និយាយលាហើយស្បែកស្រអាប់ និងកើតមុនជាមួយវីធីធម្មជាតិងាយៗ ៦ យ៉ាងនេះ

  • 2020-12-30 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែកមុខស្អាតគ្មានមុខ​ ភ្លឺរលោងសថ្លា ជាអ្វីដែលស្រីៗគ្រប់គ្នាប្រាថ្នាចង់បាន។ ប៉ុន្តែផលិលផលដែលយើងប្រើរាល់ថ្ងៃមានផ្ទុកសារធាតុគីមីច្រើន ជាបញ្ហាដែលបង្កអន្តរាយដល់ស្បែករបស់យើងមិនតិចទេ។ កង្វល់ជាច្រើនដដែលៗ ដែលមនុស្សភាគច្រើនស្វែងរកដំណោះស្រាយ​ និងចម្លើយឆ្លើយតប ។

ថ្ងៃនេះពីខាងកញ្ញា សូមណែនាំនៅវីធីងាយៗ ៦មុខដែលសុទ្ធតែរបស់ធម្មជាតិងាយរកទិញតាមផ្សារពិសេសមានតម្លៃថោកសមរម្យ ហើយប្រើទៅទទួលបានប្រសិទ្ធភាពល្អ និងប៉ះពាល់ដល់ស្បែកមានដូចជា៖

១.ផ្លែប៉េងប៉ោះ

មុនអាចកើតចំពោះមនុស្សគ្រប់វ័យមិនថា​ ប្រុសឬក៏ស្រី។ ប្រសិនបើអ្នកមានអ័រម៉ូន​​ ឬមានកកជាតិកខ្វក់នៅលើមុខ​​ច្រើន ហើយការលាងសម្អាតមិនបានស្អាត​ ដិតដល់ជាប្រចាំ។ ដោយយកផ្លែប៉េងប៉ោះ ពីទូទឹកកកមកបិតកំចាត់ភាពកខ្វក់លើផ្ទៃមុខ នារួចយកមកអូសជូតថ្នមៗលើពេញផ្ទៃមុខ​ ជាការល្អបំផុត។

២.ស៊ុតពណ៌លឿង

ស្បែកមុខចាស់ជាងអាយុ មុខខ្មៅ មានខ្លាញ់ច្រើនវីធីដោះស្រាយបានគឺ អ្នកគួរតែប្រើស៊ុតពណ៌លឿងលាបឲ្យពេញផ្ទៃមុខទុកវាចោលរយៈពេល១៥- ២០នាទី​​ លាងចេញជាមួយទឹកស្អាត។ ដោយសារធាតុក្នុងពណ៌លឿងក្នុងស៊ុតជាបណ្តុះកោសិកាថ្មីៗ​ ចម្រុះនៅកោសិកាដែលខូចចោល​ជួយថែរក្សាស្បែកឲ្យភ្លឹសរលោង។

៣.ទឹកឃ្មុំ ជាមួយស្ករ

សម្រាប់អ្នកមានបញ្ហាបបូរមាត់ខ្មៅ បែកក្រឡា មិនភ្លឺរលោងស្អាតអាចជ្រើសរើសយកការប្រើទឹឃ្មុំលាយជាមួយស្ករដើម្បីទទួលបានបបូរមាត់ទន់រលោង ពណ៌ផ្កាឈូកគឺជាអ្វីដែលមនុស្សគ្រប់ចង់បាន។ វិធីប្រើគ្រាន់តែលាបទឹកឃ្មុំទុកចោលមួយយប់រហូតភ្លឺចាំជូតចេញជាកាស្រេច។

៤.ដំឡូងបារាំង ឬផ្លែត្រសក់

កំចាត់ស្នាមរង្វង់ខ្មៅៗ នៅតាមស្បែក ក្រោមភ្នែក កៀនច្រមុះ សម្រាប់កែបញ្ហាខ្មៅដុំៗ​ តាមស្បែកមុខចាស់គួររើសវិធីនេះយកមកធ្វើជាប្រចាំ ដោយប្រើដំឡូងបារំាងស្ងោរឆ្អិន ប្រើជាម៉ាសលាបលើស្បែកទុករយៈពេល ១០-១៥នាទី លាងចេញ បន្ទាប់មកបិទត្រសក់ ឬលាបក្រែមការពារស្បែកមុខពេលរួចរាល់។

៥.ដំឡុងបារាំងឆៅ ជាមួយក្រូចឆ្មារ

វីធីនេះជួយកាត់បន្ថយស្នាមអុជខ្មៅ និងស្បែកជាំស្រអាប់បញ្ហាសម្រាប់មនុស្សមួយចំនួន ពិបាកក្នុងពេលតុបតែងមុខធ្វើឲ្យផ្ទៃមុខមិនស្មើរគ្នាមានខ្មៅមានស។ គួរសាកប្រើដំឡូងឆៅបន្ថែមជាមួយទឹកក្រូចឆ្មារ ២-៣ ដំណក់ លាបពេញផ្ទៃមុខ(ទុកចន្លោះភ្នែកប្រយ័ត្នចូលភ្នែក)ផ្អាប់ទុករយៈពេល ១០នាទី បន្ទាប់មកលាងជាមួយទឹកស្អាតជាការស្រេច ផ្ទៃមុខនិងប្រែស្រស់ស្អាតបើធ្វើជាប្រចាំ។

** ៦.ទឹកដោះគោជូរ ម្សៅរមៀត និង ក្រូចឆ្មារ**

សម្រាប់ជួយមុខដែលបំផ្លាញដោយសារកម្តៅថ្ងៃច្រើន​ ធ្វើឲ្យមានចំណុចខ្មៅតូចៗនៅលើស្បែក ពីស្នាមរលាកមុន និងស្នាមជ្រួញផ្សេងៗ​ ដោយលាយទឹកដោះគោជូរជាមួយម្សៅរមៀតបន្ថែមជាមួយទឹកក្រូចឆ្មារ ២-៣​ ដំណក់ចូលគ្នារួចលាបពេញផ្ទៃមុខ ម៉ាស្សាតាមរង្វង់ភ្នែក និងផ្ទៃមុខបន្ទាប់មកចាំជូតវាចេញប្រើក្រែមលាបប្រចាំថ្ងៃបានស្បែកមុខសភ្លឺរលោង។

សូមបញ្ជាក់ថាវិធីដែលបានណែនាំខាងលើនេះគឺទាមទារការធ្វើជាប់ជាប្រចាំ និងទៀងទាត់ហើយចំណេញពេលវេលាក្នងការយកចិត្តទុកថែទាំ និងចំណេញថវិកាកាន់តែធ្វើឲ្យស្បែកយើងស្រស់ថ្លាតាមបែបធម្មជាតិនិងក្មេងជាងវ័យបាន។

ប្រភព៖ akerufeed ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម