តោះ! រីករាយចុងសប្តាហ៍

  • 2020-10-30 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកបានធ្វើអ្វីខ្លះពេញមួយសប្តាហ៍នេះ? ចុះការងាររបស់អ្នកយ៉ាងម៉េចដែរ?

ចុងសប្តាហ៍ គឺជាពេលវេលាដ៏ល្អនិងចាំបាច់ដែលមនុស្សម្នាក់ៗត្រូវការដើម្បីធ្វើរឿងសប្បាយៗសម្រាប់ខ្លួនឯង ជាមួយមិត្តភក្តិ មនុស្សជាទីស្រលាញ់និងក្រុមគ្រួសារ។ អ្នកខ្លះប្រហែលជាធ្វើរឿងដដែលៗ ការងារផ្ទះបន្តិចបន្តួច ទៅផ្សារ យកកូនទៅលេងនៅសួនកុមារឬក៏សម្រាកយកកម្លាំងដើម្បីត្រៀមចូលធ្វើការវិញ។ ឥលូវសាកចំណាយពេលមួយម៉ោងទៅពីរម៉ោងជួបជុំមិត្តភក្តិ ទៅហាងកាហ្វេជជែករឿងសប្បាយៗថតរូបស្អាតៗទុកផុសនៅ Facebook ឬក៏ Instagram ហើយអាចយកថ្ងៃអាទិត្យចំណាយពេលជាមួយក្រុមគ្រួសារ។

(ចុងសប្តាហ៍ជិះកង់)
(ចុងសប្តាហ៍ទៅហាងកាហ្វេ)
(ចុងសប្តាហ៍ចំអិនម្ហូបជាមួយមិត្តភក្កិ)
(ចុងសប្តាហ៍ជាមួយគ្រួសារ)

ហើយតើអ្នកមានគម្រោងនឹងធ្វើអ្វីដែលសម្រាប់ចុងសប្តាហ៍ខាងមុខនេះ? បើមានគម្រោងអីប្លែកៗសប្បាយៗជួយ comment ប្រាប់ឲ្យអ្នកអានបានដឹងផង៕

រូបភាព៖ Pixabay

អត្ថបទ៖ Chrel Den