អាហារ ៥ មុខជួយម្តាយដែលមានផ្ទៃពោះមិនសូវប្រឹងក្នុងពេលសម្រាលកូន

  • 2020-12-31 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារបំប៉នជាច្រើនដែលអ្នកម្តាយកំពុងមានផ្ទៃពោះលើកយកមកទទួលទានសម្រាប់ឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ​ និងសំបូរដោយសារធាតុចិញ្ចឹម​ អ្នកម្តាយក៏មិនគួរភ្លេចគិតរឿងមួយសំខាន់ដែលជួយម្តាយមានផ្ទៃពោះឆ្លងទន្លេដោយជោគជ័យ មានការឈឺចាប់តិចតួច ដែលអ្នកម៉ាក់មិនគួរមើលរំលងឡើយ។

ថ្ងៃនេះពីខាងកញ្ញាសូមលើកយកអាហារ ៥មុខដែលល្អបំផុតសម្រាប់អ្នកម៉ាក់មានផ្ទៃពោអជិតសម្រាកដោយមិនមានការប្រឹងខ្លាំងងាយកើត និងអ្នកម៉ាក់ទើបមានថ្មីថ្មោងមិនទាន់ដឹងអាចជ្រើសយកទទទលទានខាងក្រោមបានមាន៖

១.​​ល្ងខ្មៅ

នៅក្នុងសមាសធាតុអាហារូបត្ថម្ភនៃល្ងត្រូវបានគេស្គាល់ថាមានប្រូតេអ៊ីនជួយសុខភាពល្អជាច្រើន។ ជាពិសេសល្ងខ្មៅគឺជាអាហារដ៏ល្អសម្រាប់ស្ត្រីមានផ្ទៃពោះព្រោះជាតិប្រូតេអ៊ីន ប្រេង​ វីតាមីន E​ និង​អាស៊ីតហ្វូលិក។​ ម្តាយមានផ្ទៃពោះ ជ្រើសអាហារបំប៉នមួយនេះសម្រាប់ការសម្រាលកូនងាយស្រួលដោយមានការឈឺចាប់តិច។

២.​​Basil (ជីនាងវង)

នៅពេលម្តាយមានផ្ទៃពោះចង់ឆ្លងទន្លេយ៉ាងរហ័ស គួរប្រើទឹកbasil​ ជាប្រចាំក្នុងរយៈពេល៣ខែចុងក្រោយនៃការមានផ្ទៃពោះមួយក្តាប់តូចដើម្បីទទួល ទឹកបន្ថែមស្ករ បន្តិច ផឹក១ខែ ប្រហែល២ដង ដោយចាប់ផ្តើមពីខែទី៧ទៅ ។ អាហារបែបនេះគឺអាចជួយម្តាយដែលមានផ្ទៃពោះឆាប់ឆ្លងការសម្រាកទារកបានយ៉ាងងាយស្រួល។

៣.​​ស្លឹក​ Perilla

ស្លឹក perilla មានរសជាតិហិរៗ ត្រូវបានគេប្រើជាថ្នាំសម្រាប់ការចុករោយមានប្រសិទ្ធភាពព្យាបាលជំងឺពេលព្រឹកសម្រាប់ម្តាយមានផ្ទៃពោះ។ លើសពីនេះទៀតអ្នកម្តាយអាចចំអិនបបរជាមួយ ស្លឹកperilla ហើយលាយជាមួយសាច់មាន់ ដោយស្លឹក perilla នឹងជួយឱ្យមាត់ស្បូនរបស់ម្តាយកាន់តែងាយស្រួលបើកនិងសម្រាលបានលឿនមិនប៉ះពាល់សុខភាព។

៤.​​ត្រប់

យោងទៅតាមបទពិសោធន៏ក្នុងមុខម្ហូបប្រចាំថ្ងៃ ត្រប់មានប្រយោជន៍ខ្លាំង សម្រាប់ដំណើរការនៃការមានផ្ទៃពោះ។ ព្រោះធាតុផ្សំក្នុងត្រប់មានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្រាលកូន។ ក្នុងសប្តាហ៍ទី ៣៧ នៃការមានផ្ទៃពោះអ្នកម្តាយអាចប្រើអាហារមួយនេះជាប្រចាំដើម្បីបរិភោគនឹងជួយឱ្យម្តាយមានផ្ទៃពោះសម្រាលកូនបានលឿន​ និងមិនសូវឈឺចាប់។

៥. ដំឡូងចំហុយ

ក្នុងចំណោមអាហារ អំឡុងពេលមានផ្ទៃពោះគឺល្អណាស់សម្រាប់សុខភាព ដំឡូងចំហុយមានជីវជាតិសម្រាប់ប្រព័ន្ធរំលាយអាហាររបស់មនុស្ស។ ដូច្នេះអ្នកម្តាយគួរតែទទួលទានប្រហែល ៣ ពេល ក្នុង១សប្តាហ៍ដើម្បីជួយធ្វើឱ្យរាងកាយជួយដល់ការទល់លាមកពេលអ្នកជិតសម្រាលកូនអ្នកគួរតែញ៉ាំឱ្យបានច្រើន។

លើសពីនេះទៀតអ្នកម្តាយគួរបន្ថែមអាហារដែលមានជីវជាតិល្អៗជាច្រើនមុខទៀត សម្រាប់សុខភាពផ្ទៃពោះម្តាយនិងទារក។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម