ខែរងាចូលហើយ តោះមកលេងម៉ូតស្ទាយទាំងនេះម្តង!
- 2020-10-28 06:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែរងាចូលហើយ តោះមកលេងម៉ូតស្ទាយទាំងនេះម្តង!
មិនដែលមានធ្លាក់ទឹកកកទេ តែរដូវរងាម្តងៗក៏ត្រជាក់ដែរ។ ពីរដូវមួយទៅរដូវមួយការស្លៀកពាក់ក៏មានការផ្លាស់ប្តូរជាច្រើន។ ម៉ូតសម្លៀកបំពាក់មានច្រើនម៉ូតរាប់មិនអស់ដើម្បីឲ្យយើងសាកល្បងលេងស្ទាយពេញមួយឆ្នាំតែម្តង។ ឥលូវខ្យល់ត្រជាក់ធ្លាក់មកមានអារម្មណ៍ថារងា ដល់ពេលដែលត្រូវប្តូរស្ទាយស្លៀកពាក់ហើយ។
តាមចំណង់ចំណូលចិត្តរបស់អ្នកទេណា ខោជើងវែង ខោអាវរងា ឬក៏អាវក្រៅបន្ថែមទៀត ដើម្បីភាពកក់ក្តៅនិងការលេងស្ទាយ cute cute ហើយការពារបានទាំងពន្លឺព្រអាទិត្យផងនិងខ្យល់ត្រជាក់ផង។ ខាងក្រោមនេះគឺសម្លៀកបំពាក់កំពុងតែពេញនិយមដែលស័ក្តិសមសម្រាប់ខែរងា។