ខួបកំណើតអាយុ ៣៩ឆ្នាំ Song Hye Kyo ទៅមើលផ្កាជាមួយបុរសអាថ៍កំបាំង
- 2020-11-23 02:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខួបកំណើតអាយុ ៣៩ឆ្នាំ Song Hye Kyo ទៅមើលផ្កាជាមួយបុរសអាថ៍កំបាំង
ទស្សនិកជនជាច្រើនសង្ស័យថា កំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo កំពុងមានមនោសញ្ចេតនាថ្មី ខណៈនាងត្រូវប្រទះឃើញជាមួយបុរសម្នាក់នៅថ្ងៃកំណើត។
កាលពីថ្ងៃទី ២២ ខែវិច្ឆិកាកន្លងទៅនេះ គឺជាថ្ងៃខួបលើកទី ៣៩ របស់តារាសម្ដែងជួរមុខកូរ៉េ Song Hye Kyo។ នៅលើបណ្ដាញសង្គម តួរឿង បំណុលផ្ទះជំពាក់ស្នេហ៍ ទទួលបានពាក្យជូនពរអាយុថ្មីជាច្រើន មិនថាពីមិត្តរួមអាជីព និងពីទស្សនិកជន។ យ៉ាងណាក្ដី មានអ្នកជូនពរម្នាក់ដែលទទួលបានចំណាប់អារម្មណ៍យ៉ាងពិសេស។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែតារាកើតឆ្នាំ ១៩៨១ផ្ទាល់ក៏ចែករំលែកពាក្យជូនពររបស់បុរសរូបនេះដែរ។ មនុស្សជាច្រើន មិនដឹងថាបុរសរូបនេះជានរណាឲ្យប្រាកដ ដែលទទួលបានការចាប់អារម្មណ៍របស់រាជិនីសម្រស់ខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ គេថែមទាំងដឹងទៀតថា មុនថ្ងៃខួបមួយថ្ងៃ Song Hye Kyo និងមិត្តភ័ក្ដិបានទៅមើលផ្កាជាមួយគ្នា ដោយបុរសអាថ៍កំបាំងខាងលើ ក៏មានវត្តមានក្នុងការដើរលេងនេះដែរ។
ក្រោយពេលស៊ើបការ ទើបបណ្ដាញព័ត៌មានដឹងថា ប្រុសស្អាតខាងលើ គឺជាប្អូនប្រុសបង្កើតរបស់មិត្តជិតស្និទ្ធិរបស់ Song Hye Kyo ម្នាក់។ ទោះបីជាមិនទាន់ដឹងថាមនោសញ្ចេតនារបស់អ្នកទាំង២បានឈានដល់កម្រិតណាក៏ដោយ ក៏មនុស្សជាច្រើនជូនពរឲ្យ Song Hye Kyo ជួបស្នេហ៍ថ្មីឆាប់ៗក្រោយបែកបាក់មង្គលការជាមួយកំពូលតារាសម្ដែងប្រុស Song Joong Ki៕