ធ្លាប់ត្រូវគេមើលងាយព្រោះកើតមកមុខវៀច បុរសវ័យ ២០ឆ្នាំកែមុខឡើងវិញទាំងស្រុងដូច Nichkhun ក្រុម 2PM
- 2020-11-12 03:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ត្រូវគេមើលងាយព្រោះកើតមកមុខវៀច បុរសវ័យ ២០ឆ្នាំកែមុខឡើងវិញទាំងស្រុងដូច Nichkhun ក្រុម 2PM
ជាមួយនឹងបច្ចេកវិទ្យាដ៏ជឿនលឿនក្នុងវិស័យកែសម្ផស្សដូចបច្ចុប្បន្ន កង្វល់រឿងសម្រស់លែងចោទជាបញ្ហាទៀតហើយសម្រាប់មនុស្សជាច្រើន។
នៅសម័យកាលដែលសូម្បីតែទៅទិញសៀវភៅ ក៏ចង់បានសៀវភៅដែលមានក្របស្អាតនោះ តម្រូវការផ្នែកសម្រស់កាន់តែខ្ពស់ឡើងៗ ដែលធ្វើឲ្យអ្នកដែលមិនមានសម្រស់អំណោយផលពីធម្មជាតិ ត្រូវគេបង្អាប់ ឬដល់ថ្នាក់មើលងាយក៏មាន។
ជាក់ស្ដែង មុននេះបន្តិច បុរសម្នាក់មកពីទីក្រុងហូជីមិញ ប្រទេសវៀតណាម បានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ក្រោយពេលលោកបង្ហោះកម្រងរូបភាព មុន និងក្រោយពេលកែមសម្ផស្សរបស់ខ្លួននៅលើបណ្ដាញសង្គមឲ្យមនុស្សគ្រប់គ្នាបានដឹង។
តាមនោះដែរ នៅពេលកើតមក មិនដឹងជាមកហេតុផលអ្វី មុខរបស់លោកគឺវៀចចំហៀង ធ្វើឲ្យលោកទៅណាមកណាក៏គ្មានជំនឿចិត្តលើខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះ ក៏ត្រូវបានគេបង្អាប់ និងជៀសចេញឆ្ងាយពីលោក។ អ្វីដែលលោកទទួលយកមិនបាននោះគឺ គេបានថាឲ្យបុរសកើតឆ្នាំ ២០០០នេះថា មុខដូចមនុស្សភពផ្កាយមកលេងភពមនុស្ស។
អ្វីដែលបុរសរូបនេះ សម្រេចចិត្តថាត្រូវទៅកែមុខនោះគឺ មកពីលោកចង់ចូលជាសមាជិកក្រុមរាំអាជីពមួយ តែដោយសារតែមុខវៀចបែបនេះ លោកត្រូវបដិសេធភ្លាមៗ។ ថ្ងៃមួយនៅពេលកំពុងអូសមើល Facebook លោកក៏ឃើញស្ប៉តវះកាត់មុខ ហើយខ្លួនក៏សម្រេចចិត្តទៅធ្វើតែម្ដង ដោយលោកធ្វើទាំងអស់រួមមាន កែទម្រង់ថ្គាម កាត់ភ្នែក២ជាន់ ធ្វើច្រមុះ និងចាក់បំពេញមុខ។ ក្រោយពេលវះកាត់បានសម្រេច ម្ចាស់សាមីខ្លួនបានប្រាប់ថា ជីវិតខ្លួនប្រៀបបានចូលទំព័រថ្មីមួយ ដោយអ្វីៗក៏រលូន ហើយការងារដែលលោកចង់បាននោះ នៅពេលនេះគឺបានដូចបំណងមែន។ ក្រោយពេលកែមុខ មនុស្សជាច្រើនបានសរសើរថា លោកមានមុខស្រដៀងនឹងតារាចម្រៀងល្បីឈ្មោះថៃ Nickhun ក្រុមចម្រៀង 2PM៕