ចំពោះរឿងទាំង ៣ យ៉ាងនេះមានតែអ្នកម្នាក់ឯងទេ ដែលអាចជួយខ្លួនឯងបានបំផុតនោះ
- 2020-11-13 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំពោះរឿងទាំង ៣ យ៉ាងនេះមានតែអ្នកម្នាក់ឯងទេ ដែលអាចជួយខ្លួនឯងបានបំផុតនោះ
ការដែលចេះជួយគ្នាជារឿងដែលត្រឹមត្រូវ ហើយក៏ត្រូវបានបង្រៀនតាំងពីតូចៗមកម្ល៉េះ តែចំពោះរឿងទាំង ៣ យ៉ាងនេះមានតែអ្នកម្នាក់ឯងទេ ដែលអាចជួយខ្លួនឯងបានបំផុតនោះ៖
១. កុំពឹងពាក់អ្នកដទៃរឿងលុយកាក់
អាចនឹងផ្ទុយពីការគិតរបស់មនុស្សទូទៅបន្តិចហើយចំពោះរឿងនេះ ពេលដែលអ្នកខ្សត់រឿងប្រាក់កាក់នោះគឺជាពេលដែលអ្នកមិនគួរទៅពឹងពាក់អ្នកដទៃបំផុតហើយ។ ទោះបីជាជិតស្និទ្ធស្គាល់គ្នាច្បាស់លាស់យ៉ាងណាក៏ដោយ រឿងលុយកាក់នេះអាចនឹងធ្វើអោយសម្ព័ន្ធភាពដែលអ្នកខំកសាងឡើងមកនោះរលាយសាបសូន្យបានទៅយ៉ាងងាយ។
២. កុំពឹងពាក់អ្នកដទៃពេលដែលអ្នកមិនទាន់បានជួយខ្លួនឯង
មានតែអ្នកម្នាក់តែប៉ុណ្ណោះដែលដឹងរឿងរ៉ាក់ជ្រៅ និង ហេតុការណ៏ទាំងឡាយដែលកើតឡើងក្នុងជីវិតអ្នក។ ជាពិសេសពេលដែលអ្នកមិនទាន់បានប្រឹងប្រែងដោយខ្លួនឯងអោយអស់ពីសមត្ថភាពទេនោះ ការដែលហាមាត់ទៅពឹងពាក់អ្នកដទៃមិនមែនជារឿងល្អនោះទេ។ បើអ្នកមានទម្លាប់សុំជំនួយពីអ្នកដទៃទាំងដែលខ្លួនឯងបានដាក់ការតាំងចិត្តអោយបាន ១០០ ភាគរយហើយទេនោះ ទោះជាអ្នកដែលអ្នកពឹងនោះចិត្តល្អយ៉ាងក៏គេចាប់ផ្ដើមនឹងមានអារម្មណ៏មិនពេញចិត្តក្នុងការឆ្លើយតបនឹងសំណើរអ្នកនោះដែរ។
៣. កុំពឹងពាក់អ្នកដទៃពេលបរាជ័យ
ពេលដែលអ្នកមានរបួស មិនត្រូវរំពឹងចាំអ្នកដទៃមកលាងរបួសអោយអ្នកនោះទេ រឿងដែលអ្នកចាំបាច់ត្រូវធ្វើបំផុតក្រោយពេលលាងសម្អាតមុខរបួស គួរតែទុកពេលអោយមុខរបួសនោះ ជាសះស្បើយដោយខ្លួនឯង។ វាមិនខុសអ្វីពីរឿងជីវិតមនុស្សនោះទេ ពេលដែលជួបរឿងមិនសមបំណង ភ្លាមៗនោះ អ្នកអាចនឹងមានអារម្មណ៏ថាពិបាកនឹងទទួលយក ហើយក៏ព្យាយាមស្រវ៉ានេះស្រវ៉ានោះធ្វើយ៉ាងណាអោយតែអាចជួយស្ដាស្នានការណ៏នោះមកវិញបាន។ អ្នកគូរតែទុកពេលអោយខ្លួនឯងបានរៀនពីកំហុស ហើយចាត់ទុកវាជាបទពិសោធដ៏មានតម្លៃមួយសម្រាប់ជីវិតអ្នកទៅថ្ងៃមុខ កុំព្យាយាមផ្សាភ្ជាប់រឿងនោះជារឿងអវិជ្ជមានដែលអ្នកមិនចង់គិតដល់។