សញ្ញាទាំង ៣ នេះបញ្ចាក់ថាសង្សារអ្នកស្រលាញ់អ្នកជាងអ្វីទៅទៀត

  • 2020-11-06 07:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿថាអ្នកមានដៃគូស្នេហា ប្រាកដជាចង់ដឹងថាតើសង្សាររបស់ខ្លួនស្រលាញ់ស្មោះឬអត់ តិចឬច្រើន! តាមរយៈការភ័យខ្លាចរបស់បុរសៗទាំងបីនេះអាចបញ្ជាក់ប្រាប់ថាតើគាត់ស្រលាញ់យើងដល់កំរិតណា៖

១. ខ្លាចអ្នកយំ

បុរសដែលស្រឡាញ់អ្នកច្រើនជាងខ្លួនគាត់ ខ្លាចអ្នកស្រក់ទឹកភ្នែកណាស់។ នៅពេលអ្នកយំ គឺព្រោះអ្នកមានអារម្មណ៍សោកសៅហើយគាត់នឹងមានអារម្មណ៍នេះលើសពីអ្នកទៅទៀតនៅពេលឃើញអ្នកយំ។ គាត់មិនអាចជួយអ្វីបានទេ ប៉ុន្តែពេលឃើញស្ត្រីដែលខ្លួនស្រឡាញ់រងទុក្ខសោក។ នៅពេលដែលអ្នកយំវាជាពេលវេលាមួយដែលបុរសមានអារម្មណ៍ថាខ្លួនអាក្រក់បំផុត គ្មានប្រយោជន៍ហើយប្រហែលជាបានធ្វើខុសច្រើន។ បុរសដែលស្រលាញ់អ្នកពិតនឹងព្យាយាមធ្វើរឿងគ្រប់យ៉ាងដើម្បីឲ្យអ្នកញញឹមជានិច្ច មិនមែនទឹកភ្នែកឡើយ។ ប្រសិនបើអ្នកជួបបុរសបែបនេះ អ្នកសំណាងហើយ និងត្រូវចេះរក្សាឲ្យបានគង់វង្ស។

២. ខ្លាចមិនអាចទាក់ទងអ្នកបាន

បុរសដែលស្រឡាញ់អ្នកខ្លាំងនឹងយកចិត្តទុកដាក់ចំពោះអ្នកជានិច្ច គាត់ត្រូវតែដឹងថាអ្នកមិនអីទេ បានញាំុអីគ្រប់គ្រាន់ហើយឬនៅ មិនថាតាមរយៈការជួប ទាក់ទងផ្ញើសារឬទូរសព្ទមក។ ប្រសិនបើគាត់មិនអាចទាក់ទងអ្នកបានវានឹងធ្វើឲ្យគាត់មានការព្រួយបារម្ភនិងអសន្តិសុខខ្លាំង ខ្លាចអ្នកមានបញ្ហាហើយនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបានដឹងថាអ្នកមិនអី។

ប្រសិនបើមានបញ្ហាអ្វីដែលមិននឹកស្មានដល់ កុំទុកឲ្យអ្នកផ្សេងបារម្ភអំពីអ្នក ចេះប្រាប់គ្នាឲ្យដឹង ហើយស្ត្រីគួរតែចេះធ្វើឲ្យសង្សារសប្បាយចិត្តដែរ។ កុំលេងហ្គេមឆ្កួតៗដើម្បីសាកចិត្តសង្សាររបស់ខ្លួនឲ្យសោៈព្រោះតែចង់ដឹងថាតើគាត់ខ្វល់ខ្វាយស្រលាញ់យើងអត់។ វាជាល្បែងដ៏សាហាវឃោរឃៅបំផុត បំបាក់ទឹកចិត្តមនុស្សនិងឈានដល់ការដើរចេញ។

៣. ខ្លាចបាត់បង់អ្នក

នៅពេលដែលបុរសស្រលាញ់មនុស្សស្រីច្រើនជាងខ្លួនគេ ហើយនៅពេលមានការបាត់បង់នាងនឹងធ្វើឲ្យបុរសនោះធ្លាក់ទឹកចិត្តនិងអស់សង្ឃឹម។ គាត់នឹងមិននិយាយពាក្យថា "ខ្ញុំខ្លាចបាត់បង់អ្នក" ត្រង់ទៅអ្នកឡើយ​ ប៉ុន្តែអ្វីគ្រប់យ៉ាងនឹងត្រូវបានបង្ហាញដោយសកម្មភាពប្រចាំថ្ងៃ តាមរយៈក្រសែរភ្នែករបស់គាត់ ហើយនិងការព្រួយបារម្ភយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃរបស់គាត់មកលើយើង។ ពេលខ្លះនៅពេលស្រវឹងគាត់នឹងសួរអ្នកថាតើអ្នកនឹងស្រឡាញ់គាត់រហូតទេ? វាគួរឲ្យស្រឡាញ់និងកប្លែងតែអ្នកនឹងឲ្យតម្លៃគាត់កាន់តែច្រើន។

ស្ត្រីគួរតែមានអាកប្បកិរិយាមាយាទឲ្យបានត្រឹមត្រូវដើម្បីឲ្យបុរសដែលអ្នកស្រឡាញ់មានអារម្មណ៍ថាមានសុភមង្គលសុវត្ថិភាពជាមួយគ្នា។ ចាំថានៅក្នុងលោកនេះការស្វែងរកបុរសពិតវាមិនងាយស្រួលនោះទេ ត្រូវគោរពឲ្យតម្លៃគ្នាទៅវិញទៅមក។

រូបភាព៖ Pexels

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម