ចំនុចដែលធ្វើអោយគេត្រូវហត់ចិត្តជាមួយអ្នក យោងតាមថ្ងែខែដែលអ្នកកើត

  • 2020-10-27 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារានិករទាំងអស់សុទ្ធតែមានលក្ខណៈដោយឡែកៗពីគ្នា មិនថាជាចំនុចល្អ ឫ ជាចំនុចអាក្រក់នោះទេ។ ហើយទម្លាប់មិនល្អទាំងនោះភាគច្រើន មិនមែនសាមីខ្លួនមិនដឹងថាគេធុញទេ តែនៅតែបន្តធ្វើមិនចោលទម្លាប់៖

១. Aries (មីនា ២១ – មេសា ១៩) - ឆេវឆាវខ្លាំង ហើយក៏មិនចូលចិត្តឈ្លោះចាញ់គេ

អ្នកដែលកើតក្នុងខែនេះភាគច្រើនជាមនុស្សដែលប៉ះមិនបាននោះទេ តែខ្លាំងមកត្រូវតែខ្លាំងទៅវិញ អញ្ចឹងហើយទោះជារឿងតូចតាចដែលមនុស្សភាគច្រើនមិនប្រកាន់ ក៏អាចធ្វើអោយអ្នកកើតឆ្នាំនេះក្ដៅក្រហាយនៅមិនសុខបានដែរ។

២. Taurus (មេសា ២០ – ឧសភា ២០) - រឹងរូស ហើយ ខ្ជឹលបន្តិច

បើគាត់សម្រេចចិត្តបែបណាហើយនោះ ទោះជាទេវតាមកពីណាក៏បានអាចបកផ្លាស់ប្ដូរចិត្តគាត់បានដែរ។ ក្រៅពីនិយាយមិនស្ដាប់ហើយ មនុស្សប្រភេទនេះមិនជាចូលចិត្តធ្វើការងារដែលលំបាកសម្រាប់ខ្លួនពេកនោះទេ បើសិនជាអោយគាត់អង្គុយមួយកន្លែង មានចំនីញ៉ាំដល់មាត់ ទោះត្រូវធ្វើបែបនេះមួយជីវិតក៏មិនជាបញ្ហាសម្រាប់គាត់នោះដែរ។

៣. Gemini (ឧសភា ២១ – មិថុនា ២០) - មើលចិត្តមិនធ្លុះ ហើយរារែកក្នុងការសម្រេចចិត្ត

បើមិនជឿសាកសួរមិត្តភក្តិអ្នកទៅដឹងហើយ អ្នកអាចជាមនុស្សដែលមានចិត្តរារែកច្រើន ហើយចុងក្រោយចម្លើយដែលអ្នកសម្រេចយកជាផ្លូវការនោះ អាចជាអ្វីដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់។ ជំនាញណាស់ខាងណាត់គេជួបហើយជិតដល់ម៉ោងក៏ ខលទៅ Cancel ដែលធ្វើអោយអ្នកដទៃគិតថាអ្នកជាមនុស្សមិនគោរពពាក្យសន្យា សម្រេចការងារធំមិនបាន។

៤. Cancer (មិថុនា ២១ – កក្កដា ២២) - មិនមានការជឿជាក់លើខ្លួនឯង ហើយចិត្តច្រើនទៀត

អ្នកដែលកើតឆ្នាំនេះងាយនឹងតូចចិត្តណាស់ ទោះជារឿងមិនធំដុំក្ដី ហើយតែងទាមទារាអារម្មណ៏ដែលថាគេគ្រប់គ្នាពេញចិត្តនឹងគាត់ ហើយយល់ស្របនឹងគំនិតគាត់។ ទោះជាគាត់ឆ្លាតវាងវៃយ៉ាងណាក្ដី ក៏តែងតែសួរយោបល់គេឯងមិនឈប់។

៥. Leo (កក្កដា ២៣ – សីហា ២២) - ក្រអឺតក្រទម

ព្រោះតែមនុស្សដែលកើតឆ្នាំនេះជាមនុស្សដែលមានភាពវៃឆ្លាតខ្លាំង ធ្វើអោយគាត់រាងមានអំនួតលើខ្លួនឯងបន្តិច។ ដោយសារតែហេតុនេះហើយ មានមនុស្សជាច្រើនដែលស្រលាញ់រាប់អាន ហើយគោរពគាត់ជាខ្លាំង។ ទោះជាមានសមត្ថភាពមែនពិតតែមនុស្សប្រភេទនេះចូលចិត្តអោយគេអួតសរសើរពីខ្លួនជាប្រចាំ។

៦. Virgo (សីហា ២៣ – កញ្ញា ២២) - ផ្ដាច់ការ

Virgo ជាមនុស្សឥតខ្ចោះ គោរពពេលវេលា មិនចូលចិត្តអោយគេនិយាយរិះគន់ ព្រមទាំងជាមនុស្សដែលគោរពច្បាប់ទម្លាប់យ៉ាងម៉ឺងម៉ាត់ ចង់អោយរឿងរ៉ាវកើតឡើងស្របតាមពួកគេគ្រោងទុក។ ដោយសារតែមិនសូវជាចេះបត់បែនតាមកាលៈទេសៈបែបនេះហើយ ធ្វើអោយមនុស្សភាគច្រើនយល់ថាពិបាកនឹងធ្វើការជាមួយគាត់ជាខ្លាំង។

៧. Libra (កញ្ញា ២៣ – តុលា ២២) - យកចិត្តអ្នកដទៃ ហើយភ័យខ្លាចច្រើន

អ្នកដែលមានមិត្តភក្តិដែលកើតក្នុងឆ្នាំនេះភាគច្រើន ហត់ចិត្តនឹងពួកគាត់ដោយសារតែពេលដែលត្រូវសម្រេចចិត្តអ្វីម្ដងៗទាល់តែបង្ខំ ហើយក៏មិនសូវជាហ៊ានបដិសេធពេលគេសុំអោយជួយទោះជាចិត្តមិនចង់យ៉ាងណាក៏ដោយ។

៨. Scorpio (តុលា ២៣ – វិច្ឆិកា ២១) - ចូលចិត្តអោយគេតាមទ្រ ហើយគាត់ដែលចេះខុសទេ

មើលពីសម្បកក្រៅទៅ អ្នកដែលកើតក្នុងឆ្នាំនេះជាមនុស្សស្លូតបូត តែតាមពិតទៅខុសស្រឡះពីសម្បកក្រៅនេះដាច់តែម្ដង។ មនុស្សប្រភេទនេះ បើសិនជាសម្រេចចិត្តថាចង់ធ្វើអ្វីមួយហើយនោះ ហ៊ានធ្វើគ្រប់សព្វបែប មិនថាជាការញុះញ៉ង់ រឹ និយាយមិនពិតអ្វីនោះទេ។

៩.​ Sagittarius (វិច្ឆិកា ២២ – ធ្នូ ២១)​ - ងាយធុញ​ ហើយធ្វើការងារដោយមិនសូវយកចិត្តទុកដាក់

មនុស្សភាគច្រើនតែងគិតថា​ អ្នកដែលកើតឆ្នាំនេះជាមនុស្សដែលមិនប្រាកដប្រជា​ មិនចូលចិត្តធ្វើរឿងដដែល​ ពេលដែលធុញទ្រាន់ អស់ចិត្តជាមួយរឿងអ្វីហើយ ក៏បោះបង់ចោលដោយមិនស្ដាយស្រណោះ។

១០. Capricorn (ធ្នូ ២២ – មករា ១៩)​ - លង់នឹងខ្លួនឯង មិនចេះបត់បែន

Capricorn អាចជាមនុស្សដែលមើ់លទៅស្រគត់ស្រគុំមិនសូវចេះមាត់ក ហើយជាពិសេសពេលដែលមិនពេញចិត្តនឹងរឿងអ្វីមួយហើយនោះក៏លែងនិយាយអ្វីចេញទាំងអស់ បើមិនអញ្ចឹងទេក៏អង្គុយចាំតែរិះគន់គេមិនឈប់តាមកែវភ្នែក។

១១. Aquarius (មករា ២០ – កុម្ភះ ១៨) - លាក់ពុតបន្តិច

ពេលខ្លះព្យាយាមខ្លាំងពេកដើម្បីក្លាយជាមនុស្សម្នាក់ដែលមិនមែនជាគាត់​ ព្យាយាមផ្លាស់ប្ដូរ សម្របខ្លួនទៅតាមមនុស្សជុំវិញខ្លួនដើម្បីអោយគេស្រលាញ់ពេញចិត្តខ្លួន។

១២. Pisces (កុម្ភះ ១៩ – មីនា ២០) - ធ្វើអ្វីមិនដែលទាន់ពេល​ ហើយមានការស្រមើរស្រម៉ៃច្រើន

មនុស្សច្រើនមិនពេញចិត្តអ្នកដែលកើតឆ្នាំនេះក៏ព្រោះតែគាត់ជាប់ចំណាត់ថ្នាក់ខាងមកយឺត មិនខ្វល់ថាគេត្រូវមកអង្គុយចាំគាត់នោះទេ ហើយពេលដែលមកដល់ហើយនោះក៏មិនសូវជាមានអារម្មណ៏មូលមកធ្វើការងារសាច ការអ្វីបានទៀត រវល់តែអង្គុយអន្លង់អន្លូចតែឯង។

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម