មូលហេតុធំៗ ដែលបណ្ដាលអោយមនុស្សស្រី កាត់សក់ខ្លីទាំងមិនស្ដាយស្រណោះ

  • 2020-12-01 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតាមនុស្សស្រីសម្រេចចិត្តប្ដូរម៉ូតសក់ ព្រោះតែចង់ស្អាតជាមុន សក់ខូចបែកចុងជាដើម។ តែបើសុខមនុស្សស្រីដែលមានសក់ស្អាតដល់ចង្កេះ ហើយក៏មកកាត់ខ្លីប្រះស្មានោះ ទាំងនេះអាចជាមូលហេតុ៖

១. ក្រោយពេលបែកបាក់ស្នេហា

ដូចសម្ដីអ្នកច្នៃម៉ូតល្បីឈ្មោះ Coco Chanel បានលើកឡើងថា មនុស្សស្រីដែលសុខៗកាត់សក់ខ្លីនោះអាចនឹងកំពុងតែចាប់ផ្ដើមជីវិតថ្មីហើយ។ ពាក្យមួយឃ្លានេះអាចយកមកប្រើចំពោះកាលៈទេសៈជាច្រើន ក្នុងនោះក៏មានពេលដែលមនុស្សស្រីដែលបែកបាក់ពីស្នេហាថ្មីៗផងដែរ។ ដោយពីមុនធ្លាប់តែចូលចិត្តសក់វែង ខ្មៅរលោង ជាពិសេសបើសិនជាគេធ្លាប់ប្រាប់ថាគេចូលចិត្តមនុស្សស្រីសក់វែង និង មិនមានលាបពណ៌ នាងច្បាស់ជាមិនចង់អោយពាក្យសម្ដីមួយនេះមកតាមលងខ្លួនឯងទៀត ហើយក៏សម្រេចចិត្តលុបវាចោលដោយការផ្លាស់ប្តូរម៉ូតសក់នេះទៅ។

២. ផ្លាស់ប្ដូរអាជីព ឬ ការងារ

មិនមែនមនុស្សទាំងអស់ដែលផ្លាស់ប្តូរការងារ ក៏សុទ្ធកាត់សក់ខ្លីទាំងអស់នោះទេ ពេលខ្លះវាអាចជាតម្រូវការពីការងារក៏ថាបាន​ ព្រោះតែមុខតំណែង និង ការងារនេះតម្រូវអោយអ្នកចាស់ទុំជាមុន ហើយក៏អាចជាការបង្កើនទំនុកចិត្តអោយខ្លួនឯងមួយចំនែកផងដែរ។

៣. ប្រៀបដូចជាចុចប៉ូតុង ចាប់ផ្ដើមជីវិតសារជាថ្មី

យោងតាមចិត្តវិទ្យា ម៉ូតសក់ថ្មី ជាពិសេសអ្វីដែលខុសប្លែកយ៉ាងខ្លាំងពីម៉ូតចាស់នោះ អាចជួយបានមួយផ្នែកធំ ចំពោះមនុស្សដែលកំពុងតែចង់ផ្លាស់ប្ដូរជីវិតខ្លួនឯង ចង់កាត់ផ្ដាច់ទុក្ខសោកពីអតីតចោល ចង់បំភ្លេចមនុស្សមួយចំនួនពីជីវិតជាដើមនោះ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទថ្មី