ទម្លាប់អាក្រក់ទាំង៧យ៉ាងរបស់នារីដែលកំពុងតែបំផ្លាញផ្ទៃមុខ

  • 2020-11-24 06:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ទៃមុខពិតជាមានសារៈសំខាន់ណាស់ អ្នកមានបំណងប្រាថ្នាចង់អោយផ្ទៃមុខអ្នកមានភាពស្រស់ស្អាតតែអ្នកមិនបានចាប់អារម្មណ៍នឹងសកម្មភាពមួយចំនួនដែលធ្វើអោយផ្ទៃមុខរបស់អ្នកមិនមានភាពល្អប្រសើរ។ សកម្មភាពនោះក្លាយជាទម្លាប់អាក្រក់ដែលធ្វើអោយអ្នកប្រព្រឹត្តិជារៀងរាល់ថ្ងៃ។

១. ការកេះមុន

ទម្លាប់អាក្រក់មួយរបស់មនុស្សស្រីគឺចូលចិត្តកេះមុន ដែលវាបង្កអោយស្បែកមុខមានស្នាមនិងមានភាពជាំទៀតផង។ ការកើតមុនក៏រីករាលដាលតាមដៃរបស់អ្នក។

២. ចូលចិត្តយកដៃប៉ះមុខ

អ្នកដឹងដែលទេថាដៃរបស់អ្នកសម្បូរទៅដោយមេរោគនិងពពួកបាក់តេរី។ បើសិនជាអ្នកយកដៃអ្នកប៉ះផ្ទៃមុខជាប្រចាំ នោះវានឹងបង្កអោយកើតមុនច្រើនជាងមុន។

៣. បរិភោគទឹកមិនគ្រប់គ្រាន់

ការបរិភោគទឹកមិនគ្រប់គ្រាន់ធ្វើអោយស្បែកខ្វះជាតិសំណើម ហើយស្បែករបស់អ្នកមើលទៅគ្មានជីជាតិនោះទេ។

៤. ការជក់បារី

ការជក់បារីមិនត្រឹមតែបំផ្លាញសុខភាពនោះទេ តែវាកំពុងតែបំផ្លាញស្បែកមុខអ្នកផងដែរដែលធ្វើអោយផ្ទៃមុខមិនស្រស់ថ្លា។

៥. មិនប្រើគ្រីមការពារកម្តៅថ្ងៃ

ស្បែករបស់អ្នកនឹងរងការខូចខាតដោយសារតែពន្លឺព្រះអាទិត្យ។ ស្បែករបស់អ្នកនឹងឆាប់ឡើងអាចម៍រុយនិងឡើងជាំ។

៦. ការជូតសម្អាតផ្ទៃមុខមិនបានស្អាតល្អ

នៅពេលដែលអ្នកផាត់មុខចេញក្រៅម្តងណា បើសិនជាអ្នកគ្រាន់តែយកក្រណាត់សើមជូតមុខធម្មតា នោះមិនគ្រប់គ្រាន់ទេ។ តែផ្ទុយទៅវិញ វានឹងធ្វើអោយរន្ធញើសលើផ្ទៃមុខរីកធំ ហើយបង្កអោយកើតមុនទៀតផង។

៧. គេងយប់ជ្រៅ

គេងយប់ជ្រៅកំពុងតែបំផ្លាញសុខភាពអ្នក ហើយសារពាង្គកាយអ្នកនឹងមិនមានភាពស្រស់ស្រាយ ជាពិសេសផ្ទៃមុខគ្មានជាតិសំណើម និងដក់ខ្មៅនៅក្រោមភ្នែក៕

ចុចអានបន្ត៖

៣ វិធីលាងស្បែកមុខដោយទឹកជូតបានត្រឹមត្រូវ គ្មានហានិភ័យដល់ស្បែក

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម