បើចង់ដឹងថា តើអ្នកពេលនេះអ្នកនៅតែជាកូនក្មេង ឬមនុស្សចាស់ទុំហើយ សាករើសរូបមួយ

  • 2020-10-26 08:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​រវាង​រូប​ខាង​ក្រោម​នេះ ​​នៅ​ពេល​អ្នក​រើស​រួច​ហើយ ​សូម​សាក​ល្បង​ជ្រើស​រើស​ចម្លើយ​ដូច​ខាង​ក្រោម៖

១. បើ​អ្នក​រើស​រូប Pooh Bear

អ្នក​​នៅ​តែ​​​ជា​មនុស្ស​ដែល​មើល​ទៅ​ដូច​កូន​ក្មេង ​ស្មោះ​ត្រង់ តែ​ជា​ញឹក​ញាប់​បង្ហាញ​នូវ​ភាព​ចាស់​ទុំ។ ​យ៉ាង​ណា​ក៏​ដោយ ​​អ្នក​មិន​ចង់​ឲ្យ​គេ​មើល​ងាយ​ថា​អ្នក​ជា​មនុស្ស​ល្ងង់​ រឡិរឡក់ ឬ​ជា​មនុស្ស​ឆ្មើង​នោះ​ទេ។ ​ដូច្នេះ ​អ្នក​​ព្យាយាម​បង្ហាញ​ភាព​រឹង​មាំ​លើ​រឿង​គ្រប់​យ៉ាង ​ប្រឹង​ប្រែង​បង្ហាញ​ពី​ចំណេះដឹង និង​ភាព​ចាស់​ទុំ​របស់​អ្នក​តាម​រយៈ​ភាព​ខាង​ក្រៅ។ អ្ន​ក​ជា​មនុស្ស​មាន​គោល​ដៅ​ខ្ពស់ ​និង​ស្រមៃ​ខ្ពស់។

​​បើ​និយាយ​ទៅ ​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​គឺ​ហាក់​មិន​ស្រប់​តាម​វ័យ​របស់​អ្នក​ឡើយ ព្រោះ​ទោះ​អ្នក​អាយុ​ច្រើន​​តែ​​ការ​និយម​បែប​កូន​​ក្មេង​។ ​ពេល​ខ្លះ ​អ្នក​ក៏​ព្យាយាម​​ធ្វើ​ជា​មនុស្ស​ចាស់​ទុំ​ឲ្យ​ស្រប​តាម​វ័យ​របស់​អ្នក​ដែរ ​តែ​វា​បែរ​​ជា​ធ្វើ​ឲ្យ​អ្នក​ពិបាក​សម្រប​ខ្លួន ​​នឿយ​ហត់ ​និង​មិន​សប្បាយ​ចិត្ត។ ​ដូច្នេះ ​ចូរ​ធ្វើ​ជា​ខ្លួន​ឯង​​ទើប​ល្អ​ប្រសើរ។​

២. បើ​អ្នក​រើស​យក​រូប Minion

​អ្នក​នៅ​តែ​ដូច​កូន​ក្មេង ហើយ​​​​ហាក់​ដូច​ជា​​មិន​សូវ​ដឹង​អី។ សម្រាប់​អ្នក ​នៅ​ពេល​ធ្វើ​ការ ​បើសិន​​ប៉ះ​ចំ​ការងារ​​ណា​ដែល​មិន​សូវ​គិត​ច្រើន ​នោះ​ហើយ​ជា​​សុភមង្គល​ពិត​ប្រាកដ​របស់​អ្នក។ ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​នៅ​តែ​ជា​​កូន​​ក្មេង​ក្នុង​ក្រសែ​ភ្នែក​របស់​មនុស្ស​គ្រប់​គ្នា។ ​តែ​សូម​កុំ​ក្រៀម​ក្រំ​អី​ណា ​នៅ​ពេល​លឺ​គេ​និយាយ​ថា អ្នក​នៅ​តែ​ជា​កូន​ក្មេង ​​មិន​សូវ​គ្រប់​អ៊ី​ចឹង។ អ្វី​ដែល​អ្នក​ត្រូវ​​ធ្វើ ​គ្រាន់​តែ​រស់​នៅ​ដោយ​សប្បាយ​រីក​រាយ ​និង​សាមញ្ញ​គឺ​គ្រប់​គ្រាន់​ហើយ។ ​

៣. ​បើ​អ្នក​រើស​យក​រូប Pikachu

​ពិត​ណាស់ អ្នក​ប្រហែល​ជា​ធ្លាប់​​លឺ​គេ​និយាយ​ថា ​"​​នៅ​ពេល​បាន​ជជែក​ជាមួយ​អ្នក ​គឺ​ពិត​ជា​ពិបាក​​ស្មាន​ថា ​តើ​អ្នក​មាន​អាយុ​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ?​”។ ​ហេតុ​ផល​ដែល​គេ​និយាយ​បែប​នេះ ​ព្រោះ​អ្នក​​ជា​មនុស្ស​មើល​ទៅ​ចាស់​ទុំ គឺ​ចាស់​ទុំ​ទៅ​លើ​ការ​គិត​​ច្រើ​ន​ជាង​​អាយុ​ពិត​របស់​អ្នក​ទៅ​ទៀត។ ​អ្នក​​ជា​មនុស្ស​វ័យ​ឆ្លាត​ណាស់ ​ទាំង​ការ​គិត​ដំបូង​និង​បន្ទាប់។ ​​ដែល​ហេតុ​នេះ​ហើយ ​ដាច់​ខាត​ត្រូវ​និយាយ​ថា ​អ្នក​ជា​​ Young grandparent​។ ​

៤. ​​បើ​អ្នក​រើស​យក​រូប SpongeBob ( The playful sponge uncle)

​អ្នក​កំពុង​អភិវឌ្ឍ​ស្រប​តាម​អាយុ​របស់​អ្នក។ ​ប្រសិន​បើ​អ្នក​នៅ​ក្មេង ​អ្នក​ក៏​នឹង​បង្ហាញ​ពី​គំនិត​និង​សកម្មភាព​ដែល​មិន​ទាន់​ពេញ​វ័យ​របស់​អ្នក​​ដែរ​។ នៅ​ពេល​​អ្នក​ដែល​អ្នក​ឈាន​ចូល​ដល់​វ័យ​ធ្វើ​ការ ​អ្នក​បាន​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ ​និង​មាន​ភាព​ចាស់​ទុំ​ខ្ពស់។ ​ជា​ទូ​ទៅ ​អ្នក​គឺ​ជា​​មនុស្ស​មាន​តុល្យភាព​រវាង​ភាព​មិន​ពេញ​វ័យ និង​ភាព​ពេញ​លេញ។ ​អ្នក​មិន​ចូល​ចិត្ត​បង្ខំ​ខ្លួន​ឯង ឲ្យ​គិត​អ្វី​ស្មុគ​ស្មាញ​នោះ​ទេ។ ​​ហើយ​អ្នក​ក៏​មិន​​ចូល​ចិត្ត​ប្រញាប់​និយាយ​​ពី​ចំណាប់​អារម្មណ៍​ណា​មួយ ​ភ្លាម​ៗ​ដែរ​ទៅ​កាន់​អ្នក​ដទៃ​៕​​

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា