ចុងខែនេះលុយហូរចូលចាយមិនអស់ទេ ចំពោះអ្នកដែលកើតឆ្នាំ ៣ ទាំងនេះ

  • 2020-10-21 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងតាមហោរាសាស្រ្ត ចុងខែតុលានេះជាពេលកាក់កបបំផុតហើយសម្រាប់ឆ្នាំទាំង ៣ នេះ។

ឆ្នាំកុរ

ភាគច្រើនមនុស្សដែលកើតឆ្នាំនេះជាមនុស្សដែលមិនចេះនៅស្ងៀម ហើយមានចិត្តល្អ ​និង​ មិនចូលចិត្តឈ្លោះជាមួយអ្នកដទៃនោះទេ។ ទោះជាដើមខែនេះមិនសូវជាកាក់កបពិតមែន តែចុងខែនេះត្រូវប៉ាន់ខ្លាំងតែម្ដង តែក៏គួរតែមានការប្រុងប្រយត័្នខ្ពស់ដូចគ្នាទើបរក្សាលាភសំណាងនេះបាន។ បើសិនជាអ្នកមានទម្លាប់ធ្វើការដល់យប់ជ្រៅ មិនបានសម្រាកគ្រប់គ្រាន់នោះ ល្មមដល់ពេលគិតគូរហើយ។​ បើសិនជាចេះចាប់យកឱកាសនោះទាំងការងារ និង​ លុយកាក់ប្រាកដជាសមបំណងជាមិនខាន។

ឆ្នាំរោង

អ្នកដែលកើតចំឆ្នាំរោង ចាំតែទទួលយកលាភសំណាងទៅនៅក្នុងចុងខែនេះ។ រីឯរឿងការងារវីញក៏ត្រូវបានចៅហ្វាយនាយពេញចិត្តជាខ្លាំង ព្រមទាំងជួយជ្រោមជ្រែងគ្រប់ការងារមិនថាតូចធំ។ រឿងលុយកាក់វិញក៏ហូរចូលគ្រប់ទិសទី គួបផ្សំនឹងរឿងស្នេហាក៏បានសមបំណាងទៀត។

ឆ្នាំច

ចូលដល់ចុងខែតុលានេះ អ្នកដែលកើតឆ្នាំច​ ជាពិសេសអ្នកដែលកើតក្នុងឆ្នាំ ១៩៩៤ នឹងមានសំណាងរត់មករកផ្ទួនៗ ព្រមទាំងមានគេស្រលាញ់រាប់អានក្នុងចំណុះចំណោម ទោះជាទៅដល់ទីណាក្ដី៊។​ ដំបូន្មានសម្រាប់ឆ្នាំនេះគឺត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចំណាយនិងគ្រប់គ្រងប្រាក់របស់អ្នក។ ក្រៅពីនេះនៅពេលអាកាសធាតុប្រែប្រួល សូមយកចិត្តទុកដាក់លើការហាត់ប្រាណនិងញ៉ាំអាហារបំប៉នអោយបានគ្រប់គ្រាន់។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម