee Namthip នៅតែរស់នៅយ៉ាងសុខសប្បាយដោយសារទ្រព្យសម្បត្តិដែលខ្លួនរកបានមុននោះ។ យោងតាមបណ្ដាញព័ត៌មាន New18 Bee ស្ថិតក្នុងចំណោមកំពូលតារាដែលមានឥទ្ធិពលខ្លាំងនៅប្រទេសថៃ ដោយតម្លៃខ្លួនរបស់ស្រីស្អាត៣៨ឆ្នាំ នៅឈរលំដាប់ខ្ពស់បំផុត ហើយភូមិគ្រឹះរបស់នាងនៅកណ្ដាលក្រុងបាងកកតែម្ដង។
ទោះបីជាមានវ័យជ្រេហើយក្ដី តែគ្រូបង្វឹកកម្មវិធី The Face Thailand នៅតែមិនទាន់មានគូស្រករនៅឡើយ ដោយក្រោយពេលបែកគ្នាជាមួយមិត្តប្រុសដែលជាអ្នកជំនួញ ស្រីស្អាតរូបនេះមិនទាន់គិតគូររឿងមានអ្នកថ្មីនៅឡើយទេ។
ទោះបីជាគ្មានគូកននឹងគេក្ដី តែតួរឿងហង្សបាក់ស្លាប នៅតែមានជីវិតស៊ីវីល័យជាមួយទ្រព្យសម្បត្តិដ៏ច្រើនរបស់ខ្លួន ដោយស្រីស្អាតកើតឆ្នាំ ១៩៨២ ចូលចិត្តដើរលេងសមុទ្រ និងលេងកីឡាជាច្រើនមុខ។ ទោះបីជាការងារសិល្បៈត្រូវថយចុះដោយសារកូវីដមែនពិត តែដោយមានទ្រព្យស្ដុកច្រើន Bee នៅតែដើរលេងឥតល្ហែ ហើយក៏មិនភ្លេចបង្ហោះបង្អួតហ្វេនៗនោះដែរ៕