ចំណុចអំណោយផលរបស់មនុស្សស្រីដែលទទួលសំណាងល្អ ងាយមានផ្ទៃពោះនិងសម្រាលដែលបុរសៗគួរចាប់អារម្មណ៍

  • 2020-12-31 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងតាមចាស់បុរាណតែងនិយាយតៗគ្នាថា ការរើសគូស្រករសម្រាប់មនុស្សប្រុស និងស្រីជារឿងមួយសំខាន់។ ឯការបង្កកំណើតកូនចៅតត្រកូលក៏រិតសំខាន់មួយកំរិតទៀត ដែលមនុស្សប្រុសគួរចាប់អារម្មណ៍ មិនគួរមើលរំលងនោះគឺរូបរាងរបស់ពួកគាត់ជាមនុស្សមានសំណាង​ ល្អដែលងាយ​ នឹងបង្កកំណើតឆាប់មានកូន​ និងសម្រាល។

ថ្ងៃនេះពីខាងកញ្ញាសូមចែករំលែកនូវចំនុចល្អៗ ៤ចំនុច គួរចាប់អារម្មណ៍ចំពោះមនុស្សស្រីដែលមានសំណាងល្អពីធម្មជាតិក្នុងការបង្កកំណើតនិងងាយសម្រាលពេលមានបុត្រខាងក្រោមគួរកត់សំគាល់បាន៖

១.ស្ត្រីមានត្រគាកធំ

មនុស្សគ្រប់គ្នាតែងនិយាយថាស្ត្រីមានគូទធំ​ ជាស្ត្រីដែលមានសំណាង តែតាមការពិតគូទធំមិនមានឥទ្ធិពលអីច្រើនក្នុងការបង្កកំណើតទេ។ អ្វីដែលសំខាន់ជាងនេះគឺឆ្អឹងត្រគាករបស់ស្ត្រីរូបនោះជាង​ ប្រសិនបើឆ្អឹងអាងត្រគាករបស់គាត់ធំទូលាយវាច្រើនតែផ្តល់កំណើតយ៉ាងងាយស្រួលហើយកម្លាំងរុញទាញរបស់ទារកចេញមកយ៉ាងឆាប់រហ័សរឹងមាំ​ និងច្បាស់លាស់។

២.ស្បែកពណ៌ផ្កាឈូកបបូរមាត់ក្រហម

យោងទៅតាមបទពិសោធខាងវិជ្ជសាស្ត្រស្ត្រីមានស្បែកស្លេកស្លាំងមានន័យថាប្រព័ន្ធដំណើរការឈាមក្នុងខ្លួនខ្សោយ, ស្បូនខ្សោយដែលមានកូនឆាប់រលូត, ក្នុងខ្លួនងាយឆ្លងជំងឺផ្លាសាយហើយការមានគ៌កកាន់តែពិបាក។ ដូចគ្នានេះមានបបូរមាត់ស្ងួតងាយនឹងខ្វះវិតាមីន A ដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពខ្លួនឯងប៉ុណ្នោះទេថែមទាំងបង្កអន្តរាយដល់ការមានផ្ទៃពោះថែមទៀតផង។

៣.ស្ត្រីដែលមានរាងស្អាតមិនធាត់មិនស្គម

តាមការសិក្សាស្រាវជ្រាវជាងច្រើនពីគ្រូពេទ្យជំនាញបានបញ្ចាក់ថាស្ត្រីដែលមានរូបរាងធាត់ខ្លាំងពេក និងស្គមខ្លាំងពេកគឺពិបាក នឹងមិនសូវមានគ៌កទេ។ ព្រោះរាងកាយដែលធាត់ខ្លាំងពេកកំរិតអ័រម៉ូនក្នុងរាងកាយអាចត្រូវបានរំខានពីជំងឺផ្សេងៗហើយស្ត្រីមានរាងស្គមពេលសុខភាពអន់នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពស្បូន។

៤.ស្ត្រីមានដៃនិងជើងកក់ក្តៅ

បើអ្នកមានដៃត្រជាក់គ្រប់ពេល​ ពិសេសនៅរដូវរងារក៏ត្រជាក់ នេះជាសញ្ញាបង្ហាញថាស្ត្រីរូបនេះមានស្បូនត្រជាក់។ គ្រូថ្នាំបុរាណចិនសែតែបង្ហាញថាស្ត្រីមានស្បូនត្រជាក់ទំនងមិនមានគ៌កទេ ព្រោះស៊ុតបង្កកំណើតត្រូវការបរិយាកាសកក់ក្តៅ សម្រាប់ការផ្សាំនិងអភិវឌ្ឍ។ ម្យ៉ាងទៀតស្បូនត្រជាក់ជះឥទ្ធិពលដល់ការបញ្ចេញពងអូវុលមិនអំណោយផលដល់ការវិវត្តន៍របស់ទារក​ ហើយម្តាយដែលមានស្បូនត្រជាក់ច្រើនតែមានរដូវមិនទៀងទាត់ និងងាយឈឺក្រពះ។

ប្រភព៖ Eva ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម