តិចនិកថ្មី! លាបសក់ដោយប្រើកាហ្វេ បានទាំងពណ៍ត្នោតបែបធម្មជាតិនិងមិនខូចសក់

  • 2020-11-27 04:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លាប​សក់​ដោយ​ប្រើ​កាហ្វេ ប្រហែល​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ហើយ​​ងឿង​ឆ្ងល់​មិន​ខាន ។ ​បើ​យោង​តាម​អ្នក​ជំនាញ និយាយ​ថា វិធី​នេះ​ពិត​ជា​ទទួល​បាន​លទ្ធផល​ល្អ ហើយ​ក៏​មាន​មនុស្ស​ស្រី​ជា​​ច្រើន​បាន​សាក​ល្បង​រួច​មក​ហើយ។ ​បើ​និយាយ​ពី​ពណ៍​វិញ ​​បែប​ត្នោត​​ធម្មជាតិ ចេញ​មក​ស្រស់​ស្អាត និង​ស្មើ​គ្នា​ល្អ​ និង​ថែម​ទាំង​លាប​អស់​ពណ៍​ស្កូវ​បាន​ថែម​ទៀត។ ក្រៅ​ពី​នេះ ​​កាហ្វេ​ក៏ជួយ​រក្សា​សក់​ឲ្យ​មាន​សុខភាព​ល្អ ​មិន​ងាយ​ដាច់​ខូច ។

វិធី​ធ្វើ៖

១. យក​កាហ្វេ​សរីរាង្គ ឬ​ប្រើ Espresso Coffee ឬ​ម្សៅ​កាហ្វេ​ចាក់​ចូល​ទៅ​ក្នុង​​ចាន​មួយ។ ​បន្ទាប់​មក ​ ​កិន​វា​ឲ្យ​ម៉ត់ ​រួច​បន្ថែម​សាប៊ូ​បន្ទន់​សក់ ​ដែល​អ្នក​ឧស្សាហ៍​ប្រើ​ចូល​២​កូន​ចាន​តូច។

​​​២. ​កូ​រ​គ្រឿង​ផ្សំ​ទាំង​២​ចូល​គ្នា ​រហូត​ទាល់​តែ​វា​​លាយ​សព្វ​ចូល​គ្នា​ល្អ

៣. ​កក់​សក់​របស់​អ្នក​ចេញ ​ហើយ​ជូត​ឲ្យ​ស្ងួត។ ​បន្ទាប់​មក ​យក​​កាហ្វេ​ដែល​បាន​លាយ​រួច មក​លាប​​លើ​សក់​របស់​អ្នក ដោយ​មាន​ក្រាស់​ជំនួយ​ផង។ ​អ្នក​ក៏​អាច​ប្រើ​ម្រាម​ដៃ​ដើម្បី​ម៉ាស្សា​ ឲ្យ​ថ្នាំ​លាប​នេះ​ជ្រាប​ចូល​សក់​បាន​ល្អ។ ​រួច យក​ថង់​មក​គ្រប​​ក្បាល ​និង​ទុក​ចោល​រយៈ​ពេល ​១​ម៉ោង។

​វគ្គ​ត្រូវ​លាង​សក់​របស់​អ្នក

​​-នៅ​ពេល​គ្រប់ ១​ម៉ោង​ហើយ ​អ្នក​ត្រូវ​លាង​ជម្រះ​​សក់​របស់​អ្នក​ចេញ​​ជាមួយ​ទឹក​ធម្មតា សម្រាប់​តង់​ទី​១។ បន្ទាប់​មក ​នៅ​ពេល​តង់​ទី​២ ​ត្រូវ​លាង​សក់​របស់​អ្នក​ម្តង​ទៀត ជាមួយ​ទឹក​ធម្មតា​ដូច​គ្នា។ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ពណ៍​ខាំ​ជាប់​សក់​បាន​យូរ ​អ្នក​ត្រូវ​​ប្រើ​ទឹក​ខ្មេះ។ យក​ទឹក​ខ្មេះ​លាយ​ជាមួយ​ទឹក​ធម្មតា ​បន្ទាប់​មក យក​​វា​មក​​លាង​ឲ្យ​សព្វ​សក់។ នោះ​ពណ៍​​នឹង​ចេញ​មក​ដិត និង​ជាប់​បាន​យូរ​ថែម​ទៀត។

  • ​តែ​បើ​អ្នក​មាន​អារម្មណ៍​ថា ​ពណ៍​ហាក់​ដូច​មិ​ន​សូវ​ដិត​ដូច​ប្រាថ្នា អ្នក​ក៏​​អាច​លាប​ដោយ​ប្រើ​កាហ្វេ​តាម​វិធី​ខាង​លើ​ម្តង​ទៀត ​នៅ​ថ្ងៃ​បន្ទាប់ ​ដើម្បី​ឲ្យ​ពណ៍​​ចេញ​មក​កាន់​តែ​ដិត ស្រស់​ស្អាត ​បែប​ត្នោត​សូកូឡា។

វិធី​សាស្រ្ត​នេះ ​អ្នក​អាច​លាប​សក់​បាន​ដោយ​មិន​បាច់​ទិញ​ថ្នាំ​លាប​សក់​​ពី​ខាង​ក្រៅ ​ដោយ​បារម្ភ​ថា​មាន​សារធាតុ​គីមី​ឡើយ។ ​ការ​លាប​សក់​ដោយ​ប្រើ​កាហ្វេ លាយ​​ជាមួយ​សាប៊ូ​បន្ទន់​សក់ ​វា​បាន​ក្លាយ​ជា​តិចនិក​មួយ​ដ៏​វៃ​ឆ្លាត សម្រាប់​អ្នក​ចង់​បាន​សក់​ពណ៍​​ត្នោត​តាម​ធម្មជាតិ ហើយ​ថែម​ទាំង​មិន​ប្រឈម​នឹង​បញ្ហា​សក់​ជ្រុះ ​ឬ​ខូច​ថែម​ទៀត។ ​ផ្ទុយ​​ទៅ​វិញ ​មាន​តែ​ជួយ​បន្ថែម​ជាតិ​ភ្លឺ​រលោង ​ដល់​សសៃ​សក់ ដែល​ជា​​គន្លឺះ​មួយ​ អ្នក​គួរ​​ពិចារណា​សាក​​អនុវត្ត​ឲ្យ​បាន​ម្តង៕​

ប្រភព៖ postsara ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម