ស្ទាយសក់ ៣ ម៉ូដនេះធានាថាសមសម្រាប់នារីៗដែលមានសក់ស្តើង
- 2020-11-13 06:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទាយសក់ ៣ ម៉ូដនេះធានាថាសមសម្រាប់នារីៗដែលមានសក់ស្តើង
សក់ស្តើងគឺជាកង្វល់របស់ស្ត្រីៗជាច្រើន ពីព្រោះមិនថាអ្នកជ្រើសរើសស្តាយម៉ូដសក់បែបណាទេ សក់របស់អ្នកមើលទៅរាបស្មើនិងមិនស្រួលក្នុងចិត្តសោះ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលមានសក់ស្តើងលែងបារម្ភទៀតទៅ យើងបាននាំមកនូវស្ទីលម៉ូដសក់សមញ្ញៗតែស្រស់ស្អាតគួរឲ្យស្រលាញ់និងមិនចេះសាំ។ ខាងក្រោមនេះជាស្ទីលម៉ូដសក់ស្រស់ស្អាត សាមញ្ញនិងទាន់សម័យចំនួន ៣ ដែលពេញនិយម៖
១. សក់បួងចងខាងលើខ្ពស់
នេះគឺជាស្ទីលម៉ូដសក់មូលដ្ឋានដែលនៅពេលអ្នកមើលខ្សែភាពយន្តកូរ៉េ អ្នកនឹងឃើញតារាៗចងសក់បែបនេះ។ ស្ទាយម៉ូដសក់ទាន់សម័យនេះអាចជួយលាក់បាំងសក់ស្តើងបានផងដែរ។ សក់ចងបួងខាងលើនេះមិនមែនជាម៉ូដចាស់កំរិលនោះទេ ហើយប្រសិនបើអ្នកចង់បង្ហាញមុខមាត់របស់អ្នកឲ្យកាន់តែច្បាស់ គួរតែចងសក់ម៉ូដនេះ។
២. សក់បួងចងខាងក្រោយទាប
ចំពោះម៉ូដនេះវិញភាគច្រើនអ្នកតែងតែឃើញនៅក្នុងខ្សែភាពយន្តនិងតារាៗថៃ។ ជាពិសេសនោះម៉ូដនេះអាចធ្វើបានទាំងសក់ស្តើងនិងសក់ក្រាស់ ហើយសម្រាប់អ្នកធ្វើការ ម៉ូដនេះធ្វើឲ្យអ្នកមើលទៅគឺស្រស់ឆើតឆាយសមសួនគួរឲ្យស្រលាញ់។ ថែមក្រវិលទៀតកាន់តែស្អាត សមក្នុងការចូលរួមពិធី ប្រជុំការងារ ឬក៏ Street Fashion ជាដើម។
៣. ម៉ូដទីទុយឬក្តាប់ក្រញ៉ាំក្តាម
ម៉ូដសក់ជើងក្តាមឬទីទុយវិញក៏ល្អបំផុតសម្រាប់សក់ស្តើងដែរ វាជួយបន្ថែមសក់នៅជុំវិញក្បាលឲ្យមើលទៅកាន់តែច្រើន ហើយពិតជាពេញនិយមណាស់សម្រាប់យុវវ័យឥលូវនេះ។ អ្វីដែលសំខាន់នោះគឺថាអ្នកនឹងប្រើម៉ូដទាំងនេះដើម្បីបំពេញការខ្វះខាតសក់របស់អ្នក និងជួយលើកសម្រស់ឲ្យមើលទៅកាន់តែស្រស់ស្អាតជាងមុនទៀត។
អានបន្ត៖ មនុស្សស្រីចង់មើលទៅស្អាតក្នុងក្រសែភ្នែកមនុស្សគ្រប់រូប កុំភ្លេចម៉ូដសក់ពណ៍ត្នោត