កុំថាទាល់តែអ្នកឧស្សាហ៏ អ្នកមិនសូវឧស្សាហ៏ក៏ស្គមបានតាមវិធីនេះ

  • 2020-10-28 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំតែគិតចង់សម្រកទំងន់តែមិនសូវជាមានពេលច្រើន ហើយថែមទៀតមិនសូវឧស្សាហ៏ទៀតមែនទេ? មិនមានពេលច្រើនក៏អាចទៅរួច តាមវិធីខាងក្រោមនេះ៖

១. លំហាត់ប្រាណផ្លូវដង្ហើម

ការធ្វើលំហាត់ប្រាណដង្ហើមបែបនេះអាចជួយអោយបង្កើនសាច់ដុំពោះ ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ជាពិសេសការដកដង្ហើមចេញចូលបែបនេះ អាចជួយបង្កើនបរិមាណអុកស៊ីសែនក្នុងឈាម ដែលអាចជួយអោយរាងកាយដុតបំផ្លាញជាតិខ្លាញ់បានកាន់តែច្រើន។ អ្នកអាចចាប់ផ្ដើមបានដោយដាក់ដៃលើពោះដកដង្ហើមចេញដោយអោយពោះអ្នកផតខ្លាំងតាមដែលអាចធ្វើទៅបាន ហើយក៏អត់ដង្ហើមប្រហែល ១០ វិនាទី ដោយធ្វើបែបនេះអោយបាន ៦ ទៅ ៧ ដង។

២. ទទួលទានអាហារពេលព្រឹកអោយបានត្រឹមត្រូវ

ដាច់ខាតត្រូវតែកុំរំលងអាហារពេលព្រឹក។ ថាមពលដែលរាងកាយអ្នកត្រូវការ ២៥ ទៅ ៣០ ភាគរយបានមកពីអាហារពេលព្រឹក អញ្ចឹងហើយបើអ្នកមិនទទួលទានអាហារពេលព្រឹកទេនោះ រាងកាយអ្នកមិនត្រូវបានផ្គត់ផ្គង់អោយបានគ្រប់គ្រាន់នូវជីវជាតិចិញ្ចឹមដែលត្រូវការ ហើយអ្នកក៏ត្រូវញ៉ាំច្រើនជាងធម្មតា ព្រោះតែទុកអោយខ្លួនឃ្លានខ្លាំង។

៣. អង្គុយអោយបានត្រង់ខ្លួន

បើសិនជាអ្នកត្រូវអង្គុយធ្វើការពេញមួយថ្ងៃ ត្រូវព្យាយាមរក្សាខ្លួន ជាពិសេសខ្នងអោយបានត្រង់ជានិច្ច។ ពេលដែលមានដងខ្លួនត្រង់បែបនេះ អ្នកមិនមែនគ្រាន់តែអង្គុយចុះធម្មតាទេ អ្នកបានប្រើប្រាស់សាច់ដុំមួយចំនួននៅក្នងរាងកាយ ព្រមទាំងអាចជួយសម្រួលដល់ការរំលាយអាហារអ្នកបានថែមទៀត។

៤. ផឹកទឹកអោយបានគ្រប់គ្រាន់

ការដែលទទួលទានទឹកអោយបានគ្រប់គ្រាន់មិនត្រឹមតែជួយអោយអ្នកឆាប់ឆ្អែត ហើយទទួលទានអាហារផ្សេងៗមិនបានច្រើន នោះទេ វាក៏ត្រូវបានរកឃើញថាជួយកាន់បន្ថយស្បែកយារធ្លាក់ គួបផ្សំនឹងលំហាត់ប្រាណក៏ត្រឹមត្រូវនោះ។

៥. ត្រាំទឹក

ការដែលឧស្សាហ៏ត្រាំជើងជាមួយទឹកក្ដៅឧណ្ឌៗ អាចជួយអោយឈាមរត់បានស្រួល ជាពិសេសមុនពេលចូលគេងជួយអោយអ្នកគេងបានស្កប់ស្កល់ល្អ ហើយអាចកាត់បន្ថយភាពនឿយហត់ពីការធ្វើការពេញមួយថ្ងៃបានយ៉ាងល្អ។

ប្រភព៖ pretty ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម