CHER តារាស្រីអាមេរិកល្បីឈ្មោះ នៅពីក្រោយការសង្គ្រោះដំរី ខាវ៉ាន់ ចេញពីភាពឯកោ មកនៅកម្ពុជាទឹកដីដ៏ស្រស់ស្អាត

  • 2020-12-01 07:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីរសៀលថ្ងៃទី ៣០ ខែវិច្ឆិកាកន្លងទៅថ្មីៗ នេះ ខារ៉ាន់ ដែលជាដំរីដ៏ឯកោជាងគេលើពិភពលោក ត្រូវបានក្រុមជួយសង្គ្រោះ ដើម្បីធ្វើដំណើរមកដល់ផ្ទះថ្មីក្នុងប្រទេសកម្ពុជា។ គេសង្កេតឃើញមានការអបអរ និងអមដោយការទទួលស្វាគមន៏យ៉ាងកក់ក្ដៅ ដោយសង្ឈឹមថាឈ្មោះដែលជាដំរីឯកាបំផុតលើលោកនេះ នឹង ត្រូវបានកែប្រែជាមួយនឹងជម្រកថ្មី នៃទឹកដីកម្ពុជាដ៏ស្រស់ស្អាត។

តែទម្រាំនឹងបានចាកចេញពីភាពជូរច៉ត់កន្លងមកនេះ​ ខាវ៉ាន់ត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយក៏តស៊ូការលំបាករាប់មិនអស់ហើយដែរក្្នុងកំឡុងពេល ៨ ឆ្នាំមកនេះ។

ក្រោយពីដៃគូបានស្លាប់ទៅ ជីវិតសត្វដំរីដ៏កកំសត់មួយនេះ ក៏មានការប្រែប្រួលយ៉ាងខ្លាំង ដោយត្រូវបានគេទុកចោលដោយគ្មានការមើលថែ និង ជាប់ច្រវ៉ាក់រហូតដល់ទៅ ៣៥ ឆ្នាំ ទម្រាំបានលោកវេជ្ជបណ្ឌិត Amir Khalil ជួបប្រទះវា ហើយក៏មើលថែអោយវាបានរឹងមាំមកវិញ។

អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺជាការចូលរួមយ៉ាងស្វិតស្វាយរបស់តារាចម្រៀងស្រី វ័យចំណាស់ សញ្ជាតិអាមេរិក ឈ្មោះ អ្នកនាង Cher ដែលចេញមុខប្រឆាំង និង អំពាវនាវអោយមានការដោះលែង និង ស្វែងរកជម្រកថ្មីដ៏សក្តិសម និងស្រស់ថ្លាសម្រាប់សត្វដ៏កំសត់នេះ។ ដោយសារតែការរួបរួមកម្លាំងគ្នារវាង អង្គការ Four Paws និង មូលនិធិដើម្បីសេរីភាពសត្វព្រៃ ក្រោមការដឹកនាំរបស់អ្នកនាង Cher ដែលមានវ័យ ៧៤ឆ្នាំ បានរៃអង្គាសថវិកាប្រមាណ​ $400,000 ដើម្បីបញ្ជូន ខាវ៉ាន់ មកកាន់ផ្ទះថ្មី ក្រោយពីទទួលបានសិទ្ធិស្របច្បាប់ពីរាជរដ្ឋាភិបាល ប៉ាគីស្ថានហើយនោះ។

ការជួយសង្គ្រោះលើកនេះ បាននាំមកនូវក្ដីសង្ឈឹម និង ជីវិតថ្មីមិនមែនសម្រាប់តែ ខាវ៉ាន់នោះទេ ប៉ុន្តែវាថែមទាំងសម្រាប់សត្វផ្សេងៗទៀត ដែលកំពុងតែរស់នៅក្នុងការរិតត្បិត និង មិនមានការមើលថែដិតដល់ផងដែរ។

សូមបញ្ជាក់ថា អ្នកនាង Cher ជាតារាចម្រៀង និងសម្តែងស្រីសញ្ជាតិអាមេរិកល្បីឈ្មោះ ដែលបានកើតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៤៦ រដ្ឋ California។ យោងតាមគេហទំព័រ Britannica បានសរសេរថា តារាស្រីរូបនេះធ្លាប់បានទទួលពានរង្វាន់កិតិ្តយស ពីស្ថាប័នផ្លូវការជាច្រើនខុសៗគ្នា ក្នុងនោះមានដូចជា ពានរង្វាន់កិតិ្តយសពី៖

  • ពានរង្វាន់កិតិ្តយសពី Kennedy Center Honors (២០១៨)
  • ពានរង្វាន់កិតិ្តយសពី Grammy Award (១៩៩៩)
  • ពានរង្វាន់កិតិ្តយសពី Academy Award (១៩៨៨) ៕

រូបភាព៖ Twitter

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម