ចំណុចល្អ និងមិនល្អទាំង៥បង្ហាញពីចំណុចដៃគូ ដែលអ្នកគួរគិតមុនយកជាគូអនាគត

  • 2020-11-10 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកមានដៃគូដែលខ្វល់យកចិត្តទុកដាក់ផ្គត់ផ្គង់អ្នក តស៊ូជាមួយគ្នានៅពេលអ្នកមានបញ្ហានានាទេ? មនុស្សជាច្រើនតែងតែនិយាយថាការមានស្នេហាគឺជាការឈឺចាប់បំផុត ប៉ុន្តែវាមិនមែនទាំងស្រុងនោះទេ។ អ្វីដែលឈឺចាប់រកអ្វីប្រៀបផ្ទឹមមិនបាននោះគឺភាពឯកកោ និងការរស់នៅជាមួយមនុស្សដែលធ្វើឲ្យអ្នកពិបាកចិត្តគ្រប់ពេលវេលា។

គេតែងតែនិយាយថាប្រុសពេញផែនដីស្រីពេញនគរ បើសិនជាទំនាក់ទំនងស្នេហារបស់អ្នកមិនដំណើរការ អ្នកអាចចាប់ផ្តើមសារជាថ្មី។ ប៉ុន្តែតើអ្នកអាចដឹងទេថាតើមនុស្សដែលអ្នកនៅជាមួយគឺជាដៃគូជីវិតសម្រាប់ថ្ងៃអនាគត?

(ភាពឯកកោ)

ក្នុងលោកនេះពាក្យថា "ល្អឥតខ្ចោះ" មិនមានវត្តមានឡើយក៏ដូចជាក្នុងជីវិតស្នេហាផងដែរ។ ស្នេហាដែលមានសុភមង្គលគឺមិនមែនបានមកដោយងាយនោះទេ វាទាមទាឲ្យអ្នកមានការអត់ធ្មត់តស៊ូព្យាយាមកាត់ព្យុះកាត់ភ្លៀងជាមួយគ្នា ប្រយុទ្ធប្រឆាំងរហូតដល់អ្នកហ៊ូរឈាមស្ទើតែអស់ពីខ្លួន។

សេចក្តីស្រលាញ់គឺគ្រាន់តែជាពាក្យនឹងផ្នែកមួយនៃទំនាក់ទំនងស្នេហាប៉ុណ្ណោះ វាមិនបានជួយគ្រប់ជ្រុងជ្រោយក្នុងការចិញ្ចឹមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនោះទេ។ ហេតុដូច្នេះហើយបានជាអ្នកត្រូវការដៃគូដែលខ្វល់យកចិត្តទុកដាក់ផ្គត់ផ្គង់លើកទឹកចិត្តរាល់ពេលមិនថាក្នុងកាលៈទេសៈណាក៏ដោយ ទាំងផ្លូវកាយនិងផ្លូវចិត្ត។

(គ្មានអ្វីល្អឥតខ្ចោះនោះទេ)

នេះគឺជាសញ្ញាទាំង ៥ ដែលបង្ហាញថាអ្នកមានដៃគូបែបនេះ៖

. គាត់យកចិត្តទុកដាក់ខ្លាំងរាល់ពាក្យពេចជ៍ដែលអ្នកនិយាយ

. គាត់តែងតែផ្តល់ភាពស្មោះត្រង់ជានិច្ចរាល់ការនិយាយនិងធ្វើសកម្មភាពនានា

. គាត់គឺជាកន្លែងដែលផ្តល់ភាពកក់ក្តៅនិងសុវត្ថភាពដល់អ្នក

. ការលើកទឹកចិត្តអ្នកគ្រប់កាលៈទេសៈ

. គាត់តែងតែចំណាយពេលសម្រាប់យើងទោះជារវល់យ៉ាងណាក៏ដោយ

(ជាដៃគូជីវិត)

សញ្ញាទាំង ៥ ខាងក្រោមនេះដែលបង្ហាញថាអ្នកមានដៃគូដែលនឹងធ្វើឲ្យអ្នកពិបាកចិត្ត៖

. គាត់តែងតែចាប់កំហុសអ្នកគ្រប់ពេលវេលា

. ការប្រមាថដោយពាក្យសម្ដីនៅក្នុងទំនាក់ទំនងរបស់អ្នក

. គាត់គ្មានពេលវេលាសម្រាប់អ្នក

. មានអំពើហិង្សាកើតឡើងគ្រប់រូបភាព

. ទំនាក់ទំនងផ្លួវកាយបាត់បង់បន្តិចម្តងៗ

(មិនគួរយកជាដៃគូជីវិត)

វាពិតជាពិបាកណាស់ក្នុងការស្វែងរកដៃគូដ៏ល្អមួយ។ ប្រសិនបើអ្នករកឃើញនរណាម្នាក់ដែលកត់សម្គាល់ថាចេះលើកទឹកចិត្តអ្នក ហើយតែងតែរកពេលវេលាសម្រាប់អ្នកឬសូម្បីតែការសរសើរ ជាមនុស្សម្នាក់ដែលអ្នកអាចពឹងពាក់បានគ្រប់កាលៈទេសៈ និងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើង អ្នកកំពុងតែទទួលបានដៃគូដ៏ល្អហើយ។ ត្រូវចេះថែរក្សាឲ្យបានគង់វង្ស៕

រូបភាព៖ Pexels, Pinterest

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម